លោក​ ឃុន រ៉ា​ន់​ ឃុបឃិត​ឱ្យ​ឈ្មួញ​នាំ​ទំនិញ​លោត​ឆត្រ​ពី​វៀតណាម​ ឆ្លងកាត់​ខេត្ដ​កំពង់ចាម​ដោយ​រលូន​

, , Leave a comment

ខេត្តកំពង់ចាម ៖ ក្នុង ​ចំណោម​​ច្រក​​យុទ្ធ​សាស្ដ្រ​​សំខាន់ៗ​​ដែល​​ឈ្មួញ​​នាំ​ចូល​​ទំនិញ​​ពី​​ វៀត​ណាម​​តាម​​ខេត្ដ​​កំពង់​ចាម ​គឺជា​​សក្ដា​​នុពល​​ធំ​​បំផុត​​សម្រាប់​​មន្ដ្រី​​គយ​ ​និង​​សមត្ថ​កិច្ច​​ពាក់​ព័ន្ធ​​ដែល​​គ្រប់​ៗ​​គ្នា​​សម្លឹង​​ឃើញ​​ផល​ ប្រយោជន៍​​ពី​​ការ​ដឹក​ជញ្ជូន​​ទំនិញ​​គេច​ពន្ធ ​​ ឬ​បង់ពន្ធ​មិន​គ្រប់​មិនដែល​មាន​ករណី​បង្ក្រាប​ណាមួយ​ទេ​ទៅលើ​អំពើ​ រត់ពន្ធ​ទំនិញ​ខុសច្បាប់​បើទោះបីជា​អគ្គនាយក​គយ​ជា​ញឹកញាប់​បានចេញ​បទបញ្ជា​ ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​ក្ដៅ​លើ​បញ្ហា​នេះ​ដើម្បី​បង្កើន​ ចំណូល​​ថវិកាជាតិ​ក៏ដោយ​ប៉ុន្ដែ​មន្ដ្រី​ជំនាញ​គយ​ប្រចាំ​ខេត្ដ​កំពង់ចាម​ ហាក់ដូចជា​មិន​អើពើ​ចាត់វិធានការ​អ្វី​ទាល់តែសោះ​។​

សាខាគយ​ខេត្ដ​កំពង់ចាម​ដែល​ដឹកនាំ​ដោយ​លោក ​ឃុន រ៉ា​ន់​ និង​អនុប្រធាន​របស់គាត់​មួយចំនួនទៀត គឺជា​មនុស្ស​ល្បី​បំផុត​ក្នុង​ការជួយ​សម្រួល​ឱ្យ​ឈ្មួញ​ធំៗ​ដូចជា​យាយ​ញាប់​ , ស៊ុន ​ហួរ​ និង​ ហាក់​ ម៉ៅ​ រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​ឬ​បង់​មិន​គ្រប់​ពី​វៀតណាម​ដោយ​សុវត្ថិភាព​ ដែល​ពេលខ្លះ​លោក​ឃុន រ៉ា​ន់​អះអាងថា​ការរកស៊ី​របស់​ឈ្មួញ​ធំៗ​ទាំង​ប៉ុន្មាន​រូបនេះ​គ្មាន​នរណា​ ហ៊ាន​ប៉ះពាល់​ទេ​ដោយសារ​ពួកគេ​មាន​ឥទ្ធិពល​ជិតដិត​ជាមួយ​មន្ដ្រី​មានអំណាច​ ធំៗ​ប៉ុន្ដែ​រឿង​ពិត​ប្រសិនបើ​ឈ្មួញ​អស់នោះ​មិន​ផ្ដល់​ផលប្រយោជន៍​ជាប្រចាំ​ ឱ្លោ​ក​ឃុន រ៉ា​ន់​ទេនោះ​ច្បាស់​ជាមាន​បញ្ហា​និង​ឧបសគ្គ​ក្នុង​ការ​​ដឹកជញ្ជូន​ទំនិញ​ មកកាន់​រាជធានី​ភ្នំពេញ​។​
 
