ក្រុមហ៊ុន លី វ៉ាន់​ហុង រកស៊ី​ចង​មុង​ជាមួយ គ​.​ជ​.​ប តាម របៀប​ប្រកួតប្រជែងដោយ​មិន​ស្មោះត្រង់ គ្មាន​តម្លាភាព​

, , Leave a comment

រាជធានី​ភ្នំពេញ ៖ ច្រើន​អាណត្តិ​មកហើយ​ដែល​ក្រុមហ៊ុន លី វ៉ាន់​ហុង តែងតែ​ទទួលបាន​សិទ្ធិ​ក្នុងការ​បោះពុម្ព​សន្លឹកឆ្នោត និង​បោះពុម្ព​ខិត្តប័ណ្ណ​ ផ្សេងៗ​ពី​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត ហើយ​រៀងរាល់​ការបោះឆ្នោត​ម្តងៗ​គេ​សង្កេតឃើញ​ក្រុមហ៊ុនលី វ៉ាន់​ហុង ទទួលបាន​ផល​កម្រៃ​ច្រើនសន្ធឹក​សន្ធាប់ មិន​ដែលមាន​ក្រុមហ៊ុន​ណាមួយ អាច​ប្រកួតប្រជែង​ដេញថ្លៃ​ឈ្នះ​ក្រុមហ៊ុន លី វ៉ាន់​ហុង ក្នុងការ​ម៉ៅការ​បោះពុម្ព ​ខិត្តប័ណ្ណ និង​សន្លឹកឆ្នោត​នោះទេ ហើយ​ប្រធាន​ក្រុមហ៊ុន លី វ៉ាន់​ហុង ត្រូវគេ​ដឹងថា​ជា​មន្ត្រីជាន់ខ្ពស់​របស់​គ​ណ​បក្ស​កាន់អំណាច​ផងដែរ​។​

បើ​គេ​ចាំ​មិន​ភ្លេច​ទេនោះ​ក្រុមហ៊ុន លី វ៉ាន់​ហុង ទទួលបាន​សិទ្ធិផ្តាច់មុខ ​ក្នុងការ​ម៉ៅការ ​ទទួល​ការងារ​បោះពុម្ព​ផ្សេងៗ​ពី​ស្ថាប័ន​រៀបចំ​ការបោះ ឆ្នោត ​ច្រើន​អាណត្តិ​មកហើយ ពោលគឺ​ទាំង​ការបោះឆ្នោតជាតិ ការបោះឆ្នោត​ឃុំ​-​សង្កាត់ ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ក៏ដូចជា​ការបោះឆ្នោត​ជ្រើសតាំង ​សមាជិក​ក្រុមប្រឹក្សា ​ក្រុង ស្រុក ខណ្ឌ ខេត្ត រាជធានី គឺ​ក្រុមហ៊ុន លី វ៉ាន់​ហុង ទទួលបាន​សិទ្ធិ​បោះពុម្ព​សន្លឹកឆ្នោត​រៀងរហូត​។ គេ​មិន​បានដឹង​ច្បាស់ ​អំពី​ទំនាក់ទំនង ​រវាង​ក្រុមហ៊ុន លី វ៉ាន់​ហុង ជាមួយ​ថ្នាក់ដឹកនាំ គ​.​ជ​.​ប មាន​ភាព​ជិតដិត​និង​ស៊ីជម្រៅ​ក្នុង​កម្រិតណា​នោះទេ ទើបបានជា​ក្រុមហ៊ុន លី វ៉ាន់​ហុង ទទួលបាន​សិទ្ធិផ្តាច់មុខ​ក្នុងការ​ បោះពុម្ព​សន្លឹកឆ្នោត ឬ ខិត្តប័ណ្ណ​ជូន គ​.​ជ​.​ប គ្រប់ពេល និង​គ្រប់​តម្រូវ​ការចាំបាច់​ដែល​បញ្ហា​នេះ គួរតែមាន​ការស៊ើបអង្កេត​ឡើងវិញ​ផង​។​

​ក្រុមហ៊ុន លី វ៉ាន់​ហុង ដែលមាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ​៩ ផ្លូវ ៣៤៥ សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កំពុងដំណើរការ​ បោះពុម្ព​សន្លឹកឆ្នោត​ដើម្បី​ បម្រើ​ឲ្យ​ការបោះឆ្នោតជាតិ​អាណត្តិ​ទី​៥ នា​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ ២០១៣ នេះ បាន​ប្រមាណ​៨០​ភាគរយ​រួចហើយ ដែល​ក្នុងនោះ​មានការ​វាយ​លេខ និង​វេច​ខ្ចប់​ទៅ តាម​កិច្ចសន្យា​ដែលមាន​ចែង​ជាមួយ គ​.​ជ​.​ប​។ បើតាម​ការកំណត់​ការងារ​របស់​ក្រុមហ៊ុន លី វ៉ាន់​ហុង ក្នុងការ​បោះពុម្ព​សន្លឹកឆ្នោត​នេះ នឹងត្រូវ​បញ្ចប់​នៅ មុន​ ការបោះឆ្នោត​យ៉ាងយូរ​មួយ​សប្តាហ៍ ហើយ​សន្លឹកឆ្នោត ​ដែល​ត្រូវ​បោះពុម្ព​សរុប​ទាំងអស់​ ជាង​១២​លាន​សន្លឹក ខណៈដែល​ឈ្មោះ​អ្នកបោះឆ្នោត​ក្នុង​បញ្ជី មាន​ជាង​៩​លាន​នាក់​ប៉ុណ្ណោះ​។

