រថយន្ត​ដឹក​ឥដ្ឋ​​កិន​ មនុស្ស​ស្លាប់​ទាំង​ព្រឹក​ ​បន្សល់​ទុក​រថយន្ត​​នៅ​កន្លែង​កើត​ហេតុ

, , Leave a comment

ខេត្តកណ្តាល ៖ មន្ត្រីយោធាម្នាក់បានស្លាប់នៅនឹងកន្លែងខណៈ​ត្រូវរថយន្តកិនបែកក្បាលខ្ទេច ពេល​កំពុងជិះម៉ូតូដែល​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ដ៏​រន្ឋត់​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ៦និង ១០ នាទីព្រឹកថ្ងៃទី២ កក្តដា ២០១៣ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ជិតកន្លែងថ្លឹងរថយន្ត ភូមិពពេល ឃុំពើក ស្រុកអង្គស្នួល ។ បុរសរងគ្រោះឈ្មោះពៅ វ៉ាន់ថា អាយុ៣៨ឆ្នាំ ជាមន្ត្រីយោធា មានទីលំនៅភូមិធ្លក ឃុំត្រពាំងគង ស្រុកសំរោងទង ជិះម៉ូតូម៉ាក CBR ពណ៌សលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1B-9148 ចំណែករថយន្ត​បង្កម៉ាក​ហ៊ីយ៉ាន់​ដាយដឹកឥដ្ឋ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3A-6616 អ្នកបើកបររត់គេចខ្លួនបាត់ ។

តាម​ប្រ​ភព​ព័ត៌មាន​នៅ​កន្លែង​កើត​ហេតុ​បានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបាន ជិះម៉ូតូតាមផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត ចំណែករថយន្តបង្ក​បើកពីកើតទៅ​លិច​បញ្ចា្រស​ទិសគ្នា លុះមកដល់ចំណុចកើតហេតុ រថយន្តបានបត់ឆ្វេងទៅកន្លែងថ្លឹងរថយន្ត ដោយមិនបានមើលមុខក្រោយ ធ្វើឱ្យគូទរថយន្តប៉ះនឹងម៉ូតូជនរងគ្រោះ បណ្តាលឱ្យដួល​ច្រងាប់​ច្រងិល ហើយភា្លមនោះរថយន្តពីក្រោយ មកដល់ជាន់ហ្រ្វាំងមិនទាន់ ក៏កិនជនរងគ្រោះបែកក្បាលស្លាប់តែម្តង។ សព​ជន​រងគ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រ​ពៃណី​ ៕

200 (1) 200 (2) 200

 

Leave a Reply

(*) Required, Your email will not be published