ឧ​ក​ញ៉ា​ ​ហេ​ង​ ​តុ​លា​ ​ប្រ​មូ​ល​ទិ​ញ​ឈើ​គ្រ​ញូ​ង​ពី​សំ​ឡូ​ត និ​ង​ម៉ា​ឡៃ​ ​យ​ក​ទៅស្តុ​ក​ទុក​នៅ​ស្រុ​ក​មោ​ងប្ញស្សី

, , Leave a comment

ខេត្តបាត់ដំបង ៖ សកម្មភា​ពដឹក​ជញ្ជូនឈើ​គ្រញូង​ម​កពីតាមបណ្តា​ខេត្តនានាឆ្លងកាត់ ផ្លូវជាតិលេខ៥ ឡើងតាមស្ពានព្រែកក្តាម​ឆ្ពោះ​ទៅ​ខេ​ត្ត​កំ​ពង់​ចា​ម​ ​ឬចូលមករាជធានីភ្នំពេញដើម្បីបន្តនាំចេញទៅប្រទេសវៀតណាម នៅតែកើតមានយ៉ាងគគ្រឹក គគ្រេង ប៉ុន្តែ​មន្ត្រី​និ​ង​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​មិនបានយកចិត្តទុកដាក់ ទប់ស្កាត់ឬបង្ក្រាបការដឹកជញ្ជូនឈើគ្រញូង របស់ឧកញ៉ា ហេង តុលា ដែ​ល​បា​ន​បង្កើត​ទី​តាំ​ង​​ស្តុក​ឈើ​គ្រញូង​ធំៗ ២ ​កន្លែង ក្នុងស្រុកមោងប្ញស្សី ខេត្តបាត់ដំបង ដែលទីនោះគឺជាប្រភពធំបំផុត នាំ​ឲ្យ​មាន​ការ​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​ផ្គើន​ទៅ​នឹង​បទ​បញ្ជា​របស់​រាជ​រ​ដ្ឋា​ភិ​បា​ល។


 
សេចក្តីរាយការណ៍ពីខេត្តបាត់ដំបងបានឲ្យដឹងថា ទីតាំងស្តុកឈើគ្រញូងធំៗចំនួន២កន្លែងរបស់ឧកញ៉ា ហេង តុលា គឺទី​ ១ ​ស្ថិត​នៅ​ចំណុច​ភូមិ-ឃុំ​​ព្រៃ​ស្វាយ​ ​ស្រុក​មោង​ប្ញស្សី​ និ​ង​ទី២ ស្ថិតនៅភូមិ-ឃុំមោង ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង ​ហើយ​ឃ្លាំង​ស្តុក​ឈើ​គ្រញូង​របស់​ឧកញ៉ា​ ហេង​ ​តុលា​ ​មាន​ភាគ​ហ៊ុន​របស់​នាយទាហានក្នុងយោធភូមិភាគទី៥ ដែលគ្រប់គ្រងដោយលោក ប៊ុន សេង ផងដែរ។ ទីតាំងស្តុកឈើគ្រញូងធំៗទាំង២កន្លែងរបស់ឧកញ៉ា ហេង តុលា គ្មាននរណាហ៊ានប៉ះពាល់ទេ ទាំង​មន្ត្រី​ជំ​នាញ​ និង​ស​មត្ថ​កិច្ច​គ្រប់ជាន់ថ្នាក់ សុទ្ធតែមានរបបដែលឧកញ៉ា ហេង តុលា ផ្តល់ឲ្យជាប់ជាប្រចាំសូម្បីតែអាជ្ញាធរខេត្តបាត់ដំបង ដែលមានលោក ប្រាជ្ញ ចន្ទ ជាគណៈបញ្ជាការឯកភាពខេត្ត ក៏មានផលប្រយោជន៍ពីជំនួញរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ទ្រង់ទ្រាយធំ របស់ឧកញ៉ា ហេង តុលា ផងដែរ។


 
ឈើគ្រញូងជាច្រើនត្រូវបានក្រុមឈ្មួញដឹកជញ្ជូនមកពីស្រុកសំឡូត ខេត្តបាត់ដំបង និងចំណុចស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដោ​យ​ប្រើ​ប្រា​ស់រថយន្តទំនើបៗដូចជាម៉ាកឡង់គ្រីស័រ ឡិចស៊ីស ធុនដ្រា រ៉ង់រ៉ូវ៉ែ បាហ្សឺរ៉ូ ហើយ​ពេល​ខ្លះ​ក៏មាន​ការ​ដឹក​ជញ្ជូន​ឈើ​គ្រញូង​ដោយ​បង្កប់តាមរថយន្តដឹកទំនិញ ផងដែរ។ សកម្មភាពដឹកជញ្ជូនឈើគ្រញូងខុសច្បាប់នេះ ធ្វើឡើងទាំងយប់ទាំងថ្ងៃ មិ​ន​ដែ​លក្រែង​ញ​ញើត​ពី​ការ​រឹត​បន្តឹង​រប​ស់​រាជ​រដ្ឋា​ភិបាលនោះទេ ហើយរាល់ការដឹកជញ្ជូនឈើគ្រញូងសុទ្ធតែត្រូវបានចំណាយប្រាក់បង់ឲ្យ មន្ត្រី​ជំនាញ​ និង​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​ដែល​ឈរ​ជើង​ប្រចាំការតាមដងផ្លូវគ្រប់កន្លែងទាំងអស់ ទើបសកម្មភាពដឹកជញ្ជូនឈើគ្រញូងរបស់ឧកញ៉ា ហេង តុលា មិនដែលមានឧបសគ្គ។