ច្រក​យុទ្ធសាស្ដ្រ​សំខាន់ៗ​នៃ​ការ​នាំចូល​ទំនិញ​តាមរបៀប​លោត​ឆត្រ​ពី​ប្រទេស ​វៀតណាម​គឺមាន​ច្រក​ត្រពាំង​ផ្លុ​ង​ច្រក​ដូង​៧​ដើម​ច្រក​ដូនរ័ត្ន​និង​ច្រក​ ច័ន្ទ​មូល​ហើយ​សកម្មភាព​ដឹកជញ្ជូន​ទំនិញ​មកពី​វៀតណាម​ឆ្លងកាត់​ខេត្ដ​ កំពង់ចាម​មក​កាន់​​រាជធានី​ភ្នំពេញ​ដើម្បី​បន្ដ​ចែកចាយ​ទៅកាន់​បណ្ដា​ខេត្ដ​ មួយចំនួនទៀត​គឺមាន​សកម្មភាព​គគ្រឹក​គគ្រេង​ខ្លាំង​ជាង​ការ​ដឹក​ជញ្ជូន​ទំនិញ ​តាម​ច្រក​ប៉ោយប៉ែត​ច្រក​កោះកុង​ខេត្ដ​ព្រះសីហនុ​និង​ខេត្ដ​កំពត​ទៅទៀត​។​គេ ​អាច​និយាយបានថា​ផល​ប្រយោជន៍​ដែល​លោក​ឃុន រ៉ា​ន់​ប្រមូលបាន​ពី​ការដឹកជញ្ជូន​ទំនិញ​លោត​ឆត្រ​មកពី​វៀតណាម​សឹង​មិន​ចាញ់ ​ប្រភព​ចំណូល​​របស់​មេ​គយ​ចល័ត​ទូទាំងប្រទេស​នោះទេ​ដែល​ពេលខ្លះ​គេ​យល់ថា​ ការនាំ​ចូល​ទំនិញ​តាម​ខេត្ដ​កំពង់ចាម​ធ្វើឱ្យ​ខាតបង់​ចំណូល​ថវិកាជាតិ​ ច្រើនសន្ធឹក​សន្ធាប់​បើ​ប្រៀបធៀប​ជាមួយ​បណ្ដា​ច្រក​ដទៃ​ទូទាំងប្រទេស​ កម្ពុជា​។​
 
លោក​ ឃុន រ៉ា​ន់ ​ក៏​ទទួលបាន​ប្រភព​សេដ្ឋកិច្ច​ពី​ការនាំចេញ​ឈើ​ទៅ​ប្រទេស​វៀតណាម​ផងដែរ​ ជាក់ស្ដែង​ការចេញ​ឈើ​តាម​ច្រក​ច័ន្ទ​មូល​ច្រក​ដូង​៧​ដើម​និង​ច្រក​ដូនរ័ត្ន​ រាប់ទាំង​បណ្ដា​ច្រករបៀង​មួយចំនួនទៀត​ទាល់តែ​មានការ​អនុញ្ញាត​ពី​លោក ​ឃុន រ៉ា​ន់ ​ទើប​ឈ្មួញ​អាច​ដឹកជញ្ជូន​ឈើ​ចេញទៅ​វៀតណាម​ដោយ​រលូន​ល្អ​ហើយ​ពេលខ្លះ​ឈ្មួញ​ មានឱកាស​ប្រើ​ប្រាស់​​ដី​នៅក្បែរ​ទីស្នាក់ការ​គយ​នៅ​ច្រកព្រំដែន​ដើម្បី​ ស្ដុក​ឈើ​ខុសច្បាប់​ផងដែរ​។​ជំនាញ​គយ​របស់លោក​ឃុន រ៉ា​ន់​មាន​​​មធ្យោបាយ​កោសរូស​ក្រុម​ឈ្មួញ​ឱ្យចូល​ខ្លួន​ទៅ​បង់ប្រាក់​គ្មាន ​ករណី​លើកលែង​ឡើយ​សូម្បីតែ​ឈ្មួញ​ធំៗ​ឬ​កម្លាំង​ប្រដាប់​អាវុធ​ដែល​ ពាក់ព័ន្ធ​ការដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​ការដឹកជញ្ជូន​ឈើ​ចុះទៅ​វៀតណាម​ យ៉ាង​អនា​ធិប​តេយ្យ​​សុទ្ធ​តែ​មិនដែល​មើលរំលង​លោក​ឃុន រ៉ា​ន់​ព្រោះ​ជំនាញ​គយ​មាន​សិទ្ធិ​គ្រប់គ្រាន់​បង្ក្រាប​លើ​អំពើ​ល្មើស​ ឆ្លងកាត់​ព្រំដែន​។​
 
