ជនជាតិ​ឡាវ​ពីរ​នាក់​ ត្រូវ​ឃាត់​ខ្លួន​ ពាក់ព័ន្ធគ្រឿងញៀន ម៉ាទឹកកក ១គីឡូក្រាម

, , Leave a comment

ខេត្ត​ស្ទឹងត្រែង ៖ ជនជាតិ​ឡាវ​ពីរ​នាក់​រួមជាមួយ​កញ្ជ​ប់គ្រឿង​ញៀន​ទម្ងន់​ជិត ១ គីឡូក្រាម ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ទី​៣០ខែមិថុនា ឆ្នាំ​២០១៣ ត្រង់ចំណុច​អន្លង់​មរកត ឃុំ​អូរ​ស្វាយ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​។​

 

ជនសង្ស័យ​ឈ្មោះ​ខាំ​ភូ ស៊ី​សាវ៉ាត ភេទ​ប្រុស អាយុ ៦៧​ឆ្នាំមាន​ស្រុកកំណើត​ឃុំ​កំពង់​ស្រឡៅ ស្រុក​ឆែប ខេត្តព្រះវិហារ​។ មុនពេល​ឃាត់ខ្លួន​រស់នៅ​ភូមិ​គីឡូ​៤ ស្រុក​ប៉ាក់​សេ ខេត្ត​ចម្ប៉ា​សាក់ ប្រទេស​ឡាវ​។ ចំណែក ស្ត្រី​ម្នាក់ទៀត​ឈ្មោះ​អាត់​សន ប៉ា​សើ​ត អាយុ ៣០​ឆ្នាំ រស់នៅ​ភូមិ​មួង​ស៊ុំ ស្រុក​ថា​ខេ​ត ខេត្ត​ខាំ​មួន ប្រទេស​ឡាវ​។ ចំពោះ​វត្ថុតាង​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​មាន​ចំនួន ៩៨៨,៨ ក្រាម និង​រថយន្ត​ម៉ាក​ស៊ី​មី​ស៊ុយ ពាក់​ស្លាក​លេខ​ឡាវ​មួយគ្រឿង​។​


​    ​
​លោក​ឱ បូ​រិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង បាន​និយាយថា ការចុះ​បង្ក្រាប​ជួញដូរ​គ្រឿងញៀន​នេះ​មាន​លក្ខណៈ​ជា​ទ្រង់ទ្រាយ​ធំ​មួយ​ដែរ ប្រចាំឆ្នាំ​២០១៣ ប៉ុន្តែ​លោក​នឹង​ខិតខំ​ក្តាប់​មុខសញ្ញា ដើម្បី​អនុវត្ត​កា​រត​ទៅមុខទៀត​។​


​    ​
​លោក​កុល សំអុល អភិបាលខេត្ត​ស្ទឹងត្រែង បាន​ថ្លែងថា ការចុះ​បង្ក្រាប​ជំនួញ​គ្រឿងញៀន ដែលជា​ជនជាតិ​ឡាវ និង​រឹបអូស​បាន​វត្ថុតាង​នេះ គឺជា​ការអនុវត្ត​លើផ្លូវ​ត្រូវ ក្នុង​ការជួយ​ទប់ស្កាត់​គ្រឿងញៀន ចូលក្នុង​ប្រទេស​កម្ពុជា​៕

d3(4) Pheak-0398 d4(1)

 

Leave a Reply

(*) Required, Your email will not be published