លោក អាប់​ភី​ស៊ីត ចោទ​លោកស្រី យី​ង​ឡាក់ ថាចង់​ជ្រៀត​ជ្រែក​កិច្ចការ​យោធា

, , Leave a comment

មេបក្ស​ប្រឆាំង​ដ៏​មាន​ឥទ្ធិពល​ក្នុងប្រទេសថៃ លោក អាប់​ភី​ស៊ីត វាចា​ជីវ៉ា បាន​ចោទប្រកាន់​លោកស្រី​នាយករដ្ឋមន្ត្រី​ថៃ យី​ង​ឡាក់ ស៊ីន​ណា​វ៉ា​ត់​ត្រា ថាលោកស្រី​មានបំណង​ជ្រៀត​ជ្រែ​ក​កិច្ចការ​យោធា តែ​ត្រូវ​លោកស្រី យី​ង​ឡាក់ បដិសេធ។ នេះ​យោងតាម​ការចុះផ្សាយ​ររ​បស់​សារព័ត៌មាន បាងកកប៉ុស្តិ៍ នៅថ្ងៃនេះ។ ប្រភព​បាន​បន្តថា ការចោទប្រកាន់​នេះ ​ត្រូវបាន​ធ្វើឡើងបន្ទាប់ពី​លោកស្រី យី​ង​ឡាក់ មាន​តំណែង​ពីរក្នុង​រាជរដ្ឋាភិបាល​ថៃ ក្នុងនោះ ជា​នាយករដ្ឋមន្ត្រី​ផង និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ផង ដោយ​ផ្អែក​តាម​សេចក្តី​ត្រាស់បង្គាប់​ពី​ព្រះមហាក្សត្រ​ថៃ កាលពី​ថ្ងៃអាទិត្យ។

យ៉ាងណាក៏ដោយ លោកស្រី យី​ង​ឡាក់ បាន​បដិសេធ​ការចោទប្រកាន់​នេះ ដោយ​លោកស្រី​បាន​និយាយថា ការទទួល​តំណែង​ថ្មី ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​​នេះ ​គឺ​ក្នុង​បំណង​បង្កើន​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធបន្ថែមទៀត រវាង​រាជរដ្ឋាភិបាល និង​កម្លាំង​កងទ័ព។ លោកស្រី​យី​ង​ឡាក់ បាន​បន្ថែមទៀតថា លោកស្រី​បាន​គ្រប់គ្រង​កម្លាំង​កងទ័ព អស់​រយៈពេល​ជិត២ឆ្នាំ​រួចមកហើយ ក្នុងនាម​លោកស្រី​ជានា​យក​នៃ​ផ្នែក​ប្រតិបត្តិការ​សន្តិសុខ​ផ្ទៃក្នុង។ អនុរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ថៃ​បាន​និយាយថា ថ្នាក់ដឹកនាំ​យោធា​បាន​សំដែង​នូវ​ការគាំទ្រ​ចំពោះ​ការសម្រេចចិត្ត​របស់លោក​ស្រី យី​ង​ឡាក់ បែបនេះ។

គួររម្លឹកថា កាលពី​ថ្ងៃអាទិត្យ សប្តាហ៍​មុន ព្រះមហាក្សត្រ​ថៃ​បានចេញ​ព្រះរាជ​បញ្ជា​ស្តីពី​ការគាំទ្រ​សំណើ​របស់​លោកស្រី យី​ង​ឡាក់ លើ​ការរុះរើ​គណៈរដ្ឋមន្ត្រី ក្នុងនោះមាន​សមាជិក​គណៈរដ្ឋមន្ត្រី​ចំនួន១១រូប​ត្រូវបាន​ផ្លាស់ប្តូរ​ថ្មី ខណៈដែល​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ត្រូវ​ធ្លាក់​ទៅលើ​លោកស្រី យី​ង​ឡាក់៕

517065

 

Leave a Reply

(*) Required, Your email will not be published