គេ​មិនទាន់​គិតដល់​ករណី​ដែល​លោក​ឃុន រ៉ា​ន់​បញ្ចេញ​មន្ដ្រី​គយ​ចល័ត​របស់ខ្លួន​ឱ្យ​ចុះទៅ​ឈរជើង​តាម​ដងផ្លូវ​ជាតិ ​សំខាន់ៗ​ដូចជា​ត្រង់ចំណុច​ស្រុក​ជើងព្រៃ​ស្រុក​មេមត់​ស្រុក​ពញាក្រែក​និង​ ស្រុក​តំបែរ​ដែលជា​ច្រកចេញ​ឈើ​ខុសច្បាប់​ទៅ​វៀតណាម​និង​ការដឹកជញ្ជូន​ទំនិញ​ លោត​ឆត្រ​មកពី​វៀតណាម​ឆ្ពោះ​មក​រាជធានី​ភ្នំពេញ​ឬ​ចេញទៅ​បណ្ដា​ខេត្ដ​មួយ​ ចំនួនទៀត​ដែល​គេ​អាច​និយាយបានថា​គ្រាន់តែ​ចំណូល​មកពី​ក្រុម​គយ​ចល័ត​ខេត្ដ​ កំពង់ចាម​ចេញ​ដាក់​កុង​ត្រូល​ជជុះ​គឺ​លោក​ ឃុន រ៉ា​ន់​ សឹងតែ​រក​បាវ​ច្រក​ប្រាក់​គ្មាន​ផង​។​ភាពអនាធិបតេយ្យ​នៅតាម​ដងផ្លូវ​នៃ​ ការស្ទាក់ចាប់​រថយន្ដ​ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ​ឱ្យ​បង់ប្រាក់​តាម​ ការទាមទា​រ​របស់​ជំនាញ​គយ​គឺជា​រូបភាព​យ៉ាង​អាក្រក់​បំផុត​ប៉ុន្ដែ​វា​ជា​ ប្រភព​សេដ្ឋកិច្ច​មិនចេះ​រីងស្ងួត​របស់លោក​ឃុន រ៉ា​ន់​។​
 
ករណី​មួយចំនួនទៀត​មានការ​លួច​នាំចូល​គ្រឿងចក្រ​ធំៗ​ដូចជា​អេស្កាវ៉ាទ័រ​អា​ ប៊ុល​ឌូ​ស័​រ​ម៉ាស៊ីន​បុកគ្រឹះ​ម៉ាស៊ីនស្ទូច​ត្រាក់ទ័រ​តាម​ខេត្ដ​កំពង់ចាម​ មកពី​វៀតណាម​សុទ្ធតែ​លោត​ឆត្រ​ហើយ​ក្រុម​ឈ្មួញ​បាន​បែងចែក​ប្រាក់ចំណេញ​ មួយចំនួន​ឱ្យទៅ​ជំនាញ​គយ​ប្រចាំ​ច្រកព្រំដែន​គយ​ចល័ត​តាម​ដងផ្លូវ​ជាពិសេស​ ទាក់ទង​ដោយផ្ទាល់​ជាមួយ​លោក​ឃុន រ៉ា​ន់​គឺអាច​ធ្វើ​សកម្មភាព​នាំចូល​គ្រឿងចក្រ​ធំៗ​មិនចាំបាច់​បង់ពន្ធ​យ៉ាង​ រលូន​ល្អ​បំផុត​។​ក្រុម​ឈ្មួញ​ចេះតែមាន​មធ្យោបាយ​ដើម្បី​គេចវេះ​ពី​ ការបង់ពន្ធ​នាំចូល​ដោយ​គ្រាន់តែ​បែងចែក​ផលប្រយោជន៍​ឱ្យទៅ​ជំនាញ​គយ​ហើយ​ ពេលខ្លះ​មន្ដ្រី​គយ​ក៏បាន​ប្រាប់​ពី​វិធី​ដើម្បី​រួច​ពន្ធ​នាំចូល​ផងដែរ​ គឺជា​រឿង​អាក្រក់​បំផុត​ធ្វើឱ្យ​ខាតបង់​ចំណូល​ថវិកាជាតិ​៕ 
30-May 30-May (1)

 

Leave a Reply

(*) Required, Your email will not be published