បើករថយន្ត ដឹក​គ្រឿងញៀន យកទៅលក់ ត្រូវ​សមត្ថកិច្ច ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ ព័ទ្ធ​ចាប់បាន

, , Leave a comment

​រាជធានី​ភ្នំពេញ​៖ ជនសង្ស័យ​ម្នាក់ បាន​ដែល​សមត្ថកិច្ច អះអាងថា ពាក់ព័ន្ធ​នឹង​ការ ដឹកជញ្ជូន​គ្រឿងញៀន ពី​តាម បណ្តា ខេត្ត មក​ជួញដូរ នៅក្នុង​រាជធានី​ភ្នំពេញ ត្រូវ​សមត្ថ កិច្ច​មន្ទីរប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ បើក​ប្រតិបត្តិការ ពួនស្ទាក់ ចាប់បាន​នៅតាម​បណ្តោយ​ផ្លូវ​២១៧ ទល់មុខ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ក្នុង​សង្កាត់ ដង្កោ ខណ្ឌ ដង្កោ កាលពី​វេលា​ម៉ោង​១២​និង​៤០​នាទី​រសៀល ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៣ ខណៈដែល​ជនសង្ស័យ​រូបនេះ កំពុង​ជិះ​រថយន្ត​មួយគ្រឿង មកពី​ខេត្ត​។​

 


​ជនសង្ស័យ​ជិះ រថយន្ត​ម៉ា​កតា​កូ​ម៉ា ពណ៌​ក្រហម ពាក់​ស្លាក​លេខ ក្រុងព្រះសីហនុ 2A-02 38 ធ្វើដំណើរ​ពី​ត្បូង មក​ជើង​តាមផ្លូវ​២១៧ បើកបរ​ដោយ​ជនសង្ស័យ លុះ​ជិះ មកដល់​មុខ​អធិការដ្ឋាន ខណ្ឌដង្កោ​ក៏​ស្រាប់ តែមាន​ការ ភ្ញាក់ ផ្អើល ដោយ​ក្រុម​ជន​ស៊ីវិល ជិះ​រថយន្ត​១​គ្រឿង ម៉ាក Vigo Hilux ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2H-6942 និង​ម៉ូតូ​២​គ្រឿង អះអាងថា ជា​សមត្ថកិច្ច​របស់​ម​ន្ទីរ​ប្រឆាំង គ្រឿងញៀន ក្រសួងមហាផ្ទៃ មក​ឈប់ កាក់​ពីមុខ​រថយន្ត​ជនសង្ស័យ ដក​អាវុធខ្លី​គ្រប់​ដៃ ហើយ ភ្ជុង​ទៅលើ​រថយន្ត របស់​ជនសង្ស័យ​ឲ្យ​ចុះ​ពី លើ​រថយន្ត ភ្លាម នោះ​ក៏​វាយ​ខ្នោះដៃ ហើយ​រុញ​ឡើង​រថយន្ត នាំទៅ​កាន់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន តែម្តង ចំណែក​ជន សង្ស័យ​វិញ ខណៈដែល​ក្រុម​សមត្ថកិច្ច វាយ​ខ្នោះដៃ គេ​ឈរ​ជក់បារី​ធ្វើ​ព្រងើយ វា​ហាក់បីដូចជា​គ្មាន​រឿង​អ្វី​កើតឡើង មកលើ​ខ្លួន​ឡើយ​។​

 


​ប្រភពពី​សមត្ថកិច្ច​ម្នា​ក់ ដែល​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​នោះ បាន​ប្រាប់​ឲ្យ​ដឹងថា ពួកគាត់​ជា​សមត្ថកិច្ច មកពី​កា​រិ​យា ល័យ​ទី​២​នៃ​មន្ទីរ ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ បាន​កំពុង​ចុះ​ច្បាម​មុខសញ្ញា​មេខ្លោង​ជួញដូរ គ្រឿង មាន​២ គោលដៅ ដោយ​ក្រុម​របស់ខ្លួន​១​ក្រុម​ផ្សេងទៀត កំពុង​ចុះ​ច្បាម​មុខសញ្ញា​មេខ្លោង ជួញដូរ​ដែរ នៅ​ខណ្ឌ សែន​សុខ ហើយ​មុខសញ្ញា​មួយ​នេះ កំលាំង​បាន​តាម​រហូត ព្រោះ​វា​បើករថយន្ត ណាត់​ជួបគ្នា​ដើម្បី​លក់​លុះ មក ដល់ ចំណុច​ខាងលើ ដោយ​កំលាំង​យើង​យល់ថា ជា​ឱកាសល្អ យើង​ក៏​បើករថយន្ត ឈប់​ស្ទាក់​មុខ​រថយន្ត ជនសង្ស័យ​ចាប់​គ្របួច​បានតែ​ម្តង​។​

 


​តែ​ទោះបីជា​យ៉ាងណាក៏ដោយ នៅក្នុង​រង្វង់​ប្រតិ​ប​តិ្ត​ការ ខាងលើនេះ ពុំ​ករណី​ផ្ទុះអាវុធ​ទេ​បើតាម​ប្រភព ពី​សមត្ថ កិច្ច​របស់​មន្ទីរ​ម្នាក់​បាន​បង្ហើប​ឲ្យ​ដឹងថា ប៉ុន្មាន​ថ្ងៃនេះ​កំលាំង​របស់​មន្ទីរ​ប្រឆាំង គ្រឿងញៀន បាន​ចុះ​ច្បាម​មុខ សញ្ញា​ចែកចាយ​មកពី​ខេត្ត ៕

27-4 (1) 27-4 (2) 27-4 (3)

 

Leave a Reply

(*) Required, Your email will not be published