មានរឿង​អាថ៌កំបាំង​ដែល​លោក កឹម សាវឿន មិនដែល​ហ៊ាន​ហើបមាត់ ពី​ការដឹកជញ្ជូន មាន់ ជ្រូក​ក្រហម ខុសច្បាប់​ទ្រង់ទ្រាយ​ធំ និង​ពិឃាតសត្វ ក្រៅ​សត្តឃាតដ្ឋាន​

, , Leave a comment

​ខេត្តកំពង់ចាម ៖ បច្ចុប្បន្ននេះ​សកម្មភាព​នាំចូល​មាន់ ជ្រូក ស៊ុត និង​ការដឹកជញ្ជូន​សត្វ​ខុសច្បាប់​ឆ្លងកាត់​ខេត្តកំពង់ចាម បាន​ក្លាយជា​ប្រភព​សេដ្ឋកិច្ច​មិនចេះ​រីង ស្ងួត​របស់លោក នង ម៉េងហៀ​ង ជា​ប្រធានការិយាល័យ​បសុព្យាបាល​ខេត្តកំពង់ចាម​លោក​រី​ដា​វីន​អនុប្រធាន​ការិយាល័យ​បសុព្យាបាល​ខេត្ត ជា​ប្រធាន​ក្រុម​បង្ក្រាប​ការដឹកជញ្ជូន​សត្វ និង​ជា​ប្រធាន​កុងត្រូលជជុះ​របស់​ពេទ្យសត្វ​ខេត្ត​និង​លោក កឹម សារឿន ដែលជា​ប្រធាន​មន្ទីរ​កសិកម្ម ទើប​គេ​មិនដែល​ឃើញ​មន្ត្រី​ទាំង​២​នាក់​នេះ ឮមាត់ឮក អំពី​សកម្មភាព​នាំចូល​ជ្រូក មាន់ យ៉ាង​អនាធិបតេយ្យ​មកពី​ស្រុក​យួន​តាម​ច្រករបៀង​ក្នុងស្រុក​មេមត់​និង ស្រុក ពញាក្រែក ហើយក៏​មានរឿង​អាស្រូវ ដ៏​ធំ​មួយទៀត​ដែល​មន្ត្រី​ជំនាញ​ពេទ្យ សត្វ​កំពុងតែ​ឃុបឃិត​ជាមួយ​ក្រុម​ឈ្មួញ​ឲ្យ​ពិឃាតសត្វ​នៅក្រៅ​សត្តឃាត ដ្ឋា​ន​ក្រុង​កំពង់ចាម​ផ្ទុយ​ពី​គោលការណ៍​ណែនាំ​របស់​ក្រសួងកសិកម្ម​ផងដែរ​។​

​សេចក្តីរាយការណ៍​ព័ត៌មាន​ពី​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹងថា នៅក្នុង​សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម មានការ​ពិឃាតសត្វ ក្រៅ​សត្តឃាតដ្ឋាន​ច្រើនជាងគេ ផ្ទុយ​ពី​គោលការណ៍​ណែនាំ​របស់លោក ច័ន្ទ សារុន និង​ស្មារតី​អង្គប្រជុំ​របស់​សាលាខេត្ត​កំពង់ចាម ដែល​ទាមទារ​ឲ្យ​លោក លន់ លឹម​ថៃ ជា​អភិបាល​ខេត្តកំពង់ចាម​ទើប​ឡើង​ជំនួស​តំណែង​លោក ហ៊ុន ណេង ពិនិត្យមើល​បញ្ហា​នេះ​ឡើងវិញ​ជាបន្ទាន់ ព្រោះ​ការ​ពិឃាតសត្វ​ក្រៅ​សត្តឃាតដ្ឋាន​នាំ​ឲ្យ​មានការ​ចម្លងជំងឺ​ដល់ ពលរដ្ឋ​ជាយថាហេតុ ហើយ​ក៏មាន​ផលប៉ះពាល់​ខ្លាំង សម្បើម​សម្រាប់​ការប្រមូល​ពន្ធអាករ​លើ​ការ​ពិឃាតសត្វ​ផងដែរ​។​ពល រដ្ឋ​បាន​លើកឡើងថា នៅក្នុង​សង្កាត់​សំបួរមាស ក្រុម​អ្នក​លួច​ពិឃាតសត្វ​បាន សម្លាប់​ជ្រូក គោ ក្របី រ​ហួត​ក៏មាន ការសម្លាប់​សេះ​ដែល យ៉ាង​អនាធិបតេយ្យ មិន​ខ្វល់ខ្វាយ​ពី​ផលប៉ះពាល់​ផ្នែក​បរិស្ថាន ឬ​អនាម័យ​នោះទេ​ហើយ​ការ​លួច​ពិឃាតសត្វ​ភាគច្រើន​ជា​សត្វ​ជាស​ត្វ​ងាប់​រឺ​សត្វ​ចោរកម្ម​ព្រោះ​សត្វ​ល្អ​គឺ​ពិឃាត​នៅ​ទីសត្តឃាត ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​ពី​ការ​ចម្លងជំងឺ​ពី​សត្វ​ទៅ​មនុស្ស ដោយសារតែ​ការសម្លាប់​សត្វ​នៅក្រៅ​សត្តឃាតដ្ឋាន​ទាំងនោះ​មិនមាន​ការ ត្រួតពិនិត្យ អោយបាន​ត្រឹមត្រូវ​ពី​ជំនាញ​ពេទ្យសត្វ​របស់លោក នង ម៉េង​ហៀ​ង​។​

