ស្រវឹង​ជ្រុល​បើក សេស​ង់ ដូច​ហោះ បុក វីវ៉ា ពីក្រោយ​របួស ៤​នាក់​

, , Leave a comment

រាជធានីភ្នំពេញ​៖ បុរស​៣​នាក់​បាន​រងរបួស​ធ្ងន់​និង​ស្រាល ខណៈដែល​បុរស​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់ សេ ១២៥  ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AI-4239 បើក​បោះ​ពួយ​​យ៉ាង​លឿន​ក្នុង​សភាព​ស្រវឹងស្រា ជ្រុល ទៅបុក​ពីក្រោយ​ម៉ូតូ​ម៉ាក  វីវ៉ា យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ដួល​រងរបួស​ធ្ងន់​ស្រាល​ទាំងអស់គ្នា​។​

​ហេតុការណ៍​ខាងលើនេះ​កើតឡើង​កាលពី​វេលា​ម៉ោង ២១​និង​៤៥​នាទី​យប់ ថ្ងៃទី ០១​ខែ កក្កដា ឆ្នាំ​២០១៣ តាម​បណ្តោយ​ផ្លូវ មុនី​រ៉េត ត្រង់ចំណុច​មុខ​វត្ត នុ​ន្ន​មុន្នី ក្នុងភូមិ ដំ​ណា​ក់​ធំ​២ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌ មានជ័យ​។​

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ ម៉ូតូ​វីវ៉ា​ជិះ​ក្នុងទិសដៅ​ពី​លិចទៅ​កើត មាន​គ្នា​២​នាក់ តាម​បណ្តោយ​ផ្លូវ មុនី​រ៉េត លុះ​ម​ក​ដល់​ចំណុចកើតហេតុ ក៏​ស្រាប់​តែមាន​ម៉ូតូ ឌ្រី​ម​សង់​ជិះ​គ្នា ២​នាក់​បើក​លឿន​ដូច​ហោះ​ខ្វះ​ការប្រុងប្រយ័ត្ន ទាំង​អាកា​រៈ​ស្រវឹងស្រា ក៏បាន​ជ្រុល​ទៅបុក​ជាមួយ ម៉ូតូ​វីវ៉ា ពី​ខា​ង​ក្រោយ​យ៉ាង​ពេញទំហឹង ធ្វើ​ឲ្យ​ម៉ូតូ​រង​ការ​ខូច​យ៉ាងដំណំ​ដូចគ្នា ចំណែក​អ្នកបើកបរ​រងរបួស​ធ្ងន់​ស្រាល​ទាំងសងខាង ត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យ​តាម​រថយន្ត​សង្គ្រោះ​ភ្លាមៗ​។​ ក្រោយ​ការវាស់វែង បច្ចុប្បន្ន ម៉ូតូ​ទាំង​២​គ្រឿង ត្រូវបាន​នគរបាល អូស​យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន​ខណ្ឌ មានជ័យ រងចាំ​ដោះស្រាយ ៕

viva

 

Leave a Reply

(*) Required, Your email will not be published