បុគ្គលិក​កម្មករ​នៃ​អាកាសយានដ្ឋាន​អន្តរជាតិ ខេត្តសៀមរាប​ជាង ១៤០​នាក់ ព្រមាន​ធ្វើ​កូដកម្ម​ទ្រង់ទ្រាយ​ធំ​ម្តងទៀត​

, , Leave a comment

ខេត្តសៀមរាប ៖ ក្រុមកម្មករ​និង​សហជីព​ប្រមាណ​ជិត ៥០​នាក់ បាន​ប្រមូល​ផ្ដុំគ្នា​ធ្វើ​កូដកម្ម​អហិង្សា​មួយ នៅ​ពីមុខ​ផ្លូវ​ចូល​ ខាងក្រៅ​អាកាស យានដ្ឋាន​អន្តរជាតិ​ខេត្តសៀមរាប កាលពី​ព្រឹក​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៣ បន្ទាប់ពី​ពួកគេ​បាន​បរាជ័យ​ជាច្រើនលើក ក្នុងការ​ទាមទារ​ឱ្យ​អ្នកគ្រប់គ្រង​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត សៀមរាប ទទួលយក​លក្ខខណ្ឌ​ការងារ​ទាំង​១៥ ចំណុច​។​

លោក រ៉​ន រ៉ា​វ៉ាន់ ប្រធាន​សហជីព​កម្មក​រ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ក្រុម​បុគ្គលិក​កម្មករ​នៃ​អាកាសយានដ្ឋាន​ចំនួន​ជាង ១៤០​នាក់ មាន​គម្រោង​នឹងចូលរួម​ធ្វើ​កូដកម្ម​នៅពេល​ខាងមុខ ក៏ប៉ុន្តែ​នៅថ្ងៃនេះ គឺ​ក្រុមកម្មករ​ចំនួន ៥០​នាក់ គ្រាន់តែ​ចាប់ផ្ដើម​ធ្វើ​កូដកម្ម​ដំបូង ដើម្បី​ពញ្ញាក់​អារម្មណ៍​ឱ្យ​អាជ្ញាធរ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​យកចិត្តទុកដាក់ ដោះស្រាយ​កង្វល់​របស់​ពួកគេ​សិន​។​

លោក រ៉​ន រ៉ា​វ៉ាន់ បាន​បញ្ជាក់ថា កូដកម្ម​ថ្ងៃនេះ កម្មករ​ចង់បាន​តែមួយ​ចំណុច គឺ​ឱ្យ​អ្នកគ្រប់គ្រង​ក្រុមហ៊ុន ​អាកាសយានដ្ឋាន​អន្តរជាតិ​ ខេត្តសៀមរាប (SCA និង​CAMS) ទទួលយក​បុគ្គលិក​ ម្នាក់​គឺ​លោក ឌៀប ភា​រុណ ដែល​ក្រុមហ៊ុន​បញ្ឈប់​រយៈពេល​ជាង ៦​ខែ​មកហើយ បាន​ចូលធ្វើការ​វិញ ហើយ​បុគ្គលិក​កម្មករ មាន​ឆន្ទៈ​ក្នុងការ​ដោះស្រាយ ប៉ុន្តែ​ខាង​ក្រុមហ៊ុន គឺ​គ្មាន​ឆន្ទៈ​តែម្ដង ។​

ចាប់តាំងពី​អំឡុង​ខែមេសា កន្លងមក ក្រុមកម្មករ​បានទាមទា​រ ១៥​ចំណុច ដូចជា​ឱ្យ​ក្រុមហ៊ុន​បើកប្រាក់​ខែ និង​ប្រាក់​ថ្លៃ​បាយ​ផ្សេង​ពីគ្នា ដើម្បី​កុំឱ្យ​ពន្ធ​ប្រាក់បៀវត្ស​កើនឡើង​។ ទាមទារ​ឱ្យ​ក្រុមហ៊ុន​ប្រើប្រាស់​សៀវភៅ​ បទបញ្ជាផ្ទៃក្នុង ដែលមាន​ចុះ​បញ្ជិកា​ត្រឹមត្រូវ និង​ឱ្យ​ក្រុមហ៊ុន​ទទួលស្គាល់​ បុគ្គលិក​ទាំងអស់​នៅក្រោម​អនុសញ្ញា​រួម ព្រមទាំង​ទទួលយក​កម្មករ​ឈ្មោះ ឌៀប ភា​រុណ ចូលធ្វើការ​វិញ​ជាដើម​។ ក៏ប៉ុន្តែ​ការទាមទារ​របស់​កម្ម​ករ​ទាំងនោះ ត្រូវ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ចេញ​សេចក្ដីសម្រេច បដិសេធចោល​ទាំងអស់ ៕

942657_156111931240572_889182110_n

 

Leave a Reply

(*) Required, Your email will not be published