រំលោភ​កូនស្រី​ដើម​ជិត​១០​ឆ្នាំ​ ទើប​បែក​ការណ៍​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​

, , Leave a comment

​ខេត្ដបាត់ដំបង​ ៖​ បុរស​ម្នាក់​មាន​ ប្រពន្ធ​រួមរស់​នឹង​គ្នា​មានកូន​៣​នាក់​ ក្រោយមក​ចែកផ្លូវ​គ្នា​ដើរ​ រីឯ​ប្រពន្ធ​ បាន​យកប្ដី​មួយទៀត​នៅ​ឆ្នាំ​២០០១​ហើយ​ក៏​មានកូន​ស្រី​ម្នាក់​ទៀត​ដែរ​ ។​ ប៉ុន្ដែពេល​កូនស្រី​មាន​អាយុ​១០​ឆ្នាំ​នាង​ជា​ ប្រពន្ធ​បាន​មក​ជា​រួមរស់​នឹង​ប្ដី​ដើម​វិញ​ (​បុរស​សង្ស័យ​)​ ។​ ក្រោយមក​បុរស​ជា​ ឪ​ចុង​បាន​លួងលោម​កូនស្រី​របស់​ប្ដី​ចុង​ រំលោភ​តាំងពី​ឆ្នាំ​២០០៥​រហូត​ដល់​ឆ្នាំ​ ២០១៣​នេះ​គិត​ទៅ​អស់​រយៈពេល​៨​ឆ្នាំ​ ពោល​គឺ​កូនស្រី​អាយុ​១០​ឆ្នាំ​ដល់​អាយុ​ ១៨​ឆ្នាំ​ ដោយ​នាង​ទ្រាំ​លែង​បាន​ប្រាប់​ សាច់ញាតិ​ប្ដឹង​សមត្ថកិច្ច​ឃាត់ខ្លួន​ឪពុក​ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការ​ ដ្ឋា​ន​នគរបាល​ខេត្ដបាត់ដំបង​បន្ដ​ទៅ​តុលាការ​នា​ព្រឹក​ថ្ងៃ​ទី​២៩​ ខែមិថុនា​ ឆ្នាំ​២០១៣​ ចាត់ការ​តាម​នីតិវិធី​  ។​ ​បុរស​ជា​ឪពុកចុង​សមត្ថកិច្ច​នគរ​ បាល​ប៉ុស្ដិ៍​ហៅ​មក​សាកសួរ​ឃាត់ខ្លួន​ កាលពី​រសៀល​នៅ​ថ្ងៃ​ទី​២៧​ ខែមិថុនា​ ឆ្នាំ​ ២០១៣​នៅ​ឃុំ​ចែង​មាន​ជ័យ​ស្រុក​បា​ ណ​ន់​ ខេត្ដបាត់ដំបង​ ។​

 

