សមត្ថកិច្ច​ចាប់​​បាន​​​ក្មេង​ស្ទាវ​​​ពីរ​នាក់​ ខណៈ​ដែល​​ឆក់​​ទូរស័ព្ទ​​​មិន​បាន​សម្រេច​

, , Leave a comment

រាជធានី​ភ្នំពេញ​ ៖​ ក្មេង​​ស្ទាវ​ ២ ​នាក់​បែកគំនិត​ឆក់​ទូរស័ព្ទ​ដៃ​ពី​នារី​ ២​ នាក់​ដែល​កំពុង​បើក​ម៉ូតូ​តាម​ផ្លូវ​ ប៉ុន្ដែ​សំណាងអាក្រក់​ឆក់​មិន​បាន​សម្រេច​ ហើយ​ត្រូវ​សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួនបាន​ភ្លាមៗ​នៅ​មុខ​ភោជនីយដ្ឋាន​ស៊ី​ធី​ ក្បែរ​ផ្សារ​៧​មក​រា​ ។​ ហេតុ​ការណ៍​ខាង​លើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ ម៉ោង​ ២១​ និង​ ២០ ​នាទី​ថ្ងៃ​ទី​២៦​ ខែមិថុនា​ ឆ្នាំ​២០១៣​ ឋិត​នៅ​ក្បែរ​ផ្សារ​៧​មក​រា​ ភូមិ​១៦​ ក្រុម​៧៥​ ផ្លូវ​លេខ​២៨៩​ សង្កាត់​បឹង​កក់​២​ ខណ្ឌទួលគោក​ ។​

 

​ជនសង្ស័យ​​ទាំង​២​នាក់​មាន​ឈ្មោះ​ស៊ា​ង​ គឹ​ម​សុង​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ ជា​សិស្ស​ ថ្នាក់​ទី​១២​នៃ​វិទ្យាល័យ​ឥន្ទ្រ​ទេវី​ ស្នាក់​នៅ​ ផ្ទះ​លេខ​៦៦​អា​ ផ្លូវ​លេខ​៥៩៨​ ក្នុង​សង្កាត់​បឹង​កក់​១​ ខណ្ឌទួលគោក​ និង​ម្នាក់​ទៀត​ ឈ្មោះ​ឆ​ន​ កុសល​ ហៅ​រ៉ា​ ភេទ​ប្រុស​ អាយុ​ ១៨​ឆ្នាំ​ ជា​សិស្ស​នៅ​សាកលវិទ្យាល័យ​ឥន្ទ្រ​ទេវី​ ស្នាក់​នៅផ្ទះ​លេខ​ 3D​ ផ្លូវលំ​ក្នុង​សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ រីឯ​នារី​រង​គ្រោះ​ឈ្មោះ​ឃា​ ស្រី​ឡៃ​ ហៅ​ណុ​ច​ អាយុ​ ២២ ​ឆ្នាំ​ ស្នាក់​នៅផ្ទះ​ជួល​ ក្នុង​សង្កាត់​ ទួល​សង្កែ​ ខណ្ឌឫស្សីកែវ​ ។​

ប្រភព​ព័ត៌មាន​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​មុន​ពេល​កើត​ ហេតុ​គេ​បានឃើញ​នារី​ ២ ​នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ស្គូ​ប​ពី​ ពណ៌​ស​ ពាក់​ស្លាក​ លេខ​ភ្នំពេញ​1BQ-5341​ ធ្វើ​ដំណើរ​ឆ្លង​ កាត់មុខ​ផ្សារ​៧​មក​រា​ ខណៈនោះ​ស្រាប់​ តែ​មាន​ជនសង្ស័យ​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ​ គ្រឿង​ម៉ាក​ស្មាស់​ ពណ៌​ក្រហម​ ពាក់​ស្លាក​ លេខ​បន្ទាយ​មាន​ជ័យ​1E-2259​ មក​ក្បែរ​ នារី​រង​គ្រោះ​ដោយ​ធ្វើ​សកម្មភាព​ឆក់​ យក​ទូរស័ព្ទ​ដៃ​ម៉ាក​ SonyExperia​ ពណ៌​ស​ ពី​នារី​រង​គ្រោះ​បាន​សម្រេច​ តែ​ក្នុង​ខណៈ​ នោះ​ម៉ូតូ​នារី​រង​គ្រោះ​បាន​ប៉ះ​ដៃចង្កូត​គ្នា​ជាមួយ​ម៉ូតូ​ជនសង្ស័យ​បណ្ដាល​ឱ្យ​ដួល​ ទើប​សមត្ថកិច្ច​នគរបាល​រួម​ជាមួយ​ប្រជាពលរដ្ឋ​នាំ​គ្នា​ដេញ​ តាម​ចាប់​ បាន​ភ្លាមៗ​តែ​ម្ដង​។​ ​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​ពីរ​នាក់​និង​ ម៉ូតូ​ស្មាស់​មួយ​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​ អូស​យក​ទៅ​កាន់​ទីស្នាក់ការ​នគរបាល​ ប៉ុស្ដិ៍​ទឹកល្អក់​២​រួច​បន្ដ​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ដើម្បី​ ចាត់ការ​តាម​ផ្លូវច្បាប់​ ៕

10157_498277413574657_1552005996_n

 

Leave a Reply

(*) Required, Your email will not be published