ហ្វីណូបោះពួយយ៉ាងលឿនទៅបុកចិញ្ចើមផ្លូវរបួស២នាក់

, , Leave a comment

រាជធានី​ភ្នំពេញ៖ នារី​វ័យក្មេង២នាក់​រងរបួស​ធ្ងន់ និង​ស្រាល​ខណៈ​ជិះ​ម៉ូតូ​ដួល​ខ្លួនឯង ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង២និង០៥នាទី​យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី០៣ កក្កដា ២០១៣ ស្ថិតនៅ​សង្កាត់​វាលវង់ ខណ្ឌ៧មករា ។

សាក្សី​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​ម៉ូតូហ្វីណូមួយគ្រឿង​ ពណ៌​សលាយ​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ​1U-9198 ធ្វើដំណើរ​តាម​បណ្តោយ​មហាវិថី​ព្រះសីហនុ ក្នុងទិសដៅ​ពី​លិចទៅ​កើត លុះ​មកដល់​កែង​មហាវិថី​ព្រះ​មុនី​រ៉េត ត្រង់​រង្វង់​មូល​អាងទឹក​អូឡាំពិក បាន​ជ្រុល​ទៅបុក​ខឿន​តែម្តង​បណ្តាល​រងគ្រោះ​ធ្ងន់១ម្នាក់ និង​ស្រាល១ម្នាក់។ បន្ទាប់មក​ជនរងគ្រោះ​ត្រូវបាន​មិត្តភក្តិដឹក​តាម​ម៉ូតូ​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន ចំណែក​ម៉ូតូ​ក៏ត្រូវ​មិត្តភក្តិ​ដឹកយក​ទៅផ្ទះ​ដោយ​ខ្លួនឯង​ដែរ មិន​រំខាន​សមត្ថកិច្ច​ឡើយ៕

j1

 

Leave a Reply

(*) Required, Your email will not be published