លួច​រថយន្ត​កូរ៉ូឡា​១​គ្រឿង​បើក​រត់គេច​ពី​សមត្ថកិច្ច​ក្រឡាប់​ចូល​ប្រឡាយ

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចោរលួច​រថយន្ត​ម្នាក់ ក្នុងចំណោម​គ្នា​២​នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ប៉ូលិស​ប៉ុស្តិ៍​ព្រៃ​ស ធ្វើការ​ចាប់ខ្លួនបាន​ភ្លាមៗ បន្ទាប់ពី​ពួកនេះ​ធ្វើ​សកម្មភាព​លួច​រថយន្ត​មួយគ្រឿង ដែល​ម្ចាស់​គេ​ចត​ទុក​នៅខាងមុខ​ផ្ទះ ពេលយប់​បានសម្រេច ហើយ​បើក​ចេញ​ផុតពី​ផ្ទះ​ដល់​ពាក់​កណ្តាលផ្លូវ បាន​ជួបនឹង​កម្លាំង​សមត្ថកិច្ច​ប៉ូលិស​កំពុង​ល្បាត ក៏​ព្យាយាម​បើក​គេចខ្លួន​បណ្តាលឱ្យ​ក្រឡាប់​ជា ច្រើន​ត្រឡប់​ធ្លាក់ចូល​ទៅក្នុង​ប្រឡាយ ទឹក​បះជើង​ទ្រ​មេឃ​តែម្តង ។​

 

​ហេតុការណ៍​ការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​១០​នាទី​ទៀបភ្លឺ​ថ្ងៃទី​២៨ មិថុនា ២០១៣ នៅ​ចំណុច​ផ្លូវលំ​មួយកន្លែង​ត្រង់ចំណុច ព្រំប្រទល់​ភូមិ​ម័ល និង​ភូមិ​សំបូរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ រថយន្ត​ដែល​ត្រូវ​ក្រុម​ចោរលួច យក​នោះ​ម៉ាក​កូរ៉ូឡា ពណ៌​ស្ករ ឆ្នាំ​៩៣ ពាក់​ស្លាក​លេខ​ភ្នំពេញ ២C2706 ជា​កម្មសិទ្ធិ​រប​ស់បុរ​សម្នាក់​ឈ្មោះ​ម៉ាន់ វេ​ង អាយុ​២៦​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោ​មៅ ជា​អ្នកលក់ដូរ មាន​ទីលំនៅ​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ។​

 

​ជនសង្ស័យ​ដែល​ចាប់ខ្លួនបាន​ម្នាក់​នោះ សមត្ថកិច្ច​សាកសួរ​មិន​ត្រូវបាន​សារភាព​នោះទេ លុះ​ក្រោយមក​កម្លាំង​បាន​នាំយក ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​ទើប​ដឹងថា ជន​នោះ​និង​បក្សពួក​ដែល​រត់គេចខ្លួន​នោះ គឺជា​ចោរលួច​រថយន្ត ហើយ​ត្រូវបាន​បញ្ជូនបន្ត ទៅកាន់​ផ្នែក​ព្រហ្មទណ្ឌ ដើម្បី​សាកសួរ​បន្ត ៕

27 (2) 27 (1) 27 (3)

 

Leave a Reply

(*) Required, Your email will not be published