លោក មិន​ឃិន ប្រកាស​បើក​យុទ្ធនា​ការឃោសនា​រកស​ម្លេ​ង​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អណ​ត្តិ​ទី​ ៥ ​នៅ​ស្រុក​កងមាស​

, , Leave a comment

លោកស្រី​សុភ៍ក្ត្រ ប្រធាន​ក្រុមការងារ​ពង្រឹង​មូលដ្ឋាន​គណបក្ស​ប្រជាជន​កម្ពុជា​ឃុំរ​ការ​គយ មានការ​ចូលរួម​ពី​លោក លិញ វណ្ណា  ជា​អនុប្រធាន​ក្រុមការងារ​ព្រមទាំង​អស់លោក​ជា​អនុប្រធាននិង​សមាជិក សមាជិកា ជាច្រើន​នាក់​ផ្សេងទៀត ចូលរួម ឃោសនា​រក​សម្លេងឆ្នោត​


​ខេត្តកំពង់ចាម ៖ នៅ​ថ្ងៃ​ចាប់ផ្តើម​នៃ​ការឃោសនា​ស្វែងរក​សម្លេងឆ្នោត សម្រាប់​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៥ នៅ​ថ្ងៃទី​២៨ ខែកក្កដា ខាងមុខនេះ លោក មិន ឃិន ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ស្រុក​កងមាស ខេត្តកំពង់ចាម បានប្រកាស​បើក​យុទ្ធនា​ការឃោសនា ស្វែងរក​សម្លេងឆ្នោត សម្រាប់​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៥ នៅក្នុង​ស្រុក​កងមាស ខេត្តកំពង់ចាម នា​ព្រឹក​ថ្ងៃទី​២៧ ខែ មិថុនា ឆ្នាំ​២០១៣ ។ យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត​ក្នុងស្រុក​កងមាស​នេះ មាន​សមាជិក​ចូលរួម​៤៧៧៥​នាក់ រថយន្ត​៥៩​គ្រឿង និង​ម៉ូតូ​១៥៥០​គ្រឿង ដោយមាន​ការតុបតែង​យ៉ាង​សម សួន​នូវ​រូប​សម្តេច​ទាំង​៣ ជាពិសេស​សម្តេច​តេ​ជោ សែន បេក្ខភាព​នា យក​រដ្ឋមន្ត្រី​កម្ពុជា​។ ក្រៅពីនោះ​នៅក្នុង​ក្បួន​រថយន្ត និង​ម៉ូតូ ក៏មាន​ចង​ទង់​គណបក្ស រូប​សញ្ញា​ទេវតា​បាច់ផ្កា​ជូនពរ ជ័យ​ដល់​ពលរដ្ឋ​ខ្មែរ រំលេច​ជាមួយ​លេខ​រៀង​គណបក្ស គឺ​លេខ​រៀង​ទី​៤ ។​

 

​នៅក្នុង​ពិធី​ប្រកាស​ការចាប់ផ្តើម យុទ្ធនា​ការឃោសនា​នោះ លោក មិន ឃិន​បាន​អាន​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា ថា រយៈពេល​ជិត ៣៥​ឆ្នាំ​កន្លងមកនេះ ប្រជាជន​កម្ពុជា​បាន​ឆ្លងកាត់​ដំណាក់កាល​នានា​ប្រកបដោយ​មោទន ភាព​ក្នុង​ភាព​ធ្វើជា​ម្ចាស់​លើ​ជោគវាសនា​របស់ខ្លួន ដោយបាន​ពុះពារ​ជំនះ​រាល់​ឧបសគ្គ និង​ការលំបាក​សព្វបែបយ៉ាង​ដោយ​ជោគជ័យ ក្នុង​ការតស៊ូ​សង្គ្រោះ​ជាតិ ការស្តារ កសាង និង ការពារ​មាតុភូមិ ការស្វែងរក​សន្តិភាព និង​ការធ្វើ​ឲ្យ​កាន់តែ​ប្រសើរឡើង​នូវ​ជីវិត​រស់នៅ​របស់​ខ្លួន ។ នៅលើ​កំណាត់​ផ្លូវ​ដ៏​វែង​នេះ ការពិត​ជាក់ស្តែង​បានបង្ហាញ​ច្បាស់​ថា នៅ​គ្រប់​កាលៈទេសៈ និង​គ្រប់​ស្ថានភាព គណបក្ស​ប្រជាជន​កម្ពុជា គឺជា​កម្លាំង​នយោបាយ​តែមួយគត់ ដែល​បាន​ផ្សារភ្ជាប់ រួមសុខ រួមទុក្ខ​ជាមួយ​ប្រជាជន និង​ធ្វើ​អ្វីៗ​គ្រប់បែបយ៉ាង​ដើម្បី​ប្រជាជន សម្រេចបាន​សមិទ្ធផល​ធំៗ​ជា​ប្រវត្តិសាស្ត្រ​យ៉ាងច្រើន​ជូន​ប្រទេសជាតិ ។