​ប្រជាពលរដ្ឋ​បានលើកឡើង​ទៀតថា លោក កឹម សារឿន ដែលជា​ប្រធាន​មន្ទីរ​កសិកម្ម​​ឃុបឃិត​ជាមួយ​លោក​យ៉េន ថុល​អ្នកម៉ៅការ​ប្រមូល​ភាស៊ី​សត្តឃាត​នៅ​ក្រុង​កំពង់ចាម ដែលមាន​តួនាទី​ជា​ចៅសង្កាត់​សំបួរមាស ផងដែរ​នោះ មិនបាន​យកចិត្តទុកដាក់​អនុវត្តន៍​ឲ្យ​បាន​ត្រឹមត្រូវ​តាម​គោលការណ៍ របស់​សាលាខេត្ត​កំពង់ចាម​ដែល​តម្រូវ​ឲ្យ​ក្រុមអាជីវករ​ចូល ពិឃាតសត្វ​នៅតាម​ទី​សត្តឃាតដ្ឋាន​នោះទេ ព្រោះ​ពិឃាតសត្វ​យ៉ាង​អនាធិបតេយ្យ​បែបនេះ​អាចធ្វើ​ឲ្យ​លោក យ៉េន ថុល ដែលជា​អ្នកម៉ៅការ​ប្រ មូល​ភាស៊ី​ពិឃាតសត្វ​អាច​ដំឡើងថ្លៃ គាប​ជំរិត​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​បង់ថ្លៃ​ពិឃាតសត្វ​លើសពី​សៀវភៅ បន្ទុក​ដល់​ទៅ​៥​ដង​ឯណោះ​។ ម្យ៉ាងវិញទៀត អ្នកប្រមូល​ភាស៊ី​ពិឃាតសត្វ ក៏មាន​ឱកាស​ឃុបឃិត​ជាមួយ​ជំនាញ ពេទ្យសត្វ​ដើម្បី​កេង​បំបាត់​ការបង់ពន្ធ​ថ្លៃ​ពិឃាតសត្វ​ផងដែរ ហើយ​ការងារ​នេះ គេ​ដឹងថា​ជំនាញ​ពេទ្យសត្វ​របស់លោក នង ម៉េង​ហៀ​ង ទទួលបាន​ផលប្រយោជន៍​ច្រើន​ក្រាស់ក្រែល​ជាប្រចាំ​។​
​និយាយ​ពី​ការដឹកជញ្ជូន​ជ្រូក​មាន់ និង​ស៊ុត មកពី​ស្រុក​យួន​នាពេល​បច្ចុប្បន្ននេះ ក្នុង​មួយថ្ងៃៗ រាប់សិប​តោន ដោយ​ផ្គើន​ចំពោះ​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​សំដៅ​បង្ការ​បង្ក្រាប​និង​ទប់ ស្កាត់​ការនាំ​ចូល​ជ្រូក​ត្រចៀក​ខៀវ និង​មាន់​ដែល ជា​ប្រភព​ឆ្លង​ជំងឺផ្តាសាយបក្សី ប៉ុន្តែ​ជំនាញ​ពេទ្យសត្វ​របស់លោក នង ម៉េង​ហៀ​ង មិនដែល​ខ្វល់ខ្វាយ​អ្វី​ទេ នៅពេលដែល​ក្រុម​ឈ្មួញ​បង់លុយ​ជូន​ពួកគេ​ទៅតាម​ការទាមទារ​។ មានការ​បញ្ជាក់​ផងដែរ​ថា សម្រាប់​ការដឹកជញ្ជូន​ជ្រូក​ក្នុង​មួយ​រថយន្ត​កូរ៉េ ដែល​អាច​ផ្ទុក​បាន​ប្រមាណ ៧០​ទៅ​១២០​ក្បាល​ត្រូវ​បង់លុយ​ឲ្យ​ជំនាញ​ពេទ្យសត្វ ចាប់ពី ១​លាន​ដល់​១​លាន​៥​សែន​រៀល គឺអាច​ដឹក​ជ្រូក​ទាំងនោះ​មកពី​ស្រុក​យួន​តាម​ច្រករបៀង​យ៉ាង​រលូន​ល្អ គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​ទេ ហើយ​សមត្ថ កិច្ច​ដទៃទៀត​ដែលមាន​វត្តមាន​ប្រចាំការ​តាម​ដងផ្លូវ​គ្រាន់តែ​ជា​ជើង ក្រោយ​ឲ្យ​តែ​ជំនាញ​ពេទ្យសត្វ​អូ​ខេ បើកភ្លើង​ខៀវ​ឲ្យ​ក្រុម​ឈ្មួញ​រួចហើយ នោះ​សមត្ថកិច្ច​ដទៃ​គ្រាន់តែ​សុំ​លុយ​ថ្លៃ​បាយ​ចប់​រឿង​ទៅហើយ​។​
​គេ​ចង់ឃើញ​លោក ច័ន្ទ សារុន ជា​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ពិនិត្យមើល​ភាពមិនប្រក្រតី​នៃ​ការ​ឃុ​ប ឃិត​ឲ្យ​ក្រុម​ឈ្មួញ​រកស៊ី​នាំចូល​ជ្រូក មាន់ ស៊ុត មកពី​ស្រុក​យួន​ដ៏​អនាធិបតេយ្យ​ឡើងវិញ​ផង ជាពិសេស​ករណី​ដែល​លោក នង ម៉េង​ហៀ​ង ប្រើប្រាស់​តួនាទី​របស់ខ្លួន​ដើម្បី​ប្រមូល​លុយ​ពី​ការបើក​ភ្លើង​ខៀវ ឲ្យ​ក្រុម​ឈ្មួញ​នាំចូល​មាន់​ជ្រូក ពី​ស្រុក​យួន ផ្ទុយ​ពីបទ​បញ្ជា​របស់​រាជរ​ដ្ឋា​ភិ​បាល​គប្បី​អង្គភាព​ប្រឆាំង​អំពើ​ពុក រលួយ​ចាត់វិធានការ​ស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​។ យ៉ាងណាក៏ដោយ ឱកាស​ដែល​លោក នង ម៉េង​ហៀ​ង ឃុបឃិត​អោយ​ក្រុម​ឈ្មួញ​នាំចូល​ដឹកជញ្ជូន​និង​ចែកចាយ​សត្វ​ដ៏​អ​នា​ធិ​ប តេ​យ្យ​ច្បាស់​ណាស់​ដែលថា លោក កឹម​សារឿន ជា​ប្រធាន​មន្ទីរ​កសិកម្ម ខេត្តកំពង់ចាម​ក៏​ទទួលបាន​ផលប្រយោជន៍​យ៉ាងច្រើន​ពី​លោក នង ម៉េង​ហៀ​ង ផងដែរ​ហើយ​មើលទៅ ទើប​អ្វីៗ​ចេះតែ​រលូន​ល្អ​រហូត​៕

15

លោក កឹម សារឿន ប្រធាន​មន្ទីរ​កសិកម្ម​កំពង់ចាម​មិនដែល​ហ៊ាន​ហើបមាត់ ការដឹកជញ្ជូន  ជ្រូក​យួន​

12

​រថយន្ត​ដឹកជញ្ជូន  ជ្រូក​យួន ចូល​ខេត្តកំពង់ចាម

 

Leave a Reply

(*) Required, Your email will not be published