លោតសម្លាប់ខ្លួន​ ​ព្រោះ​ខឹងប្រពន្ធមិនឲ្យទៅធ្វើការ

, , Leave a comment

រាជធានីភ្នំពេញ ៖ បុរស​កម្មករសំណង់​ម្នាក់ បានធ្វើ​អត្តឃាត​ដោយ​លោត​សម្លាប់ខ្លួន ពីលើ​អគារ​ជាន់​ទី​៥ នៃ​បុរី​កីឡា ក្រោយពេល​ឈ្លោះប្រកែក​គ្នា​បន្តិចបន្តួច​ជាមួយ​ប្រពន្ធរឿង​ប្រពន្ធ​មាន​ផ្ទៃពោះ មិនឱ្យ​ប្តី​ទៅធ្វើ​ការ​នៅ​កំពង់សោម​។​ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​១៥​នាទី​ព្រឹក ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០១៣ ស្ថិតក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា​។​

 

​អ្នកស្លាប់​ឈ្មោះ​យ៉ាន់ ដា​រ៉ា ហៅ​ចាន់​រី អាយុ​២២​ឆ្នាំ ជា​កម្មករសំណង់ ស្នាក់នៅ​បន្ទប់​លេខ​១៤ អគារ​B ជាន់​ទី​៥ បុរី​កីឡា​។ ប្រពន្ធឈ្មោះសុខ ស្រស់ អាយុ២៤ឆ្នាំមានភូមិកំណើតភូមិ-ឃុំព្រែកក្របៅ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

 

​តាម​ប្រភព​ព័​ត៌ មានបាន​ឱ្យដឹងថា មុនពេល​កើតហេតុ បងស្រី​របស់​យ៉ាន់ ដា​រ៉ា បានមក​បបួល យ៉ាន់ ដា​រ៉ា ទៅធ្វើ​ការ​នៅ​កំពង់សោម ប៉ុន្តែ​ប្រពន្ធ​របស់​យ៉ាន់ ដា​រ៉ា មិនឱ្យ​ប្តី​ទៅធ្វើ​ការងារ​នៅ​កន្លែង​ឆ្ងាយ ដោយសារ​នាង​មាន​ផ្ទៃពោះ​។ ពេលនោះ ប្តី​ប្រពន្ធ កើត​ជម្លោះ​ប្រកែក​គ្នា​។ យ៉ាន់ ដា​រ៉ា ខឹង​ប្រពន្ធ​មិន​ឲ្យ​ខ្លួន​ទៅធ្វើ​ការ​នៅ​កំពង់សោម ក៏​សម្រេចចិត្ត​ធ្វើអត្តឃាត លោត​សម្លាប់ខ្លួន​ពីលើ​អគារ​ជាន់​ទី​៥ នៃ​បុរី​កីឡា​តែម្តង​៕​

a1(9) a3(4) a2(11)

 

Leave a Reply

(*) Required, Your email will not be published