យុវជន​ម្នាក់ ត្រូវ​ស្រី​ស្អាត​ហៅ​ឌុប ទៅដល់​កន្លែង​ស្ងាត់ ប្លន់​យក​ម៉ូតូ​បាត់​

, , Leave a comment

​រាជធានី​ភ្នំពេញ​៖ យុវជន​ម្នាក់​ដែល​ស្រវឹងធ្លាក់ភ្នែក​បាន​ចាញ់​សម្រស់​ស្រី​ស្អាត​ម្នាក់ ដែល​មិន​ស្គាល់គ្នា​សោះ​ពឹង​ឱ្យ​ជូនទៅ​ក្រោយ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត លុះ​ពេលទៅដល់​ក៏ត្រូវ​បក្សពួក​វាយ​ប្លន់ យក​ម៉ូតូ​មួយគ្រឿង​ម៉ាក​សេ​១១០ ស៊េរី​២០១២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​១BL-៧៤៩១ ទៅ​បាត់​កាលពី វេលា​ម៉ោង​១១ និង​៥០​នាទី​យប់​ថ្ងៃទី​២៥ មិថុនា នៅ​ផ្លូវ​លេខ​៤១០ ខាងក្រោយ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន ។​

 

​ជនរងគ្រោះ​ឈ្មោះ​សុខ រ៉ាវី អាយុ​ ២៣ ​ឆ្នាំ ជា​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ឆ្នាំ​ទី​ ៣ ស្នាក់នៅ​ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ យុវជន​រូបនេះ​បានឱ្យដឹងថា មុនពេល​កើតហេតុ​រូបគេ​ចេញ​មកពី ផឹកស៊ី​ជាមួយ​មិត្តភក្ដិ រួចហើយ​ជិះ​ម៉ូតូ​តែម្នាក់ឯង​ទៅ​ដើរលេង នៅ​ផ្ដុំ​ផ្សារ​ទំនើប​ស៊ី​ធី​ម៉​ល​ក្នុងស្ថានភាព​ស្រវឹង ធ្លាក់​ភ្នែក​បន្តិច​ទៅហើយ ។ លុះ​ពេលទៅដល់​ស្រាប់តែ​ឃើញ​នារី​រូប ស្រស់​ម្នាក់​ដែល​មិន​ធ្លាប់​ស្គាល់គ្នា​ពីមុនមក បានមក​សុំឱ្យ​រូបគេ​ឌុប​ជូន​នាង ទៅក្រោយ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ។​

 

​យុវជន​សុខ រ៉ាវី រៀបរាប់​ទៀតថា ដោយសារតែ​ស្រវឹង​ហើយ​ឃើញ​ស្រី​ស្អាត ពឹង​ឱ្យ​ឌុប​ក៏​ព្រម​ជូន​នាង​ទៅ​ទាំង​សប្បាយចិត្ត ដោយ​មិនបាន​គិតពី​រឿង​អកុសល​អ្វី​ផ្សេង​ទេ ។ ខណៈ ពេល​ជិះ​ម៉ូតូ​ដឹក​នារី​បោកប្រាស់​ជា​ធ្នាក់​ម្នាក់ នេះ​ចេញទៅ​ក៏មាន​ចោរ​មួយក្រុម​ជា បក្សពួក​របស់​នាង​៥​នាក់​ទៀត ក្នុងនោះ​មាន​ស្ត្រី​ម្នាក់​ដែរ ជិះ​ម៉ូតូ​២​គ្រឿង​មិន​ចាំ​ម៉ាក​តាម​ពីក្រោយ រហូតដល់​ក្រោយ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ស្រាប់តែ​ក្រុមចោរ​ទាំងនោះ​ធ្វើ សកម្មភាព​ប្លន់​យក​ម៉ូតូ​ជិះ​ចេញទៅ​បាត់ រីឯ​រូបគេ​បាន​រត់គេចខ្លួន និង​ស្រែក​ឱ្យគេ​ជួយ ។​

 

​ក្រោយពេល​ត្រូវ​ក្រុមចោរប្លន់​យក​ម៉ូតូ​ទៅ​បាត់ យុវជន​ជា​ម្ចាស់​ម៉ូតូ​បាន​ដើរទៅ​អង្គុយ សំកុក​នៅ​ប៉ុស្ដិ៍នគរបាល​២៤​ម៉ោង​នៅ​ជិត​នោះ និង​ទូរស័ព្ទ​ហៅ​បងប្អូន​ឱ្យមក​ឌុប​ត្រឡប់ ទៅផ្ទះ​វិញ​ទាំង​ក្ដី​មួហ្មង ៕

7a782713-9b61-4135-8177-299809f79770

 

Leave a Reply

(*) Required, Your email will not be published