ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ពី​បទ​ប្រើ​ប្រាស់​ ​និង​ជួញ​ដូ​រគ្រឿង​​ញៀន​

, , Leave a comment

រាជធានីភ្នំពេញ​ ​៖ ជន​សង្ស័យ​ម្នាក់​ត្រូវ​សមត្ថ​កិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋ​បា​ល​ផ្សារ​ដើម​ថ្កូវ​ឃាត់​ខ្លួន​ ​និង​ដក​ហូត​សា​ធាតុ​ញៀន​៦កញ្ចប់​តូច​ ​កាល​ពី​វេលា​ម៉ោង​១៦និ​៥០ នាទី​រសៀល​ថ្ងៃ​ទី​២៦ខែ​មិ​ថុ​នា​ ​ឆ្នាំ​២០១៣ នៅ​ចំណុច​ផ្លូវ​ឌឿ​ង​ហែម​ខាង​ក្រោយ​ក្រុម​ហ៊ុន​ទូរ​ស​ព័្ទ​ ​qb​ ​013 ក្រុម​៣២ ភូមិ​៥ សង្កាត់​ផ្សារ​ដើម​ថ្កូវ​ ​ខណ្ឌ​ចំ​កាម​ន​ ​។ ជន​សង្ស័យ​ដែល​សមត្ថ​កិច្ច​ឃាត់​ខ្លួន​ ​ឈ្មោះ​ ​សេង​ ​សីហា​ ​ភេទ​ប្រុស​ ​អាយុ​២៣ឆ្នាំ​ស្នា​ក់​នៅ​ផ្ទះ​ជួល​គ្មាន​លេខ​ ​ផ្លូវ​ជាតិ​លេខ​១ សង្កាត់​ច្បា​អំពៅ​២ ខណ្ឌ​មាន​ជ័យ​មុខ​របរ​ជា​កម្ម​ករ​សំណ​ង់​។​

 

តាម​ការ​ឲ្យ​ដឹង​ពី​សមត្ថ​កិច្ច​ដែល​ឃាត់​ខ្លួន​ជន​សង្ស័យ​ ​សេង​ ​សីហា​ ​នៅ​វេលា​ម៉ោង​កើត​ហេតុ​ជន​សង្ស័យ​កំពុង​ឈរ​លក់​ថ្នាំ​ញៀន​ឲ្យ​ម៉ូ​យ​របស់​គេ​ ​ខ​ណៈ​នោះ​សមត្ថ​កិច្ច​នគរបាល​ ​បាន​ដើរ​ល្បាត​ក្នុង​ភូមិសាស្ត្រ​ប្រទះ​ឃើញ​ជន​សង្ស័យ​ ​ហើយ​ក៏​ឃាត់​ខ្លួន​ព្រម​ទាំង​វត្ថុ​ ​តាង​មក​កាន់​នគរបាល​ប៉ុស្តិ៍​ដើម្បី​សួរ​នាំ​ ​។ ជន​សង្ស័យ​បាន​សារភាព​ថា​ ​ខ្លួន​បាន​ទិញ​ថ្នាំ​ញៀន​៦កញ្ចប់​នេះ​មក​ពី​បុរស​ម្នាក់​មិន​ស្គាល់​ឈ្មោះ​ ​តែ​សមត្ថ​កិច្ច​មិន​ជឿ​ថា​អ្នក​លក់​ ​និង​អ្នក​ទិញ​មិន​អាច​មិន​ស្គាល់​គ្នា​បាន​ទេ​។​ ​បច្ចុប្បន្ន​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ​កំពុង​កសាង​ ​សំណុំ​រឿង​បញ្ជូន​ទៅ​អធិការ​ដ្ឋា​ន​នគរបាល​ខណ្ឌ​ចំ​កាម​ន​ចាត់​ការ​បន្ត​រ​ ៕

photo-2(16)

 

Leave a Reply

(*) Required, Your email will not be published