បាញ់​សម្លាប់​​ រួច​យក​សព​ទៅ​បោះ​​​ចោល​​ បំបិទ​ភស្តុតាង

, , Leave a comment

ខេត្ត​កណ្ដាល ៖ អំពើឃាតកម្មបាញ់សម្លាប់ទៅលើបុគ្គលិក ដែលមានតួនាទីជាអ្នកដើរប្រមូលលុយឱ្យក្រុមហ៊ុនឯកជនមួយ បាន បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង​ពីសំណាក់ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវ និងសមត្ថកិច្ចមូលដ្ឋាន បន្ទាប់ពីគេបានឃើញបុរសម្នាក់ត្រូវបានគេបាញ់ចំក្បាល រួចហើយទម្លាក់ចេញពីរថយន្ដឆ្លាម ១ គ្រឿងនៅជិតស្ពានព្រែកហូរលើកំណាត់ផ្លូវជាតិលេខ ២ ក្នុងភូមិតាក្ដុល សង្កាត់តាក្ដុល ក្រុងតាខ្មៅ ខេត្ដកណ្ដាល កាលពីវេលាម៉ោងប្រមាណ ៣ និង ៥០ នាទីរសៀលថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០១៣ ។

 

មេបញ្ជាការអាវុធហត្ថខេត្ដកណ្ដាលលោកឧត្ដមសេនីយ៍ មាស សុវណ្ណបានប្រាប់ កាល​ល្ងាចថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០១៣ នេះថា ជនរងគ្រោះឈ្មោះ ទាវ វិចិត្រ អាយុជាង ២០ឆ្នាំ មុខរបរជាអ្នក ដើរប្រមូលលុយឱ្យក្រុមហ៊ុនឯកជនមួយ និងមានស្រុកកំណើត នៅខេត្ដកណ្ដាល ហើយបច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី ។

 

បើតាមសាក្សីមុនពេលកើតហេតុជនរងគ្រោះ ត្រូវបានជនសង្ស័យម្នាក់បា ប្រើកាំភ្លើងបាញ់ចំក្បាលបណ្ដាលឱ្យស្លាប់ភ្លាមៗ រួចហើយរុញទម្លាក់ចេញពីរថយន្ដឆ្លាមពណ៌ត្រីឆ្លូញ នៅជិតស្ពានព្រែកហូរ។ ក្រោយពីធ្វើសកម្មភាព ជនសង្ស័យមិនបានបើករថយន្ដចេញពីកន្លែងកើតហេតុទាន់នោះទេ ពោលបានឡើងជិះម៉ូតូ ជាមួយបក្ខពួករបស់ខ្លួនម្នាក់ទៀត ដែលធ្វើដំណើរពីក្រោយរថយន្ដ ដូច្នេះតាមការសន្និដ្ឋានជនសង្ស័យអាចមានគ្នា ២ នាក់ ។

 

បើតាមមេបញ្ជាការអាវុធហត្ថ ខេត្ដកណ្ដាលអំពើឃាតកម្មខាងលើនេះសង្ស័យបណ្ដាលចេញមកពីគម្រោងការប្លន់ទុកជាមុន ប៉ុន្ដែករណីនេះស្ថិតក្រោមការស្រាវជ្រាវយ៉ាង យកចិត្ដទុកដាក់ពីសមត្ថកិច្ចខេត្ដកណ្ដាល ដើម្បីឈានទៅដល់ការចាប់ខ្លួនជនសង្ស័យទាំងនោះ ៕

Hong-0668 Hong-0670 Hong-0671

 

Leave a Reply

(*) Required, Your email will not be published