រពឹសដៃ​ទៅ​អង្អែល​បង ហើយ​ទៅអង្អែល​ប្អូន ជាប់ចោទ​ពីបទ​ប្រទូស​កេរ

, , Leave a comment

​ខេត្តមណ្ឌលគិរី ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ន​គរ​បាល​ប៉ុ​ស្តិ័ ស្រែ​ខ្ទ​ម្ភ ចាប់ខ្លួននា​រសៀល​ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៣ បន្ទាប់ពី​រង​ការប្តឹង​ចោទ ពី​ស្ត្រី​ពីរ​នាក់​បងប្អូន​ថា បាន​ប្រទូសកេរ​ខ្មាស​របស់ខ្លួន​។ ហេតុ​ការ​ណ៏​នេះ​កើត ឡើង​កាលពី​វេលាម៉ោង​ប្រមាណ១២ អ​ធ្រា​ត្រ ថ្ងៃទី២៧ ខែមិថុនា ត្រង់ចំណុច​គីឡូ​ម៉ែ​តទី៤០ ក្នុងភូមិឆ្នែង ឃុំស្រែ​ខ្ទ​ម្ភ ស្រុកកែវ​សីមា ។


​យោងតាម​សម្តី​ជនរងគ្រោះ​ជា​បង​ឲ្យ​ដឹងថា នាង​មាន​មានឈ្មោះ បាន សុខា អាយុ២៤​ឆ្នាំ និង​ប្តី​ឈ្មោះ ផេង គង់ អាយុ៣៤​ឆ្នាំ មានកូន​បីនាក់ ។ ស្ត្រី​រងគ្រោះ​បន្តថា នៅ​ល្ងាច​មុន​កើតហេតុ នាង​បានឃើញ​ឈ្មោះ ភ័​ក្រ ផឹកស៊ី​នៅក្បែរ​ផ្ទះ​របស់​នាង ។ ក្រោយពេល​ផឹកស៊ី​ចប់​នាង​ពុំ​ដឹងថា ឈ្មោះ​ភ័​ក្រ ទៅណា​នោះទេ លុះដល់​កណ្តាល​អ​ធ្រា​ត្រ ខណៈ​នាង​កំពុងតែ​ដេក​នៅក្នុង​មុង ជាមួយ​កូន ស្រាប់តែ​ឈ្មោះ ភ័​ក្រ ចូលទៅក្នុង​មុង​ដែរ ហើយ​លូកដៃ​ស្ទាប​លើ​រាងកាយរបស់​នាង ។ នាង​បានដឹង​ខ្លូនរួច​ស្រែក​ឲ្យ​អ្នកជិតខាង​ជួយឯ​ឈ្មោះ​ភ័​ក្រ គ្រាន់តែ​ងើប​ចេញពី​នាង រួច​ក៏​សំដៅទៅ​ផ្ទះ​ម្តាយបង្កើត​របស់​នាងដែលមាន​ប្អូនស្រី នៅ​ដេកម្នាក់ឯង ។ ពេលនោះ​ឈ្មោះ ភ័​ក្រ ក៏បាន​លូកដៃ​ស្ទាបអង្អែល​ប្អូនស្រី​របស់ខ្លួនម្នាក់ទៀត ។ ភ្លាមៗ​នោះក្អូន​ស្រី​ក៏​រត់​ចុះពីលើផ្ទះមក​ប្រាប់​នាង ហើយ​នាង និង ប្អូនស្រី​បាន​ស្រែក​ឆោឡោឡើង ធ្វើ​ឲ្យ​ភ្ញាក់ផ្អើលអ្នកជិតខាង​ទាំងយប់ ស្របពេល​នោះដែរ ឈ្មោះ ភ័​ក្រ បាន​ដើរ សំដៅ​ទៅផ្ទះ​របស់គេ​ធ្វើ​ព្រងើយ​។​

 
ក្រោយពី​ទ​ទូល​បាន​ពាក្យបណ្តឹង​ពីរ​ជន​រងគ្រោះ សមត្ថកិច្ច​ចុះទៅ​ឃាត់​ខ្លូន​ជនសង្ស័យ​ឈ្មោះ ភ័​ក្រ អាយុ​៣១ឆ្នាំ មុខរបរ ជា​កសិករ នៅភូមិ​ឃុំ​ជាមួយ​ជន​គ្រោះ យ​ក​មក​​សាកសួរ , ប៉ុន្តែ មកដល់​រសៀល​ថ្ងៃ២៨ ខែមិថុនា ជនសង្ស័យ ពុំទាន់​សារភាពនៅឡើយ​ទេ ។ បច្ចុប្បន្ន​សមត្ថកិច្ច កំពុង​សួរចម្លើយ​បន្ត ៕

Kkk

 

Leave a Reply

(*) Required, Your email will not be published