លេប​ផ្លែ​ឡា​ម ចូល​ពោះ​ប៉ង​ធ្វើ​អត្ដ​ឃាត ព្រោះ​ខឹង​ប្ដី​ដក​ទូរស័ព្ទដៃ​

, , Leave a comment

​ខេត្ដ​ស្វាយរៀង ៖ ស្ដ្រី​ម្នាក់​ត្រូវបាន​លេប​ផ្លែ​ឡា​ម​ចូល ទៅក្នុង​ពោះ​ប៉ុនប៉ង​បញ្ចប់ជីវិត​សាច់ញាតិ ពេល​ខឹង​ប្ដី​ដកយក​ទូរស័ព្ទដៃ ។ ករណី​ខាងលើនេះ​បានកើត​ឡើង​នា វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៣ ស្ថិតនៅ​ក្នុងភូមិ​ស្វាយ សង្កាត់ ចេក ក្រុង​-​ខេត្ដ​ស្វាយរៀង ។​

 

​បុរស​ជា​ប្ដី​ឈ្មោះ មូរ សុភ័ក្ដ្រ អាយុ ៣៧​ឆ្នាំ ជា​កសិករ​បាន​ប្រាប់​ឱ្យដឹងថា ប្រពន្ធ​របស់គាត់​មានឈ្មោះ អ៊ឹង សុខលី អាយុ​២៥​ឆ្នាំ មានកូន​ប្រុស​ក្នុងបន្ទុក​២ នាក់ ។ មុនពេល​កើតហេតុ​ប្រពន្ធ​របស់ គាត់​បាន​និយាយ​ទូរស័ព្ទ​ជាច្រើន​ម៉ោង និង​ជា​រៀងរាល់ថ្ងៃ ព្រោះតែ​បែបនេះ​គាត់ (​ប្ដី​) ខឹង​ក៏​ដកយក​ទូរស័ព្ទ តែ​មិន​នឹក ស្មានថា ប្រពន្ធ​ចិ​ត្ដ​ស្លុយ​យក​ឡា​ម​មក​កាច់ ជា​២​រួច​លេប​ចូលទៅក្នុង​ពោះ​នោះទេ​។​

 

​បុរស​ជា​ប្ដី​បានឱ្យដឹង​ដែរ​ថា ប្រពន្ធ របស់គាត់​ជា​រៀងរាល់ថ្ងៃ​តែងតែ​និយាយ ទូរស័ព្ទ​ជាច្រើន​ម៉ោង​ជាមួយ​អ្នក​ក្រៅ ញាតិ និង​ជួន​ពេលខ្លះ​មាន​មនុស្ស​ប្រុស ថែម​ទៀតផង​។ មិនតែប៉ុណ្ណោះ​ប្រពន្ធ​របស់ គាត់​បាន​និយាយ​លែបខាយ​ប្រាប់​ប្រុសៗ ទាំងនោះ​ថា មិនទាន់មាន​ប្ដី និង​កូន​ទៀត ផង ។ ព្រោះតែ​បែបនេះ​គាត់​ក៏បាន​ស្ដី បន្ទោស និង​ដកយក​ទូរស័ព្ទ ហើយ​ចាប់ តាំងពី​ដក​ទូរស័ព្ទ​មក​ប្រពន្ធ​របស់គាត់ មិន​និយាយ​រក​គាត់​អស់​រយៈពេល​២​ថ្ងៃ រហូតដល់​ថ្ងៃកើតហេតុ ខណៈ​គាត់​ជាប់ រវល់​ទៅលេង​ម្ដាយបង្កើត​ប្រពន្ធ​ក៏បាន យក​ផ្លែ​ឡា​ម​លេប​ចូលក្នុង​ពោះ ។ លោក​បាន​បន្ដថា នៅពេលដែល​គាត់ ត្រឡប់​ពី​ផ្ទះ​ម្ដាយ​ក៏បាន​សួរ​នាំទៅ​ប្រពន្ធ គ្រា​ដែល​កំពុង​ដេក​ប្រកាច់​ននៀល​ដី ប្រពន្ធ​ក៏បាន​ប្រាប់​ពី​ការប៉ុនប៉ង​សម្លាប់ ខ្លួន​ដោយ​លេប​ផ្លែ​ឡា​ម​ចូល​ពោះ ។​

បុ​រ​ជា​ប្ដី​បានឱ្យដឹង​ដែរ​ថា មកដល់​ថ្ងៃ ទី​២៨ ខែមិថុនា ឆ្នាំ​២០១៣ បើតាម​ក្រុម គ្រូពេទ្យ​បានឱ្យដឹងថា ប្រពន្ធ​របស់គាត់ ស្ថិតនៅក្នុង​សភាព​ធ្ងន់ធ្ងរ​នៅឡើយ ហើយ គ្រូពេទ្យ​តាមរក​មើល​ផ្លែ​ឡា​ម ដោយ សង្ស័យថា បាន​ចូលទៅក្នុង​ពោះ​៕

sokla005-29-6-2013

 

Leave a Reply

(*) Required, Your email will not be published