​តាម​របាយការណ៍​អធិការ​នគរបាល​ ស្រុក​បាណ​ន់​ បានឱ្យ​ដឹង​ថា​ បុរស​សង្ស័យ​ដែល​ សមត្ថកិច្ច​ឃាត់ខ្លួន​មាន​ ឈ្មោះ​ ស៊​ត​ ស​ ភេទ​ប្រុស​ អាយុ​៥៣​ឆ្នាំ​ (​ជា​ឪពុកចុង​)​ មុខរបរ​ធ្វើស្រែ​មាន​ទីលំនៅ​ភូមិ​កំពង់​ គល់​ ឃុំ​ចែង​មាន​ជ័យ​ ស្រុក​បាណ​ន់​ខេត្ដ​ បាត់ដំបង​ ។​ ចំណែក​នារី​រង​គ្រោះ​មាន​ ឈ្មោះ​ ស​.​ច​.​រ​.​ អាយុ​១៨​ឆ្នាំ​ និង​មាន​ ម្ដាយ​ឈ្មោះ​ វ៉ា​ត​ គឹ​ម​លី​ អាយុ​៤៨​ឆ្នាំ​ រស់នៅ​ផ្ទះ​ជាមួយ​គ្នា​ ។​ ​តាម​ចម្លើយ​ម្ដាយ​ជន​រង​គ្រោះ​ប្រាប់​សមត្ថកិច្ច​ថា​ កាលពី​ឆ្នាំ​១៩៨៤​ខ្លួន​ជា​ ម្ដាយ​បាន​គ្នា​ជា​ប្ដី​ប្រពន្ធ​ជាមួយ​ឈ្មោះ​ ស៊​ត​ ស​ រហូត​មានកូន​៣​នាក់​ ។​ ក្រោយ​ មក​មានរឿង​រកាំរកូស​ក្នុង​គ្រួសារ​នៅ​ឆ្នាំ​ ១៩៩០​បាន​លែងលះ​គ្នា​ ។​ នៅ​ឆ្នាំ​១៩៩៤​ ខ្ញុំ​ជា​ប្រពន្ធ​បាន​យកប្ដី​ម្នាក់​ទៀត​ឈ្មោះ​ សម្បត្ដិ​ ហើយ​មានកូន​ស្រី​ម្នាក់​ឈ្មោះ​ ស​.​ច​.​រ​.​ លុះ​ឆ្នាំ​២០០២​គាត់​បាន​លែង​ លះ​ជាមួយ​ប្ដី​ចុង​ឈ្មោះ​សម្បត្ដិ​ទើប​វិល​ ត្រឡប់​មក​យកប្ដី​ដើម​ឈ្មោះ​ស៊​ត​ ស​ វិញ​ ។​

 

​បុរស​សង្ស័យ​ជា​ឪពុកចុង​ឈ្មោះ​ស៊​ត​ស​ បាន​សារភាព​ថា​ “​ក្រោយ​ពី​ខ្ញុំ​បាន​ ត្រូវរ៉ូវ​គ្នា​ជាមួយ​ប្រពន្ធដើម​វិញ​ក៏​បាន​លួងលោម​រួមរ័ក​កូនស្រី​ប្ដី​ចុង​ឈ្មោះ​ ស​.​ច​.​រ​.​ ពេល​នាង​មាន​អាយុ​៨​ឆ្នាំ​ ខណៈ​ ដែល​ម្ដាយ​នាង​មិន​នៅផ្ទះ​ ។​ ក្រោយមក​ គាត់​តែងតែ​មក​ស្ទាបអង្អែល​ឱប​ថើប​ តែ​មិន​ទាន់​បាន​រំលោភ​ទេ​ លុះដល់​នាង​ បាន​អាយុ​១០​ឆ្នាំ​ទើប​ខ្ញុំ​ចាប់រំលោភ​នាង​ជា​ញឹកញាប់​ពេល​ខ្លះ​នៅ​ក្នុងផ្ទះ​ពេល​ខ្លះ​ នៅ​ក្រៅ​ផ្ទះ​បាន​រំលោភ​នាង​ទៀត​នាង​ក៏​ បាន​ប្រាប់​រឿង​នេះ​ដល់​បងប្រុស​ម្ដាយ​ មីង​និង​សាច់ញាតិ​ឱ្យ​បែកធ្លាយ​រឿង​នេះ​ តែ​ម្ដង​”​ ។​

 

​លោក​ថោ​ង​ធិ​ន​បាន​បញ្ជាក់​ថា​ ជន​ សង្ស័យ​នៅ​ថ្ងៃ​ទី​២៨​ខែមិថុនា​ឆ្នាំ​២០១៣​ក្រោយ​ពី​សមត្ថកិច្ច​ហៅ​មក​សាកសួរ​នាំ​រួច​បាន​សារភាព​ថា​ ពិតជា​បាន​ប្រព្រឹត្ដ​ រំលោភ​សេពសន្ថវៈ​មែន​ ។​ បច្ចុប្បន្ន​ សមត្ថកិច្ច​ឃាត់ខ្លួន​ និង​កសាង​សំណុំ​ រឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ ខេត្ដបាត់ដំបង​បន្ដ​ទៅ​តុលាកា​នា​ព្រឹក​ថ្ងៃ​ទី​២៩​ ខែមិថុនា​ ឆ្នាំ​២០១៣​ចាត់កា​ តាម​នីតិវិធី​ ៕

T-0747

 

Leave a Reply

(*) Required, Your email will not be published