អាមេរិក​ធ្វើ​សម​យុទ្ធ​យោធា​​រួម​ជា​មួយ​ហ្វីលីពីន​នៅ​ដែន​សមុទ្រ​ចិន​ខាងត្បូង​​

, , Leave a comment

យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​Xinhu​ បាន​ឲ្យ​ដឹង​ថា សម​យុទ្ធ​យោធា​រួម​រវាង​អាមេរិក​និង​ហ្វីលីពីន​ ​កំពុង​ធ្វើ​ឡើង​ហើយ​លើ​ដែនសមុទ្រ​ចិន​ខាង​ត្បូង។ ​ សម​យុទ្ធ​រួម​ដែល​គេ​​ហៅកាត់​​ថា CARAT កំពុង​ចាប់​ផ្ដើម​ប្រតិបត្តិការ​​​របស់​ខ្លួន​តាម​ការ​គ្រោង​ទុក​នៅ​ជិត​​ប្រជុំ​កោះ Huangyan ឬ ហៅ​ប្រជុំកោះ Scarboroughរបស់​ចិន​។

 

ប្រភព​​ពី​​មន្ត្រី​យោធា​ជាន់​ខ្ពស់​របស់​ហ្វីលីពីន​​​​បាន​ឲ្យ​ដឹង​ថា សម​យុទ្ធ​យោធា​ដែល​​កាត់​ថា CARAT ​នេះ​ធ្វើ​ឡើង​ដើម្បី​ពង្រឹង​សមត្ថភាព​កង​ទ័ព​ជើងទឹក​រវាង​​​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ជាង​មុន។ លោក​បាន​បន្ត​ទៀត​ថា ​  សម​យុទ្ធ​នៅ​ពេល​នេះ​គឺ​ពុំ​មែន​ជា​ចេតនា​ណា​មួយ​របស់​ទីក្រុង​ម៉ានីល​​ដើម្បី​ចាក់​រុក​លើ​ដំបៅ​ចាស់​​របស់​ខ្លួន​​ដែល​មាន​ស្រាប់​ជា​មួយ​នឹង​​ចិន​ជុំវិញ​ប្រជុំកោះ​Huangyan ខាងលើ​នោះ​ទេ ។

 

គេ​សង្កេត​ឃើញ​ថា មី​សីល​ពិឃាដ USS Fitzgerald  នាវា​ជួយ​សង្គ្រោះ រួម​ទាំង​កងទ័ព​របស់​អាមេរិក​ជា​ច្រើន​ពាន់​អ្នក​ទៀត​បាន​មក​ដល់​​ឆ្នេរ Subic របស់​ហ្វីលីពីន​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ ដើម្បី​ចូល​រួម​សម​យុទ្ធ​យោធា​CARAT នេះ។​​​

 

សម​យុទ្ធ​ CARAT  ជា​ទួទៅ​បាន​ធ្វើ​ឡើង​ដើម្បី​ពង្រឹង​មិត្តភាព​​រវាង​បណ្ដា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍ ដែល​ក្នុង​នោះ​រួម​មាន បង់ក្លាដេស សិង្ហបុរី ឥណ្ឌូណេស៊ី ថៃ និង​ប្រទេស​មួយ​ចំនួន​​ទៀត​ ហើយ​ក្នុង​នោះ​ប្រទេស​កម្ពុជា​ក៏​មាន​ឈ្មោះ​ជា​សមាជិក​នៅ​ក្នុង​សម​យុទ្ធ​​រួម​បែប​នេះ នា​ពេល​កន្លង​មក​៕

01-Jul (1) 01-Jul (2) 01-Jul (3) 01-Jul

 

Leave a Reply

(*) Required, Your email will not be published