 

​គណបក្ស​ប្រជា ជនកម្ពុជា បាន​ដឹកនាំ​ការតស៊ូ​សង្គ្រោះ​ជាតិ​ពីរ​បប​ប្រល័យពូជសាសន៍ ទទួលបាន​មហា ជ័យជំនះ​ជា​ប្រវត្តិសាស្ត្រ នា​ថ្ងៃទី​០៧ មករា ឆ្នាំ​១៩៧៩ ដែល​បានធ្វើ​ឲ្យ​ប្រជា​ជាតិរស់​ឡើង វិញ ហើយ​បាន​នាំមក​ជូន​ប្រជាជន​វិញ​នូវ​សិទ្ធិ សេរីភាព ប្រជាធិបតេយ្យ កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​ដែល​ត្រូវ​បាត់បង់​ទាំងស្រុង​ក្នុង​របប​ដ៏​យង់ឃ្នង នោះ ។ គណបក្ស​ប្រជាជន បាន​ស្តារ និង​កសាង​សេដ្ឋកិច្ច សង្គម​ឡើងវិញ​ចាប់ពី​លេខ​សូន្យ​ឲ្យ​មាន​ស្ថិរភាព​ពេញលេញ និង​ការ បង្រួបបង្រួម​ជាតិ​តាមរយៈ​នយោបាយ​ឈ្នះ ឈ្នះ ដែល​បានធ្វើ​ឲ្យ​អង្គការ​ចាត់តាំង​នៃ​របប ប្រល័យពូជសាសន៍​ត្រូវ​រលំរលាយ​ទាំង​ខាង​នយោបាយ និង​យោធា​បញ្ចប់​ទាំងស្រុង​នូវ សង្គ្រាមរ៉ាំរ៉ៃ​ជិត ៣០​ឆ្នាំ ហើយ​បានធ្វើ​សមាហរណកម្ម​ប្រជាជន​កម្ពុជា​ដែល​បែកបាក់​ព្រាត់ ប្រាស់​សាច់ញាតិ​ឲ្យ​បាន​វិល​មក​រួមរស់​ក្នុងសង្គម​ជាតិ​វិញ​ប្រកបដោយ សុខដុមរមនា ។ ជាមួយគ្នានេះ​ក៏បាន​លើកស្ទួយ​កិត្តិនាម និង​កិត្យានុភាព​របស់​កម្ពុជា​ឲ្យ​ខ្ពស់ត្រដែត​ឡើងវិញ លើ​ឆាក​អន្តរជាតិ ហើយ​បាននិងកំពុង​ចូលរួម​ដោយ​ស្មើភាព និង​ស្មើ​សិទ្ធិ​ក្នុងការ​ដោះ ស្រាយ​កិច្ចការ​នានា​នៅក្នុង​តំបន់ ក៏​ដូច​ពិភពលោក​ផងដែរ ។​

 

​នៅក្នុង​អាណត្តិ​មុនៗ រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី បាន​អនុវត្ត​កម្មវិធី​នយោបាយ​របស់ខ្លួន ប្រកបដោយ​ជោគជ័យ ក្នុងស្ថានភាព​ដែល​ត្រូវ​ប្រឈម​នឹង​ផលវិបាក​ធំៗ​នានា​ដែល​បណ្តាលមកពី វិបត្តិ​សេដ្ឋ កិច្ច និង​ហិរញ្ញវត្ថុ​សកលលោក គ្រោះធម្មជាតិ​ដ៏​ធ្ងន់ធ្ងរ និង​ការបង្ក​សង្គ្រាម​ឈ្លានពាន​ពី​សំ ណាក់​ប្រទេស​ថៃ​នៅ​តំបន់​ប្រាសាទព្រះវិហារ ។ សន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ សង្គម​ត្រូវបាន​ថែរក្សា​យ៉ាងរឹងមាំ សេដ្ឋកិច្ច​បាន​ងើបចេញផុត​ពី​ឥទ្ធិពល​នៃ​វិបត្តិ​សកល​យ៉ាង ឆាប់រហ័ស ហើយ​សម្រេចបាន​កំណើន​ខ្ពស់​ឡើងវិញ និង​កំពុងមាន​ភាពរឹងមាំ ។ ឆ្លងតាម​សមិទ្ធផល​ដ៏​ថ្លៃថ្លា​ទាំង អស់នេះ​បានបញ្ជាក់​ច្បាស់​ថា កម្ពុជា​បាន និង​កំពុង ធ្វើដំណើរ​ទៅមុខ​តាម​ទិសដៅ​ដ៏​ត្រឹមត្រូវ ហើយ​កាន់តែ​ពង្រីក​បាន​នូវ​ភាពអំណោយ​ផល​ឲ្យ ប្រជាជន​យើង​បន្ត​ឈានទៅ​សម្រេច​ជោគជ័យ​កាន់តែ​ធំធេង​ថែមទៀត​ក្នុងការ កសាង និង ការពារ​មាតុភូមិ ។ តាមរយៈ​សមិទ្ធផល​ទាំងនេះ​ក៏បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញច្បាស់​នូវ​ការ គាំទ្រ​ដ៏​ទូលំទូលាយ​របស់​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស​ចំពោះ​គណបក្ស ប្រជាជន​កម្ពុជា ។​

