ឃុំខ្លួន​ស្ត្រី​ជើងឆើត ពូកែ​លក់​ដី​ខ្យល់ និង​ចេញ​សែក​ស្អុយ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃទី​២៥ មិថុនា បានសម្រេច​ឃុំខ្លួន​ស្ត្រី​ម្នាក់​ដែល​ជាប់ ចោទ​ពីបទ​លក់​ដី​ខ្យល់ និង​ចេញ​មូល​ប្ប​ទា​នប​ត្រ​អត់​សាច់ប្រាក់​ដាក់ពន្ធនាគារ​ព្រៃ​ស​ជា បណ្តោះអាសន្ន រង់ចាំ​ការស៊ើបអង្កេត និង​បើកសវនាការ​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់ ។​


​ស្ត្រី​ជាប់ចោទ​រូបនេះ​ឈ្មោះ ម៉ឹង ដាវី អាយុ​៣៧​ឆ្នាំ ជា​អាជីវករ មាន​ទីលំនៅ​ភូមិ​កំពង់​សំណាញ់ សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល ។ ការសម្រេច​ឃុំខ្លួន​នេះ បើតាម​ប្រភពព័ត៌មាន​នៅ​សាលា ដំបូង​រាជធានី​ភ្នំពេញ​ឱ្យដឹងថា គឺ​យោងទៅលើ កំណត់ហេតុ​របស់លោក ឯក ឆេង​ហួត ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ស្តីពី​ការឃាត់ខ្លួន ។​
​ជាមួយនេះ ដោយ​បានឃើញ​ពាក្យ បណ្តឹង​របស់​ឈ្មោះ អុ​ឹ​ម សា​រ៉ា​យ៉ា ភេទ​ស្រី អាយុ​៤០​ឆ្នាំ ទីលំនៅ​ផ្ទះ​លេខ​២៩ ផ្លូវ​លេខ​៧១BT សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ និង​ចម្លើយ​ជន​ត្រូវ​ចោទ​ដែលមាន​តម្រុយ និង​ភ័ស្តុតាង​ស៊ីសង្វាក់​គ្នា​បញ្ជាក់ថា ជនសង្ស័យ​ឈ្មោះ ម៉ឹង ដាវី បាន​ប្រព្រឹត្ត​បទល្មើស​មាន​ចេតនា​ធ្វើឱ្យ​ខូចខាត​ប្រយោជន៍​អ្នកដទៃ ដោយ​ការដក​ប្រាក់​គណនី​សម្រាប់​ទូទាត់ មូល​ប្ប​ទា​នប​ត្រលក់​ដី​ខ្យល់ និង​ចេញ​សែក​អត់លុយ ។​


​សកម្មភាព​នេះ​ប្រព្រឹត្ត​នៅ រាជធានី​ភ្នំពេញ​ក្នុងអំឡុង​ឆ្នាំ​២០១២ ទៅលើ​ជនរងគ្រោះ​ជាច្រើន​នាក់ តាម​រូបភាព​យកប្រាក់​គេ ហើយ​គ្រាន់តែ​ដើរ​ចង្អុល​ដី​ខ្យល់ និង​ប្រគល់​មូល​ប្ប​ទា​នប​ត្រ​ធនាគារ អត់​សាច់ប្រាក់​ទៅ​គេ​វិញ ។ ពាក់ព័ន្ធ​ដូច​អង្គហេតុ​បាន​រៀបរាប់​ខាងលើ ទើប​តំណាង​អយ្យការ​ធ្វើការ ចោទប្រកាន់​ជា​ផ្លូវការ និង​បាន​ចាត់​បញ្ជូនទៅ​ចៅក្រម​ឱ្យ ឃុំខ្លួន​ស្ត្រី​ជើងឆើត​រូបនេះ​តែម្តង៕

27-3

 

Leave a Reply

(*) Required, Your email will not be published