ខេត្ដកំពង់ស្ពឺ ៖ បុរសម្នាក់បានចងកធ្វើអត្ដឃាតស្លាប់ចោលប្រពន្ធនិងកូន ឱ្យនៅកំព្រា ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៣នៅភូមិ អូរក្រោម ឃុំទ្នាយ ស្រុកសំរោងទង ខេត្ដ កំពង់ស្ពឺ តាមការរៀបការរៀបរាប់របស់ ស្ដ្រីឈ្មោះ ណុប រតនៈ អាយុ៣៣ឆ្នាំ ត្រូវ ជាប្រពន្ធសពបានឱ្យដឹងថា កន្លងមកប្ដី របស់គាត់ធ្លាប់បានព្យាយាមចងកសម្លាប់ ខ្លួន២ដងរួចមកហើយ តែត្រូវបានរូប គាត់ និងកូនៗឃើញទាន់ក៏ជួយសង្គ្រោះ ទាន់ពេលវេលា ដោយឡែកនៅយប់ថ្ងៃទី ២៧ ខែមិថុនា ប្ដីរបស់គាត់បានផឹកស្រា បន្ដិចបន្ដួចប៉ុន្ដែមិនមានជម្លោះក្នុង គ្រួសារនោះទេ និងបានសម្រាកនៅលើ អង្រឹង ចំណែករូបគាត់និងកូនៗសម្រាក នៅលើគ្រែ ។ លុះវេលាទៀបភ្លឺបានបាត់ ប្ដីពីលើអង្រឹងក៏បានដាស់កូនឱ្យតាមរក មើល ពេលនោះកូនប្រុសក៏បានរត់សំដៅ ទៅរកដើមអំពិលដែលប្ដីគាត់ធ្លាប់រក ចងកកាលពីលើកមុនមានចម្ងាយ១០០ ម៉ែត្រពីភូមិ ស្រាប់តែប្រទះឃើញប្ដី របស់គាត់ចងកសម្លាប់ខ្លួននឹងខ្សែគោ ជាប់មែកអំពិលស្លាប់បាត់ទៅហើយ ៕