ហ៊ីយ៉ាន់ដាយបុកសេ ១២៥ របួសធ្ងន់​ពីរ​នាក់

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ រងរបួស​ធ្ងន់​ម្នាក់ និង ស្រាល​ម្នាក់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង រថយន្ត​និង​ម៉ូតូ ។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៩ យប់ ថ្ងៃទី ២៩មិថុនា ២០១៣ ស្ថិត​ក្នុងភូមិ តា​ងួន សង្កាត់ កា​កាប ខណ្ឌ ពោធិ៍​សែន​ជ័យ ។​

សាក្សី​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា មុនពេល​កើតហេតុ មាន​រថយន្ត​មួយគ្រឿង​ម៉ាក ហ៊ីយ៉ាន់ដាយ  ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 2K-4108 ធ្វើដំណើរ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី ក្នុងទិសដៅ​ពី​លិចទៅ​កើត  ខណៈ​មកដល់​មុខ​ព្រលានយន្តហោះ​ពោធិចិនតុង រថយន្ត​ខាងលើ បាន​បត់​ឆ្លងផ្លូវ​ត្រឡប់ក្រោយ ក៏ត្រូវ​ម៉ូតូ ឌ្រី​ម​ស៊េរី ២០១១  ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1J-5561 ជិះ​គ្នា ២​នាក់ បើក​ក្នុង​ល្បឿន​លឿន​ទិសដៅ​ពី​លិចទៅ​កើត  បុក​ចំពាក់​កណ្តាល​រថយន្ត​ពេញទំហឹង បណ្តាលឱ្យ​រងរបួស​ធ្ងន់ ១ ស្រាល​១ ចំណែក​អ្នកបើករថយន្ត​បាន​ទុក​រថយន្ត​ចោល​រួច​រត់​គេចខ្លួនបាត់​។​


 

​ក្រោយ​កើតហេតុ ជនរងគ្រោះ​ត្រូវ​រថយន្ត​សាមុយ​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ហើយ​ម៉ូតូ និង​រថយន្ត ត្រូវ​សមត្ថកិច្ច​យកទៅ រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌ ពោ​ធិ៏​សែន​ជ័យ ដើម្បី​ធ្វើការ​ដោះស្រាយ  ៕

200

 

Leave a Reply

(*) Required, Your email will not be published