នាយករដ្ឋមន្ត្រីថៃ យីងឡាក់ ស៊ីណាវ៉ាត្រា ជាស្ត្រីដំបូងដែលដឹកនាំក្រសួងការពារជាតិ

, , Leave a comment

ក្រុងបាងកក ៖ កាលពីថ្ងៃទី ៣០ ខែមិថុនា ម្សិលមិញនេះ រដ្ឋា​ភិបាល​ថៃ​បាន​ប្រកាស​កែ​ទម្រង់​គណៈរដ្ឋមន្ដ្រី ក្នុង​ចំណោម​នោះ​តំ​ណែ​ង​សំខាន់ៗ​ ដែលត្រូវ ផ្លាស់ប្ដូរគួរឱ្យចាប់អារម្មណ៍បំផុតនោះ គឺលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បានក្លាយជាស្រ្តីដំបូងដែលកាន់តំណែងជារដ្ឋមន្ដ្រីការពារជាតិក្នុងប្រទេសនេះ។ តាំងពីកម្លាំងនេះបានធ្វើរដ្ឋប្រហារផ្ដួល រំលំអតីតនាយក​រដ្ឋមន្ដ្រីដែលជាបងប្រុសកាលពីឆ្នាំ២០០៦ ។ ជាមួយនឹងតំណែងរដ្ឋមន្ដ្រីការពារជាតិថ្មី លោកស្រី មានអាថកំបាំងមួយក្នុងជួររដ្ឋាភិបាលការពារជាតិថៃ ។

 


ក្រុមមេដឹកនាំយោធាត្រូវធ្វើការរុះរើប្រចាំឆ្នាំនៅខែតុលា តែទោះជាយ៉ាងណាវាមិនច្បាស់ថាតើមេទ័ពបច្ចុប្បន្ននឹងនៅបន្តរក្សា​តំណែងរបស់ខ្លួនដែរឬអត់ទោះ​ជាជិតបញ្ចប់អាណត្តិ​រយៈពេល៣ឆ្នាំ របស់ខ្លួន។ ថ្លែងមុនការប្រកាសអំពីការរុះរើនេះ លោកយុត្ថាសាក់ សាស៊ីប្រាផា ដែលត្រូវបានតែងតាំងជាអនុរដ្ឋមន្ត្រីការពារជាតិ បាននិយាយថាលោក​ស្រីយីងឡាក់​នឹងមិនបង្កបញ្ហាជាមួយយោធា។” លោកស្រីអាចធ្វើវា។លោកស្រីអាចធ្វើការជាមួយយោធា”។ ឧបនាយករដ្ឋមន្ត្រី ចាលឺម យូបាមរុង ត្រូវបានផ្ទេរពីឧបនាយក​រដ្ឋមន្ត្រីទៅ​កាន់រដ្ឋមន្ត្រីក្រសួងការងារ៕

thailand-prime-minister-yingluck-shinawatra

 

Leave a Reply

(*) Required, Your email will not be published