ក្រៅពី​អាជីព​រកស៊ី​ផ្នែក​បោះពុម្ព ប្រធាន​ក្រុមហ៊ុន លី វ៉ាន់​ហុង គឺ​លោក លី វ៉ាន់​ហុង ត្រូវគេ​ស្គាល់​ថា ជា​មន្ត្រីជាន់ខ្ពស់​របស់ ​គណបក្ស​ប្រជាជន​កម្ពុជា​ មួយរូប​ផង ដែរ នាំ​ឲ្យ​ដំណើរការ ​ម៉ៅការ​បោះពុម្ព​សន្លឹកឆ្នោត​របស់​ក្រុមហ៊ុន លី វ៉ាន់​ហុង ស្ថិតក្នុង​ការរិះគន់​និង​មាន​មន្ទិលសង្ស័យ ​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន ហើយ​ជា​ ផ្នែក​មួយ​នាំ​ឲ្យ​ដំណើរការ​បោះឆ្នោត​មាន​បញ្ហា​ផងដែរ​។ ជាក់ស្តែង កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ គេ​សង្កេតឃើញ​ប្រធាន​ក្រុមហ៊ុន លី វ៉ាន់​ហុង បាន​ទៅ​ចូលរួម​ក្នុង ​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ខេត្តកំពង់ចាម នាំ​ឲ្យ​មានការ​រិះគន់ ពី​សាធារណជន​ដែល​យ៉ាងហោច ណាស់ ​ក្នុងតួនាទី​ជា​ប្រធាន​ក្រុមហ៊ុន​មួយ ដែល​ទទួលបាន​សិទ្ធិ​ម៉ៅការ​ផ្តាច់មុខ​ក្នុងការ​បោះពុម្ព​សន្លឹកឆ្នោត គួរ​រក្សាខ្លួន​ឲ្យ​មាន​ភាព​អព្យាក្រឹត មិន​ពាក់ព័ន្ធ​នឹង ​គណបក្សនយោបាយ​ណាមួយ​ជា​ចំហ​នោះទេ​។

ក្រុមហ៊ុន​រកស៊ី​បោះពុម្ព​ជាច្រើន​ទៀត តែងតែ​សម្តែង​នូវ​ភាព​ច្រណែន​ចំពោះ​ក្រុមហ៊ុន លី វ៉ាន់​ហុង ដែល​ទទួលបាន​សិទ្ធិ​ម៉ៅការ​បោះពុម្ព​សន្លឹក ឆ្នោត និង​ខិត្តប័ណ្ណ​ផ្សេងៗ ពី​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត ​គ្រប់ពេលវេលា​ទាំងអស់​ផងដែរ ដោយ​គ្រប់ៗ​គ្នា​បាន​លើកឡើងថា ប្រសិនបើ​មាន ដំណើរ​ការដេញថ្លៃ ​ប្រកបដោយតម្លា ភាព ក្រុមហ៊ុន​ដទៃ ​ក៏​ចង់​ចូលរួម​ដេញថ្លៃ​ការបោះពុម្ព​សន្លឹកឆ្នោត​ផងដែរ ប៉ុន្តែ​ដោយសារតែ​ទំនាក់ទំនង ​ស៊ីជម្រៅ​រវាង​ក្រុមហ៊ុន លី វ៉ាន់​ហុង ជាមួយនឹង​ថ្នាក់ ដឹកនាំ​ស្ថាប័ន ​រៀបចំ​ការបោះឆ្នោត ទើប​ក្រុមហ៊ុន លី វ៉ាន់​ហុង ចេះតែមាន​ឱកាស​ជាង​ក្រុមហ៊ុន​ដទៃ​៕

941495_10151472217728800_530102936_n

ប្រភព វត្ត​ភ្នំ

ក្រុមហ៊ុន លី វ៉ាន់​ហុង រកស៊ី​ចង​មុង​ជាមួយ គ​.​ជ​.​ប តាម របៀប​ប្រកួតប្រជែងដោយ​មិន​ស្មោះត្រង់ គ្មាន​តម្លាភាព​

, |

Leave a Reply

(*) Required, Your email will not be published