ស្រវឹង​ស្រា ខ្លាច​ជិះម៉ូតូមិន​​ដល់​ ហៅមិត្តភក្តិមកឌុប បែរជាឌុបយកទៅចូលរថយន្ត

, , Leave a comment

រាជធានីភ្នំពេញ ៖ បើផឹក​គ្រឿង​ស្រវឹង​ហាម​បើកបរ ​​​ធ្វើ​ឲ្យ​មន្ត្រីយោធាម្នាក់ដែល​បន្ទាប់ពីស៊ីផឹកស្រវឹងជោក ហើយនោះ មិនហ៊ានជិះម៉ូតូវិលត្រឡប់ទៅផ្ទះវិញទេ ព្រោះ​ខ្លាច​គ្រោះ​ថ្នាក់​ក៏​បា​ន​ទូរ​ស័ព្ទ​ហៅមិត្តភក្តិឲ្យមកឌុបខ្លួនទៅផ្ទះ ប៉ុន្តែបែរជាមិត្តិភក្តិ ឌុបទៅចូលរថយន្តទាំងកំរោលធ្វើឲ្យ រងរបួសធ្ងន់ស្រាលទាំងពីរនាក់ កាលពីម៉ោង៨ និង៥០នាទីយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៣ ស្ថិតនៅតាម បណ្តោយផ្លូវសហព័ន្ធរុស្ស៊ីមុខព្រលានយន្តហោះ ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

 

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ស៊េរី ឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1J-5561 បើកបរដោយឈ្មោះ ជ័យ វាសនា ភេទប្រុស អាយុ ២១ ឆ្នាំ មានមុខរបរជាមន្ត្រីយោធា និងអ្នករួមដំណើរពីក្រោយឈ្មោះ អ៊ុំ សុខកេវ ភេទប្រុស អាយុ ៣១ ឆ្នាំ មុខរបរជា មន្ត្រីយោធារស់នៅភូមិចំបក ឃុំព្រៃខ្លា ស្រុកគីរីវង ខេត្តតាកែវក្នុងទិសដៅពីលិចទៅកើត។

 

លុះឌុបគ្នាដល់កន្លែងកើតហេតុ ក៏មានរថយន្តកូរ៉េមួយគ្រឿង ម៉ាកហ៊ីយ៉ានដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2K-4108 បត់ឆ្លងផ្លូវធ្វើអ្នកបើកបរចាប់ប្រាំងមិនទាន់ ក៏ជ្រុលទៅបុកយ៉ាងពេញទំហឹងបណ្តាលឲ្យរងរបួសទាំងពីរ នាក់។ ទោះជាយ៉ាង ជនរងគ្រោះទាំងពីរ ត្រូវបានក្រុមរថយន្តសង្គ្រោះ នៃកងពលតូចលេខ៧០ ដឹកយកទៅកាន់ មន្ទីរពេទ្យកាល់ម៉ែត ដើម្បីជួយសង្រ្គោះ៕

S-290 S-289

 

Leave a Reply

(*) Required, Your email will not be published