វ៉ា​រថយន្ត​​​​មិនមើល​មុខ​ ចាប់​ហ្រ្វាំង​មិន​ទាន់​ជ្រុល​ទៅ​បុក​បា​រ៉ា​ស់​ស្ពាន​នាគ​កោះ​ពេជ្រ​ ​រង​របួសធ្ងន់​

, , Leave a comment

​រាជ​ភ្នំពេញ​៖​ យុវជន​ម្នាក់​ វ័យ​ជាង​២០​ឆ្នាំ​ បាន​រង​របួសធ្ងន់​ ក្នុង​ខណៈ​ពេល​ដែល​រូបគេ​កំពុង​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ ហ្ស៊ុ​យ​ស៊ុ​យ​គី​ ធ្វើ​ដំណើរ​តាម​សួនច្បារ​សម្តេចឪ​ ហើយ​បាន​បើក​វ៉ារថយន្ត​មួយ​គ្រឿង​ដែល​នៅ​ខាង​មុខ​ ក្នុង​ល្បឿន​យ៉ាង​លឿន​ មិន​ប្រយ័ត្ន​ ក៏​បណ្តាល​ឲ្យ​ជ្រុល​ចង្កូត​ទៅ​បុក​បា​រ៉ា​ស់​ស្ពាន​នាគ​កោះ​ពេជ្រ​ ដួល​រង​របួសធ្ងន់​ ត្រូវ​រថយន្ត​សា​មុ​យ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​។​ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ ១២​និង​៣០​នាទី​យប់​ឈាន​ចូល​ថ្ងៃ​ទី​០១​ ខែកក្កដា​ ឆ្នាំ​២០១៣​ ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់​ខណ្ឌចំការមន​ ។​

 


​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​ បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ យុវជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ ហ្ស៊ុ​យ​ស៊ុ​យ​គី​ ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1AB-9989​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​សួនច្បារ​សម្តេចឪ​ ក្នុង​ទិស​ដៅ​ពី​លិច​មក​កើត​ ដោយ​បាន​បើក​យ៉ាង​លឿន​ ខណៈ​ជិះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ យុវជន​រង​គ្រោះ​បាន​បើក​វ៉ា​រថយន្ត​មួយ​គ្រឿង​ទៀត​ដែល​នៅ​ខាង​មុខ​ ដោយ​ល្បឿន​យ៉ាង​លឿន​ មិន​ប្រយ័ត្ន​ក៏​បណ្តាល​ឲ្យ​ជ្រុល​ចង្កូត​ទៅ​បុក​បា​រ៉ា​ស់​ស្ពាន​នាគ​កោះ​ពេជ្រ​ពេញទំហឹង​ បាក់​អស់​ជាង​១០​ម៉ែត្រ​ ហើយ​ម៉ូតូ​ត្រូវ​គាប​ជាប់​នឹង​បា​រ៉ា​ស់​ បន្តដំណើរ​ទៅ​មុខ​លែង​រួច​ រង​ការ​ខូចខាត​យ៉ាងដំណំ​ ចំណែក​ម្ចាស់​ដួល​បោក​ខ្លួន​ទៅ​នឹង​ថ្នល់​ រង​របួសធ្ងន់​បាន​រថយន្ត​សា​មុ​យមក​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​។​

 


​សូម​បញ្ជាក់​ថា​ សមត្ថកិច្ច​នៅ​មិន​ទាន់​បញ្ជាក់​ពី​អត្តសញ្ញាណ​របស់​យុវជន​រង​គ្រោះ​ខាងលើ​នេះ​នៅឡើយ​ទេ​ ដោយសារ​រូបគេ​របួសធ្ងន់​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​។​ ​​បន្ទាប់​ពី​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​ និង​នគរបាល​ចរាចរ​បាន​ចុះ​មក​អន្តរាគមន៍​វាស់វែង​ ដកហូត​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕​

22-400x298 12-400x298

 

Leave a Reply

(*) Required, Your email will not be published