ឃាត់​ខ្លួន​ស្ត្រី​ម្នាក់​ដែល​ពាក់​ព័ន្ធ​នឹង​​គ្រឿងញៀន​ជាង​៣​គីឡូក្រាម ចូល​កម្ពុជា

, , Leave a comment

​ខេត្តសៀមរាប​៖ ស្ត្រី​ជនជាតិ​ឥណ្ឌា​កាត់​ចិន​ម្នាក់ ដែល​ប៉ុនប៉ង​យក​គ្រឿងញៀន ជាង​៣​គីឡូក្រាម​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ខណៈដែល​ស្ត្រី​រូបនោះ​ទើប​ចុះ​ពី យន្តហោះ​។ ស្នងការរង​នគរបាល​ខេត្តសៀមរាប និងជា​ប្រធានការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស លោក​វរសេនីយ៍ឯក អ៊ុំ អមរា បាន​ឲ្យ​ដឹងថា ដោយមាន​ការសហការ រវាង​មន្ត្រី​គយ នគ​របាល​អន្តោប្រវេសន៍ កងរាជអាវុធហត្ថ ប្រចាំ​ច្រកទ្វារព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប កាលពី​ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៣ កម្លាំង​នគរបាល​របស់លោក បានធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ឈ្មោះ  Pudaipe Judeph អាយុ៣០​ឆ្នាំ ជា​ជនជាតិ​ឥណ្ឌា​កាត់​ចិន  ខណៈដែល​ស្ត្រី​រូបនោះ​មានបំណង​យក​គ្រឿងញៀន​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា តាម​ច្រក​ព្រលានយន្តហោះ​ខាងលើ ។  លោក​ឲ្យ​ដឹងថា គ្រឿងញៀន​ដែល​នគរបាល​ដកហូត​បាន​ពី​ស្ត្រី​រូបនោះ​ មាន​ទម្ងន់៣,៣៨ គីឡូក្រាម ។​

​លោក ​អ៊ុំ អមរា បាន​ឲ្យ​ដឹងថា ក្រោយពេល​ឃាត់ខ្លួន​ ស្ត្រី​រូបនោះបានបញ្ជូនទៅ​តុលាការ​ និង បានចោទប្រកាន់​កាលពី​ថ្ងៃទី២៨ ខែមិថុនា ពីបទ​ដឹកជញ្ជូនគ្រឿងញៀន​ខុសច្បាប់ ។​ តាម​ប្រភពពី​មន្ត្រីនគរបាល​ដែល​ចូលរួម​បង្ក្រាប​ករណីនេះ​ បានឲ្យ​ដឹងថា ស្ត្រីជន​ជាត​ឥណ្ឌា​ខាងលើ មានបំណង​យក​គ្រឿងញៀន​ទាំងនោះ ពី​ប្រទេស​ឥណ្ឌា ចូលមក​កម្ពុជា ប៉ុន្តែ​ខណៈដែលចុះ​ពី​យន្តហោះ ក៏ត្រូវ​សមត្ថកិច្ច​កម្ពុជា ចាប់ខ្លួនបាន​តែម្តង៕

ad1

 

Leave a Reply

(*) Required, Your email will not be published