បើក​ម៉ូតូ​​លឿន​ដូចហោះ​​​ ចាប់​ហ្វ្រាំង​មិន​ទាន់​ទៅបុក​ម៉ូតូ​គេចតចោល​ដួល​សន្លប់​ស្តូក​

, , Leave a comment

រាជធានី​ភ្នំពេញ៖ នារី​វ័យ​​ក្មេង​បាន​បើក​ម៉ូតូ​ហ្វី​ណូ​យ៉ាង​លឿន​ទៅបុក​ម៉ូតូដែលគេ​ចត​នៅ​ចិញ្ចើម ហើយដួល​សន្លប់​ស្តូក​ខ្លួនឯង។ ហេតុការណ៍​នេះ ​កើតឡើង​នៅ​ម៉ោង០០និង១៥នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៣ ​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី២ ខណ្ឌចំការមន ។

 

ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​​ឲ្យ​ដឹងថា ​នារី​ម្នាក់​ជិះ​ម៉ូតូ​ហ្វី​ណូ ពណ៌​ក្រហមលា​យស ពាក់​ស្លាក​លេខ ភ្នំពេញ​1AA-2208 តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុនី​រ៉េត ទិសដៅ​ពីលិចទៅ​កើត ក្នុង​ល្បឿន​យ៉ាង​លឿន ពេលមកដល់​ចំណុចកើតហេតុ ស្រាប់តែ​ជ្រុល​ចង្កូត​ទៅបុក​ម៉ូតូ រី​ប៊េ​ល ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BK-1007 ដែល​ចត​នៅ​ចិញ្ចើមផ្លូវ បណ្ដាល​ឲ្យ​ម្ចាស់​ម៉ូ​តួ​ហ្វី​ណូ ដួ​ល​បោក​ក្បាល ទៅនឹង​ថ្នល់​សន្លប់​ស្តូក​។ ក្រោយពេល​កើតហេតុ​ នារី​រងរបួសត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ៕

27 27 (1)

 

Leave a Reply

(*) Required, Your email will not be published