លោក មិន ឃិន ជួប​សំណេះសំណាល ជាមួយ​សមាជិក​គណបក្ស ប្រជាជន នៅ​ឃុំរ​ការ​គយ​

, , Leave a comment

​លោកស្រី​សុ​ភ៍ក្ត្រ ប្រធាន​ក្រុមការងារ​ពង្រឹង​មូលដ្ឋាន​គណបក្ស​ប្រជាជន​កម្ពុជា​ឃុំរ​ការ​គយ មានការ​ចូលរួម​ពី​លោក លិញ វណ្ណា  ជា​អនុប្រធាន​ក្រុមការងារ​ព្រមទាំង​អស់លោក​ជា​អនុប្រធាន​និង​សមាជិក សមាជិកា ជាច្រើន​នាក់​ផ្សេងទៀត ចូលរួម ឃោសនា​រក​សម្លេងឆ្នោត

 

​ខេត្តកំពង់ចាម ៖ លោក មិន ឃិន ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ស្រុក​កងមាស ខេត្តកំពង់ចាម បាន​ថ្លែងថា មានតែ​គណបក្ស​ប្រជាជន​កម្ពុជា ប៉ុណ្ណោះ ដែល​បាន​សង្គ្រោះ​ជាតិ​ពិតប្រាកដ  ស្វែងរក​សន្តិភាព​និង​នាំមក​នូវ​វឌ្ឍនភាព​នៅ​កម្ពុជា​។​

 

​ការ​ថ្លែង​របស់លោក មិន ឃិន បានធ្វើ​ឡើង​នា​ថ្ងៃទី​៣ ០ ខែមិថុនា ឆ្នាំ​២០១៣ ខណៈ​ចុះ​ជួប​សំណេះ​សំ ណា​ល​ជាមួយ​ប្រជាពលរដ្ឋ​នៅ​វត្តរ​ការ​គយ វត្ត​ភូមិ​ថ្មី ភូមិ​ដំណាក់​ល្អិត និង​វត្ត​ស្វាយ​តា​ហែ​ន​ក្នុង​ឃុំ​រកា​គយ​ស្រុក​កងមាស ខេត្តកំពង់ចាម​ដែលមាន​ប្រជាពលរដ្ឋ​ចូលរួម​ជិត​ពីរពាន់​នាក់​។​

លោក មិន ឃី​ន បាន​ថ្លែងថា ការបោះឆ្នោត​នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ ខាងមុខនេះ ជាការ​បោះ ឆ្នោតជាតិ ដែល​នឹងត្រូវ​ជ្រើសរើស​អ្នកតំណាងរាស្ត្រ និង​ជ្រើសរើស​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។  បើ​សម្រេចចិត្ត​ខុស នឹង​នាំទៅដល់​ការ​អន្តរាយ​ដល់​ប្រទេសជាតិ​ទាំងមូល​។ បើ​សម្រេចចិត្ត​ត្រូវ នឹង​នាំ​ឲ្យ​មាន​សន្តិ ភា​និង​មានការ​រីកចម្រើន​នៅ​ទូទាំងប្រទេស​។​

លោក​ប្រធាន​គណៈ​ពង្រឹង​ការ​ស្រុក​កងមាស​រូបនេះ បញ្ជាក់ទៀតថា​មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ​ដែល​បាន​សង្គ្រោះ​ជាតិ​ពិតប្រាកដ ធ្វើ​ឲ្យ​ប្រទេសជាតិ​មាន​សន្តិភាព​ពេញលេញ និង​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ  ហើយ​ជីវភាព​របស់​ប្រជាជន​ត្រូវបាន​លើកកម្ពស់​ជា​ជំហានៗ​។​

ថ្លែង​ទៅកាន់​ប្រជាពលរដ្ឋ​ទាំង​បួន​កន្លែង លោក មិន ឃិន បាន​អាន នូវ​គោលការណ៍​ធំៗ​ជា​មួលដ្ឋាន​ចំនួន​១១«​ខ​» និង​បានលើកឡើង​ពី​សមិទ្ធផល​សំខាន់ៗ ដែល​គណបក្ស ប្រជាជន​កម្ពុជា សម្រេចបាន​ក្នុង​រយៈពេល​កន្លងមក​មានដូចជា បាន​សង្គ្រោះ​ជាតិ និង​ប្រជាជន​ឲ្យ​រួច​ផុតពី​គ្រោះ មហន្តរាយ​ប្រល័យពូជសាសន៍ នា​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩​។ ជាមួយគ្នានេះ បានធ្វើ​ឲ្យ​កម្ពុជា មាន​សន្តិភាព ពេញលេញ និង​មានការ​ឯកភាព​ជាតិ​នៅ​ទូទាំងប្រទេស​។​

លោក មិន ឃិន ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា គណបក្ស​ប្រជាជន​កម្ពុជា ក៏ដូចជា​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ  របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ស្តារ និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក កំពង់ផែ  អាកាសយានដ្ឋាន ស្ពាន លូ មន្ទីរពេទ្យ សាលារៀន អណ្តូងទឹក ប្រព័ន្ធ​ទឹកស្អាត អគ្គិសនី ប្រព័ន្ធធារាសាស្ត្រ វត្ត អារាម​នៅ​ទូទាំងប្រទេស​។ ជាងនេះទៅទៀត រាជរដ្ឋាភិបាល បានធ្វើ​ឲ្យ​សេដ្ឋកិច្ច​នៅ​កម្ពុជា មាន​កំណើន​ជានិច្ច រក្សាបាន​នូវ​ស្ថិរភាព​សង្គម ស្ថិរ ភាព​ម៉ាក្រូសេដ្ឋកិច្ច និង និរន្តរភាព​ហិរញ្ញវត្ថុ និង​បានធ្វើ​ឲ្យ​កិត្តិយស កិត្តិនាម របស់​កម្ពុជា ត្រូវបាន​លើកកម្ពស់​លើ ឆាក​អន្តរជាតិ​។

 

លោក មិន​ឃិន ក៏បាន​អំពាវនាវ​ដល់​ជនរួមជាតិ សមាជិក សមាជិកា​គណបក្ស ប្រជាជន​កម្ពុជា​ទាំងអស់ សូម​អញ្ជើញ​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា​កុំបី​ខាន និង​សូម​បោះ ឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​រូប​ទេវតា​បាចផ្កា​ជា​សញ្ញា​សម្គាល់ និង​មាន លេខ​រៀង​ទី​៤ នៅលើ​សន្លឹកឆ្នោត នា​ថ្ងៃទី​២៨ ខែកក្កដា ខាងមុខនេះ ៕​ជា​ជនកម្ពុជា ជាការ​បោះឆ្នោត  ឲ្យ​ខ្លួនឯង​។ បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ប្រទេសជាតិ​បន្តទៀត​។ បោះ ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា គឺ​គាំទ្រ​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​បន្ត​ដឹកនាំ​ប្រទេសជាតិ​ឲ្យ​មានការ​រីកចំរើន​៕​

2-jul (3)2-jul (2) 2-jul (1)

 

Leave a Reply

(*) Required, Your email will not be published