កា​តុ ស្ពាយ​ភាពជោគជ័យ ពី​អាមេរិក

, , Leave a comment

​អ្នកនាង សុខ ចាន់​ធីតា ហៅ​កា​តុ បាន​មកដល់​ប្រទេស​កម្ពុជា​វិញ​ហើយ កាលពី​យប់​ម្សិលមិញ បន្ទាប់ពី​តារា​កំប្លែង​រូបនេះ​បាន​ចំណាយ​រយៈពេល​បី​ខែ​ដើម្បី​សម្ដែង​លើ ទឹកដី​សហរដ្ឋអាមេរិក​។​ ​តារា​កំប្លែង​ស្រី​រូបនេះ​បាន​ប្រាប់ ព្រឹក​ម្សិលមិញ​ថា ការសម្ដែង​លើ​ទឹកដី​សហរដ្ឋអាមេរិក​លើកដំបូង​នេះ ទទួលបាន​ជោគជ័យ​គួរកត់សម្គាល់ ខណៈ​មានការ​គាំទ្រ​ច្រើន​ពី​បងប្អូន​ខ្មែរ​នៅ​ទីនោះ​។ អ្នកនាង​និយាយថា ” គេ​ស្គាល់​ខ្ញុំ​តាម​ទូរទស្សន៍​ស្រាប់ ម្យ៉ាងទៀត​កម្រ​មាន​អ្នកកំប្លែង​ណា​ទៅ​សម្ដែង​នៅ​ទីនោះ​ណាស់ ដូច្នេះ​មាន​អ្នក​ទៅ​មើល​ច្រើន​”​។ អ្នកនាង​បន្តថា មានតែ​ជំនាន់​តារា​កំប្លែង នាយ កុយ និង​នាយ ក្រឹម ប៉ុណ្ណោះ​ដែល​ធ្លាប់​ទៅ​សម្ដែង​នៅ​អាម​រិ​ក ហើយក៏​កន្លងទៅ​ច្រើន​ឆ្នាំ​មកហើយ​ដែរ​។​


 
​អ្នក នាង កា​តុ បន្ថែមថា ដោយសារតែ​ការគាំទ្រ​ច្រើន​នេះហើយ ទើប​នាំ​ឲ្យ​ក្រុម​នាង មានឱកាស​ទៅ​សម្ដែង​រហូត​ជាង​២០​រដ្ឋ ឯណោះ ជាទី​ដែលមាន​បងប្អូន​ខ្មែរ​រស់នៅ​ច្រើន​។​ ​ទោះបីជា​មានការ​គាំទ្រ​ច្រើន​ដូច្នេះ​ក៏ពិតមែន ប៉ុន្តែ​ម្ចាស់​បទ​” រាំ​ជាន់​អាចម៍គោ​” អ្នកនាង កា​តុ បាន​និយាយ​បន្ថែមថា អ្នកនាង​មិនបាន​ឱកាស​ទទួល​ប្រាក់កម្រៃ​ច្រើន​ក្រាស់ក្រែល​សមរម្យ​នោះ ដែរ​។ អ្នកនាង​បន្ថែមថា​៖ “​ខ្ញុំ​គិតថា សំខាន់​យើង​បានបង្ហាញ​អ្វី​ជា​អត្តសញ្ញាណ​ជាតិ​របស់​យើង​ឲ្យ​បងប្អូន​ទី នោះបាន​ដឹង ហើយ​ជាតិ​សាសន៍​គេ​ក៏បាន​យល់​ពី​តម្លៃ​របស់​ខ្មែរ​យើង​ដូចគ្នា​ដែរ​” ។ ប៉ុន្តែ​អ្នកនាង​បានបង្ហាញ​ជំហរ​ថា នឹង​ទៅ​សម្ដែង​នៅ​ប្រទេស​មហាអំណាច​នេះ​ម្ដងទៀត ប្រសិនបើ​មានការ​អញ្ជើញ​លើក​ក្រោយ​។​

 


​អ្នកនាង សុខ ចាន់​ធីតា ហៅ​កា​តុ ជា​តារា​កំប្លែង​ស្រី​លើកដំបូង​ដែលមាន​ឱកាស​ទៅ​សម្ដែង​នៅ​សហរដ្ឋអាមេរិក​។ អ្នកនាង​បានធ្វើ​ដំណើរ​ចេញទៅ​សម្ដែង​លើទឹក​ដី​មហាអំណាច​មួយ​នេះ កាលពីដើម​ខែមេសា​កន្ល​ង​ទៅ ដោយ​រួម​ដំណើរ​ជាមួយ​ពិធី​ការិនី CTN អ្នកនាង កែវ នីសា ជាការ​ឆ្លើយតប​តាម​ការអញ្ជើញ​ពី​ស្ប៉​ន​ស័​រ​នៅ​ទីនោះ​។ ទោះយ៉ាងណា អ្នក​ទាំង​ពីរបាន​ត្រលប់​មកដល់​ប្រទេស​កម្ពុជា​វិញ​កាលពី​យប់​ម្សិលមិញ នេះ​៕

27-5

​ប្រភព សប្បាយ​

 

Leave a Reply

(*) Required, Your email will not be published