 
ឈើគ្រញូងដែលត្រូវបានក្រុមឈ្មួញដឹកជញ្ជូនមកពីស្រុកម៉ាឡៃ និងស្រុកសំឡូត ភាគ​ច្រើន​ជា​ឈើ​គ្រញូង​ដែល​នាយ​ទាហាន​បាន​កេណ្ឌ​ប្រជា​ពល​រដ្ឋ​ឲ្យ​ចូល​ទៅកាប់ ឈើនៅតាមព្រំប្រទល់ដែនថៃប្រថុយនឹងគ្រោះថ្នាក់ ដែលពេលខ្លះត្រូវទាហានសៀមបាញ់សម្លាប់ ចា​ប់​ធ្វើ​ទារុណ​កម្មគួរឲ្យអាណិតអាសូរបំផុត។ ប៉ុន្តែឧកញ៉ា ហេង តុលា រួមជាមួយមន្ត្រីយោធា ចំណុះឲ្យយោធភូមិភាគទី៥ មិន​ដែល​ឈឺ​ក្បា​ល​វិល​មុខ​ពី​បញ្ហានេះទេ ធ្វើយ៉ាងណាឲ្យតែពួកគេអាចប្រមូលឈើគ្រញូងដឹកយកមកស្តុកទុកក្នុង ឃ្លាំងធំៗ២កន្លែងនៅស្រុកមោងប្ញស្សី ហើយឧកញ៉ា ហេង តុលា ក៏បានរៀបចំចាត់ចែងបញ្ជូនឈើគ្រញូងទាំងនោះ មករាជធានីភ្នំពេញបន្តចេញទៅវៀតណាម ឬ​ដឹក​ឡើង​តាម​ស្ពាន​ព្រែកក្តាម ដើម្បីលក់ឲ្យឈ្មួញ ចិន-វៀតណាម តាមច្រកដូង៧ដើម នៃស្រុកមេមត់ ខេត្តកំពង់ចាម។
 


បើនិយាយពីសកម្មភាពដឹកជញ្ជូនឈើគ្រញូងខុសច្បាប់ទ្រង់ទ្រាយធំរបស់ ឧកញ៉ា ហេង តុលា គេ​តែង​តែ​នឹ​ក​ឃើញ​ដល់​ឥទ្ធិ​ពល​អំណាច​របស់​លោក ហេង ប៊ុនហៀង ជាមេវរៈលេខ៥២៥ ដែលសកម្មបំផុតក្នុងការកាងជំនួញឈើគ្រញូងដែលឈ្មួញទុច្ចរិតលួចនាំ ចូលពីទឹកដីសៀម តាមច្រករបៀងនានាក្នុងស្រុកសំឡូតខេត្តបាត់ដំបង។ សូមបញ្ជាក់ថា នៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង ប្រ​ជា​ព​ល​រដ្ឋ​បា​ន​ដឹងឮគ្រប់ៗគ្នាពីសកម្មភាពលួចនាំចូលឈើគ្រញូងមកពី ស្រុកសៀមតាមច្រកទីងមោង ច្រកក្បាលឡាន ច្រកចរិយា និង​ច្រក​របៀង​មួ​យ​ចំនួន​ទៀត​ ដែល​ស្ថិតនៅក្នុងព្រៃជ្រៅ មិនសូវមានប្រជាពលរដ្ឋចូលទៅដល់ ហើយ​ក្រុម​ឈ្មួញ​អាច​នាំ​ចូល​ឈើ​គ្រញូង​ខុស​ច្បាប់​តាម​ច្រករបៀងនានា ក្នុងស្រុកសំឡូត ក៏ព្រោះតែមានការត្រូវដៃត្រូវជើង ពីសំណាក់លោក ហេង ប៊ុនហៀង ដែលមានភារកិច្ចមើលការខុសត្រូវនៅតំបន់នោះ។

 

លោក ច័ន្ទ សារុនរដ្ឋមន្រ្តីក្រសួងកសិកម្ម ជាពិសេសលោក ឆេង គឹមស៊ុន ជាប្រធានរដ្ឋបាលព្រៃឈើ ប្រសិនបើមានឆន្ទៈពិតប្រាកដក្នុងការអនុវត្តបទបញ្ជាលេខ ០១ ក្នុងការបង្ការបង្ក្រាបនិងទប់​ស្កាត់ការដឹកជញ្ជូនឈើខុសច្បាប់របស់រាជរដ្ឋាភិបាលមិនគួរមើលរំលងពីជំនួញឈើខុសច្បាប់ទ្រង់ទ្រាយធំ ពីការដឹកជញ្ជូនឈើខុសច្បាប់ ចេញ របស់ ឧកញ៉ា ហេង តុលា ពីចំណុចភូមិ-ឃុំព្រៃស្វាយ ស្រុកមោង ឫស្សី និងទី២ស្ថិតនៅភូមិ-ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបងនោះទេ៕

13 (1) 13

 

Leave a Reply

(*) Required, Your email will not be published