ស៊ិន រតនា​ រកស៊ី​បាន​តែ​ពេល​រាត្រី​

, , Leave a comment

“ខ្ញុំ​មិន​ដឹង​ម៉េច​ត្រូវ​ប៉ាន់​តែ​ពេល​រាត្រី​”។ នេះ​ជា​ពាក្យ​ត្អូញត្អែរ​របស់​កញ្ញា​ស៊ិន រតនា តារា​បង្ហាញ​ម៉ូដ​ ដែល​អះអាង​ថា នាង​សំបូរ​ការងារ​​តែ​ពេល​រាត្រី​ចុង​សប្ដាហ៍​ចំណែក​​ពេល​ថ្ងៃ​មិន​សូវ​មាន​ឡើយ។ នៅ​ក្នុង​កម្មវិធី​ពិសេស​របស់​ក្លឹបJET’S STUDIO កាល​ពី​យប់​មិញ កញ្ញា​ស៊ិន រតនា​ បាន​បញ្ជាក់​ថា ក្នុង​នាម​ជា​តារា​បង្ហាញ​ម៉ូដ ​ការងារ​​ភាគ​ច្រើន​មាន​តែ​​នៅ​ពេល​យប់ ​ព្រោះ​​​ជា​តម្រូវការ​របស់​ម្ចាស់​កម្មវិធី។

 

កញ្ញា​ស៊ិន រតនា​បញ្ជាក់​បន្ថែម​ថា ការ​ដើរ​ម៉ូត​​របស់​នាង​នៅ​ពេល​យប់​ភាគ​ច្រើន​ធ្វើ​នៅ​តាម​ក្លឹប​រាត្រី ទាក់​ទង​នឹង​ផលិតផល​​​ស្រា ហើយ​ក្រុម​ហ៊ុន​ស្រា​ ដែល​នាង​​តែង​តែ​ទទួល​ដើរ​ម៉ូត​និង​រៀបចំ​ការងារ​ផ្សេងៗ គឺ​ជា​ក្រុមហ៊ុន​ស្រា Johnnie walker។ នាង​ប្រាប់​ថា នៅ​ពេល​ក្រុម​ហ៊ុន​មួយ​នេះ ធ្វើ​កម្មវិធី​ម្ដង ក្រុម​របស់​នាង​ជា​អ្នក​ទទួល​ផ្ដាច់​មុខ ដោយ​ការងារ​​មួយ​នេះ នាង​ទទួល​ធ្វើ​ជិត១ឆ្នាំ​មក​ហើយ។

 

តារា​ស្រី​ដែល​ល្បី​ថា​ មាន​សង្សារ​ជា​ខ្មែរ​អាណិកជន​​របស់​នៅ​ប្រទេស​បារាំង​រូប​នេះ​ឲ្យ​ដឹង​ថា នាង​ជា​តារា​ម៉ូដែលFree land ដែល​នាង​​អាច​​ចេញ​ដើរ​​ម៉ូត​ដោយ​សេរី នៅ​ក្នុង​​​នោះ​អាច​ដើរ​ឲ្យ​ក្រុម​បង្ហាញ​​ម៉ូត Sun Super Model ក៏​បាន ឲ្យ​ក្រុមCambodia Super Model ក៏​បាន​ព្រោះ​​នាង​មិន​បាន​ចុះ​កុងត្រា​ផ្ដាច់​មុខ​ឲ្យ​ក្រុម​មួយ​ណា​នោះ​ឡើយ។ ការងារ​ពេល​យប់​នៅ​ក្នុង​ក្លឹប​រាត្រី ជា​មួយ​នឹង​ផលិតផល​គ្រឿង​ស្រវឹង ជា​ការងារ​មួយ​ប្រឈមមុខ​​​ខ្លាំង​នឹង​ការ​ផឹក​គ្រឿងស្រវឹង តែ​សម្រាប់​កញ្ញា​ស៊ិន រតនា​បាន​បញ្ជាក់ នាង​មិន​មែន​ដែល​ពិសា​គ្រឿងស្រវឹង​​ឡើយ នាង​ប្រាប់​ថា ឲ្យ​តែ​ចប់​​ម៉ោង​ការងារ ក្រុម​របស់​នាង​​ត្រូវ​​បាន​ក្រុមហ៊ុន​ជូន​ត្រឡប់​ទៅ​ផ្ទះ​វិញ ទោះបី​ជា​មាន​កា​ស្នើសុំ​ពី​ភ្ញៀវ ឲ្យ​នាង​​ផឹក​ជា​មួយ​ក៏​នាង​មិន​ព្រម​ដែរ។

 

កញ្ញា​ស៊ិន រតនា​បញ្ជាក់​ជា​ចុង​ក្រោយ​​ថា ទៅ​ថ្ងៃ​​អនាគត​នាង​ប្រហែល​ជា​អាច​ឈប់​​ទទួល​យក​ការងារ​​យប់​ជ្រៅ​ទៀត​ហើយ ព្រោះ​សង្សារ​របស់​នាង​នៅ​ប្រទេស​បារាំង​ប្រច័ណ្ឌ​​ខឹង​នាង​ខ្លាំង​ណាស់។ ក្រុម​តារា​ល្បី​ៗ​ជាច្រើន​ បាន​ចូលរួម​នៅ​ក្នុង​កម្មវិធី​ពិសេស​របស់​​ក្លឹបJET’S STUDIO ហើយ​គេសង្កេត​ឃើញ​ថា អ្នក​ចូលរួម​ភាគច្រើន​ បាន​ជិះ​រថយន្ដ​ទំនើប​​ៗ​ផងដែរ​។ ដូច្នេះ​ សូមទស្សនា​ទិដ្ឋភាព​​នោះ ទាំង​អស់​គ្គា។

Sin-Rotana Yin-Nara-Sim-Rotana Yin-Nara Sin-Rotana-2

ប្រភព សប្បាយ

 

Leave a Reply

(*) Required, Your email will not be published