 

​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នីតិកាល​ទី​៥​នា​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ ខាងមុខនេះ គឺជា​ប្រវត្តិសាស្ត្រ​មួយ​យ៉ាង​ធំ ដែលមាន​សារៈសំខាន់​បំផុត​ចំពោះ​ប្រជាជាតិ យើង ។ ការសម្រេចចិត្ត​ខាង​នយោបាយ​របស់​ប្រជាជន​នៅក្នុង​ការបោះឆ្នោត​នេះ ដើម្បី ជ្រើស​រើសយក​គណបក្ស​ណាមួយ​ឲ្យ​បន្ត​ដឹកនាំ​ប្រទេស គឺមាន​លក្ខណៈ​កំណត់​ចំពោះ ជោគវាសនា​អនាគត​របស់​ជាតិ និង​ប្រជាជន​ផ្ទាល់ ។ នៅក្នុង​គោលបំណង​សម្រេច​នូវ បំណងប្រាថ្នា​ដ៏​ពិសិដ្ឋ​របស់​ប្រជាជន គណបក្ស​ប្រជាជន​កម្ពុជា​ប្រកាសជូន​ជនរួមជាតិ និង សុំ​ការគាំទ្រ​ពី​ជនរួមជាតិ​នូវ​កម្មវិធី​នយោបាយ​ដើម្បី​កសាង និង​ការពារ​មាតុភូមិ​ឆ្នាំ​២០១៣-២០១៨ ដែលជា​ត្រីវិស័យ​តម្រង់ទិស​សកម្មភាពរ​បស់​គណបក្ស​ក្នុង​ការបន្ត បំពេញភារកិច្ច បម្រើ​ជាតិ និង​ប្រជាជន​សម្រាប់​រយៈពេល ៥​ឆ្នាំ​ទៅមុខទៀត​។ ដើម្បី​ឆ្ពោះទៅរក​គោលដៅ ចម្បង​ជា​យុទ្ធសាស្ត្រ​ខាងលើនេះ ក្នុងដំណាក់កាល​ពី​ឆ្នាំ​២០១៣-២០១៨ គណបក្ស​ប្រជា ជន​បាន​ដាក់ចេញ​នូវ​គោលការណ៍​ធំៗ​ជា​មួលដ្ឋាន​ចំនួន​១១«​ខ​» ដែល​ត្រូវ​ពុះពារ​សម្រេច​ឲ្យ បាន ។  ឈរលើ​គោលការណ៍​ទាំង​១១«​ខ​»​នេះ គណបក្ស​បានដាក់​ចេញ​នូវ​គោ​លន​យោ បាយ វិធានការ​អនុវត្ត​លើ​គ្រប់​វិស័យ​សំដៅ​ធានា​ជោគជ័យ​ក្នុង​កិច្ច​ការពារជាតិ  ការថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ការបន្ត​ជុំរុញ​កំណែទម្រង់​រដ្ឋ​លើ​គ្រប់ផ្នែក ការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម និង​ការ​លើ​កម្ពស់​សុខុមាលភាព​ប្រជាជន ។

 

​លោក មិន​ឃិន ក៏បាន​អំពាវនាវ​ដល់​ជនរួមជាតិ សមាជិក សមាជិកា​គណបក្ស ប្រជាជន​កម្ពុជា​ទាំងអស់ សូម​អញ្ជើញ​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា​កុំបី​ខាន និង​សូម​បោះ ឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​រូប​ទេវតា​បាចផ្កា​ជា​សញ្ញា​សម្គាល់ និង​មាន លេខ​រៀង​ទី​៤ នៅលើ​សន្លឹកឆ្នោត នា​ថ្ងៃទី​២៨ ខែកក្កដា ខាងមុខនេះ ៕

27 (2) 27 (1) 27 (3) 27 (4) 27 (5)27 (6)

 

Leave a Reply

(*) Required, Your email will not be published