ក្រុមហ៊ុន​ដឹកឈើ​ខុសច្បាប់​របស់​ឧកញ៉ា ឌី ឌុ​ក បុក​មនុស្ស​ស្លាប់​ទៀតហើយ​

, , Leave a comment

​ខេត្តក្រចេះ ៖ កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៣ រថយន្ត​ខ្នាត​យក្ស​របស់​ឧកញ៉ា ឌី ឌុ​ក បាន​បើក​បុក​បុរស​ម្នាក់​ស្លាប់​យ៉ាង​អា​ណោច​អា​ធ័ម​បំផុត​នៅ​ចំណុច​​គីឡូម៉ែត្រ​​លេខ​​១​១​៣ ក្នុង​​ឃុំ​​២​​ធ្នូ ស្រុក​​ស្នួល ខេត្ត​ក្រ​ចេះ​ហើយ ​ក្រុមហ៊ុន​របស់​ឧកញ៉ា ឌី ឌុ​ក មិន​ត្រឹមតែ​រកស៊ី​ដឹក​ជញ្ជូន​​ឈើ​ខុស​ច្បាប់​ក្រោម​ស្លាក​សម្បទាន​ប៉ុណ្ណោះ ​ទេ ថែមទាំង​ប្រើប្រាស់​រថយន្ត​ដឹកឈើ​ផ្ទុក​លើស​ទម្ងន់​បំផ្លាញ​ផ្លូវ​ស្ពាន និង​បង្ក​គ្រោះថ្នាក់​តាមផ្លូវ​ជា​ញឹក​ញាប់​។​

 

​សមត្ថកិច្ច​បាន​បង្ហើប​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ ឃ្លោក ផន ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ត្រូវ​រថយន្ត​ដឹកឈើ​របស់​ឧកញ៉ា ឌី ឌុ​ក បើក​បុក​ពេញទំហឹង​បណ្តាល​ឲ្យ​ដេកស្លាប់​នៅក្នុង​ថ្លុកឈាម គួរ​ឲ្យ​អាណោចអាធ័ម​បំផុត​។ ប្រជាពលរដ្ឋ​បាន​អះអាងថា ក្រុមហ៊ុន​ដឹកឈើ​ខុសច្បាប់​របស់​ឧកញ៉ា ឌី ឌុ​ក តែង​តែ​ប្រើប្រាស់​ផ្លូវជាតិ​លេខ​៧ បើកបរ​ដឹកជញ្ជូន​ឈើ​ក្នុង​ល្បឿន​លឿន​គ្មាន​ការប្រុងប្រយ័ត្ន​បង្ក​ គ្រោះថ្នាក់​ស្លាប់​អ្នកដំណើរ​តាម​ដងផ្លូវ​ជា​ញឹកញាប់​។ រថយន្ត​ដឹកឈើ​របស់​ឧកញ៉ា ឌី ឌុ​ក ក៏បាន​បំផ្លាញ​ផ្លូវ​ស្ពាន​ដោយសារ​ការប្រើប្រាស់​រថ​យន្ត​ត​ទ្រុង​ខុស​ លក្ខណៈ​បច្ចេកទេស​និង​ផ្ទុក​លើស​ទម្ងន់ គេ​មិនដែល​ឃើញ​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បង្ការ​បង្ក្រាប​ម្តងណា​ ឡើយ​។

 

​សមត្ថកិច្ច​មួយចំនួន​ក៏បាន​បង្ហើប​ផងដែរ​ថា ឧកញ៉ា ឌី ឌុ​ក ធ្លាប់បាន​ឃុបឃិត​ជាមួយ​លោក គន់ ងី​ម ជា​ប្រធាន​ដែនជម្រកសត្វព្រៃ​ស្នួល​-​កែវ​សីមា ក្នុង​ការ​កាប់បំផ្លាញ​ឈើ​ខុសច្បាប់​នៅ​តំបន់​អភិរក្ស ហើយ​ប្រមូល​ដឹកជញ្ជូន​យកទៅ​ស្តុក​ក្នុង​ទីតាំង​ដី​សម្បទាន​របស់ខ្លួន ហើយ​បន្ត​ដឹក​យកមក​លក់​ចែក​ចាយ​និង​នាំ​ចេញទៅ​វៀតណាម ដោយ​ជ្រក​ក្រោម​ស្លាក​សម្បទាន ។ ឧកញ៉ា ឌី ឌុ​ក បាន​ចំណាយ​ប្រាក់​ច្រើនសន្ធឹក​សន្ធាប់​ដើម្បី​រត់ការ​បង់​ឲ្យ​សមត្ថ​កិច្ច​​ និង​មន្ត្រី​ជំនាញ​តាម​ដងផ្លូវ ទើប​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​របស់គាត់​ដំណើរការ​ដោយ​រលូន​ល្អ ជាពិសេស​លោក​ឧកញ៉ា ឌី ឌុ​ក មាន​សិទ្ធិអំណាច​ធំធេង​ក្នុងការ​កាប់បំផ្លាញ​ព្រៃឈើ​ក្នុងស្រុក​ស្នួល យ៉ាង​អនាធិបតេយ្យ​ជាងគេ​៕

IMG_0324 IMG_0327

 

Leave a Reply

(*) Required, Your email will not be published