ឆៃលី ដា​ឡែ​ន ស្នើ​សុំ​កុំ​រំលឹក​រឿង​ចាស់

, , Leave a comment

បន្ទាប់​ស្ងប់​ស្ងាត់​ការងារ​ក្នុង​ស្រុក ព្រោះ​រឿង​អាស្រូវ​នៅ​បរទេស​កាល​ពី​ឆ្នាំ​ចាស់​នោះ ថ្មី​ៗ​នេះ តារា​ស្រី​សិច​ស៊ីដើមទ្រូង​ធំ​ទ្រលុក​ទ្រលន់ កញ្ញា ឆ័យលី ដា​ឡែន បាន​ស្នើ​ចំពោះ​បណ្ដាញសារព័ត៌មាន​ថា មេត្តា​សូម​កុំ​រំលឹក​រឿង​ចាស់​នោះ របស់​នាង​ទៀត​អី។

 

ការ​ស្នើ​សុំ​ដូច្នេះ បន្ទាប់​ពី​ថ្មី​ៗ​នេះ មាន​បណ្ដាញ​សារព័ត៌មាន​ក្នុងស្រុក​មួយ បាន​បន្ត​ចុះ​ផ្សាយ​រឿងរ៉ាវ​ចាស់​របស់​នាង និង​បាន​ភ្ជាប់​រូបថត​មួយ​សន្លឹក​ដែល​នាង​មិន​ពេញ​ចិត្ត​ឲ្យ​ចុះ នោះ​គឺ​រូប​នាង​ច្រៀង​រាំ​ស្លៀក​ពាក់​សិច​ស៊ី នៅ​លើ​ទឹកដី​អាមេរិក។

 


កញ្ញា ឆ័យលី ដាឡែន ប្រាប់​ថា តាម​រយៈ​រូប​ថត​នោះ បាន​ធ្វើ​ឲ្យ​នាង មាន​អារម្មណ៍​មិន​ល្អ ព្រោះ​ត្បិត​តែ​នាង​បាន​ជ្រុល​ឆ្គាំ​ឆ្គង​ទៅ​ហើយ​ក្តី ប៉ុន្តែ​នាង​ក៏​បាន​សុំ​ទោស​ជា​សាធារណៈ​ហើយ​ដែរ។ កញ្ញា ថ្លែង​ថា “ខ្ញុំ​សុំ​ចិត្ត បង​ៗ​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​ទាំង​អស់ សូម​មេត្តា​ឈប់​យក​រូបថត​របស់​ខ្ញុំ​នោះ​មក​ចុះ​ផ្សាយ​ទៀត រឿងរ៉ាវ​កន្លង​មក​យូរ​ហើយ ហើយ​ខ្ញុំ​ក៏​បាន​សូម​ទោស​សាធារណជន​ហើយ​ដែរ”។

 

តារា​ចម្រៀង និង​សម្ដែងមក​ពី​ខេត្ត​បាត់​ដំបង​​រូប​នេះ បន្ត​ថា ដោយ​សារ​តែ​ភាព​ឆ្គាំ​ឆ្គង​របស់​នាង ស្តែង​ចេញ​តាម​រូប​ភាព​នោះ បាន​ធ្វើ​ឲ្យ​នាង បាត់បង់​ឱកាស​ការងារ​នៅ​ក្នុង​ស្រុក​ស្ទើរ​ទាំង​ស្រុង ព្រោះ​សូម្បី​តែ​ស្ថានីយទូរទស្សន៍​ក្នុង​ស្រុក​ក៏​មិន​ហ៊ាន​ហៅ​នាង​ឡើង​ច្រៀង​ដែរ។ ដូច្នេះ​ហើយ នាង​ស្នើ​សុំ​កុំ​រំលឹក និង​បន្ត​ចុះ​ផ្សាយ​ពី​រូប​ភាព​នោះ​ទៀត​អី។

 

ដូច​នាង​ប្រាប់​ពី​ខាង​លើ ឆ័យលី ដាឡែន បាន​ជ្រុះ​បាត់​ការងារ​សិល្បៈ​ក្នុង​ស្រុក​មួយ​ចំនួន រហូត​ដល់​មាន​ព័ត៌មាន​ចុះផ្សាយ​ជា​បន្តបន្ទាប់​ថា នាង​បាន​លាលែង​ពី​សិល្បៈ​ទៀត ប៉ុន្តែ​បញ្ហា​នេះ នាង​បាន​បដិសេធ​ម្តង​ហើយ​ម្តង​ទៀត។

 

នៅ​ក្នុង​ជំនួប​តាម​ទូរស័ព្ទ​ពី​ប៉ោយប៉ែត​មក នា​ពេល​ថ្មី​ៗ​នេះ ដាឡែន បញ្ជាក់​ថា នាង​មិនបាន​លាឈប់​ពី​សិល្បៈ ដូច​បណ្តា​សារព័ត៌​មាន​បាន​ចុះផ្សាយ​កន្លងមក​នោះទេ។ អតីត​តារា​សិចស៊ី​រូប​នេះ ឧទាន​ថា “ខ្ញុំ​ដូច​ជា​ឆ្ងល់​ដល់​ហើយ គេ​បាន​ព័ត៌មាន​ពី​ណា​មក​ផ្សាយ ហើយ​តើ​ខ្ញុំ​បាន​ប្រកាស​ពេល​ណា ​នៅ​នៅឯណា?” ខ្ញុំ​អត់​បាន​ឈប់ និង​ក៏​គ្មាន​គម្រោង​ឈប់​ដែរ”។

 

ដាឡែន បញ្ជាក់​ថា ហេតុផល​ខាង​លើ មិន​ល្មម​ឲ្យ​នាង​ចាក​ចេញ​នោះ​ទេ ព្រោះ​បើ​ទោះ​ជា​ពេល​នេះ​នាង​អត់​មាន​​វត្តមាន​​នៅតាម​កញ្ចក់​ទូរទស្សន៍​ក៏​ដោយ ប៉ុន្តែ​នាង​នៅ​តែ​មាន​ការងារ​សិល្បៈ​មិន​ដាច់ ដូច​ជា​ការ​ចេញ​ច្រៀង​នៅ​តាម​មង្គល​ការ និង​កម្មវិធី​ផ្សេង​ៗ​នៅ​តាម​បណ្តា​ខេត្ត​ជា​ដើម។ កាន់​តែ​​ពិសេស​ទៀត​នោះ គឺ​ទីផ្សារ​ការងារ​សិល្បៈ​របស់​នាង​ក្រៅ​ប្រទេស គឺ​នៅ​តែ​ហូរហៀរដដែល​​នៅ​ឡើយ៕

208802_370364129744828_2035914995_n7

ប្រភព សប្បាយ

 

Leave a Reply

(*) Required, Your email will not be published