សាសា សុខចិត្ត​អស់​លុយ មិន​ចង់​ខ្មាស​គេ​

, , Leave a comment

ទឹកប្រាក់​១៦០០ដុល្លារ​ មិន​ធំ​សម្រាប់​ សាសា ​នោះទេ ប៉ុន្តែ​សេចក្ដី​ខ្មាស​អៀន​ គឺ​ជា​រឿង​សំខាន់​។ ការ​លើក​ឡើង​នេះ​បន្ទាប់​ពី​នាង​បាន​សរសេរ​នៅ​លើ ​Wall Facebook របស់​នាង​ថា នាង​សុខ​ចិត្ត​អស់​លុយ​កក់​​ទិញ​ផ្ទះ​ ប៉ុន្តែ​មិន​ចង់​ខ្មាស​គេ នៅ​គ្រា​ដែល​នាង​ជួយ​ស្រ្ដី​ស្គាល់​ម្នាក់​។

នៅ​លើ Wall របស់​សាសា​ នាង​បាន​បញ្ជាក់​ថា ស្ត្រី​ជា​អ្នក​ស្គាល់​គ្នា​នោះ​​បាន​បដិសេធ​មិន​ទិញ​ផ្ទះ​នោះ​វិញ និង​បាន​ស្នើ​ឲ្យ​នាង​ទៅ​សុំ​ទោស​ចំពោះ​ម្ចាស់​ផ្ទះ ធ្វើ​យ៉ាង​ម៉េច​ដើម្បី​ដក​លុយ​កក់​មក​វិញ​ក្នុង​ចំនួន​ខាង​លើ។ ប៉ុន្តែ​អតីត​ពិធី​ការិនី​ប្រចាំ CTN រូប​នេះ មិន​បាន​ធ្វើ​តាម​សំណើ​នោះ​ទេ​ដោយ​គិត​ថា​ជា​រឿង​គួរ​ឲ្យ​ខ្មាស​គេ ហើយ​សុខ​ចិត្ត​ចោល​លុយ​របស់​នាង ​ដែល​បាន​កក់​នោះ​ទទេ។

សាសា និយាយ​ថា៖ “ខ្ញុំ​អស់​សំណើច​ណាស់​ពេល​លឺ​នាង (ស្ត្រី​អ្នក​ស្គាល់​គ្នា) ថា​ ឲ្យ​ខ្ញុំ​ទៅ​សុំទោស​គេ​យក​លុយ​មក​វិញ អស់​ពាក្យ​និយាយ​តែ​ម្ដង អាសូរ​តែ​បាន​លុយ​មួយ​រៀល”។ នាង​បាន​ប្រាប់​ថា ខ្លួន​មិន​បាន​ទទួល​កម្រៃ​ជើង​សារ មួយ​រៀល​ពី​អ្នក​ទិញ​ឡើយ ជា​ការ​ស្គាល់ និង​ជួយ​គ្នា​ប៉ុណ្ណោះ។ ដោយ​ឡែក ប្រាក់​ដែល​បាន​យក​ទៅ​កក់​ភាគី​ម្ចាស់​ផ្ទះ​នោះ​មាន​ចំនួន​ស្មើ​នឹង​៣%​ នៃ​តម្លៃ​សរុប​។

ទន្ទឹម​នឹង​ការ​ចូលរួម​សោក​ស្ដាយ អ្នក​គាំទ្រ​មួយ​ចំនួន​បាន​ស្នើ​សុំ​ឲ្យ សាសា ទៅ​សុំ​ទោស​ភាគី​ម្ចាស់​ផ្ទះ​ក្រែង​បាន​លុយ​មក​វិញ​ខ្លះ កុំ​ខាត​បង់​ច្រើន​ពេក។ តែ​យ៉ាង​ណា នាង​នៅ​តែ​ឈរ​លើ​ជំហរ​ដដែល​ចំពោះ​សំណើ​ទាំង​នោះ។ នាង​បាន​ប្រាប់​ទៅ​កាន់​អ្នក​គាំទ្រ​ថា៖” គ្មាន​ច្បាប់​ណា​គេ​អោយ​វិញ​នោះ​ទេ​សាក​ទៅ​សួរ​ទៅ​មិន​ស្រួល​គេ​សើច​ទៀត”។

ទោះ​យ៉ាង​ណា​ទាំង​នេះ ជា​ការ​លើក​ឡើង​របស់ សាសា ទៅ​កាន់​អ្នក​គាំទ្រ​លើ​បណ្ដាញ​សង្គម​ប៉ុណ្ណោះ ហើយ​ចាត់​ទុក​ជា​រឿង​ស៊យ​របស់​នាង​នៅ​ក្នុង​ឆ្នាំ​នេះ។ យ៉ាង​ណា Sabay មិន​អាច​ទទួល​ការ​បញ្ជាក់​បន្ថែម​ពី​ចំណាត់​ការ​ជា​បន្ត​របស់​នាង​ឡើយ ខណៈ​ការ​ផ្ញើ​សារ​អេឡិចត្រូនិក​ទៅ​កាន់​រូប​នាង​តែ​នាង​មិន​បាន​ឆ្លើយតប​វិញ​ទេ​៕

sasa sasa (1)

ប្រភព សប្បាយ

 

Leave a Reply

(*) Required, Your email will not be published