ជិះ​ម៉ូតូ​បង្ហួស​យកទៅលក់ ភ្លេចខ្លួន​ចូល​ភូមិ​វិញ​សមត្ថកិច្ច​ឃាត់ខ្លួន​ពីបទ​ឆបោក​

, , Leave a comment

​ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​តថ្លៃ​ទិញ​ម៉ូតូ​គេ​ហើយ​សុំ​ជិះ​សាក​រួច​យកទៅ​បាត់​ឲ្យ​មិត្ត ភ័​ក្ត​ជួយ​លក់​បន្តពេល​បាន​ប្រាក់​ចែកគ្នា​ចាយ​អស់ ចូល​ភូមិ​វិញ​ប្រជាពលរដ្ឋ​ចាប់​ប្រគល់​ឲ្យសមត្ថកិច្ច​នគរបាល​ស្រុក​រតន មណ្ឌល​ចាត់ការ និង​កសាង​សំណុំរឿង​ពីបទ​ឆបោក​ទៅ​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត​នា​រសៀល ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៣ ចាត់ការ​បន្តទៅ​តាម​នី​តិ​វិធី ។ ហេតុការណ៍​ឃាត់ខ្លួន​ធ្វើឡើង​កាលពី ម៉ោង​១៥​និង​៤០​នាទី​រសៀល ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៣ នៅ​ចំណុច​ភូមិ​បឹង​ប្រិ​យ ឃុំ​ស្នឹង ស្រុក​បាណន់ ខេត្តបាត់ដំបង​។ ហេតុការណ៍​យក​ម៉ូតូ​ឡើង​កាលពី​ម៉ោង​០៨​ព្រឹក​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៣ នៅ​ចំណុច​ផ្សា​របា​ដាក ភូមិ​បា​ដាក ឃុំ​រស្មី​សង្ហា ស្រុក​រតនៈមណ្ឌល ខេត្តបាត់ដំបង​។​

 

​លោក រស់ លឹម​សឺ​ន អធិការរង​ស្រុក​រតនមណ្ឌល​បាន​ឲ្យ​ដឹងថា សង្ស័យ​ដែល​ឃាត់ខ្លួន​មានឈ្មោះ សៅ សុ​ភ័​ក្ត អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​បឹង​ប្រិ​យ ឃុំ​ស្នឹង​ស្រុក​បាណន់ ខេត្តបាត់ដំបង​។ រីឯ​បក្ខពួក​ម្នាក់ទៀត​ដែល​យក​លក់​បន្ត​មានឈ្មោះ វី នឿន អាយុ​ប្រហែល​៣០​ឆ្នាំ រស់នៅ​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។ ចំណែក​បុរសរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​មានឈ្មោះ ផែ​ម ថា​ត អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​អូរ​ឃ្មុំ ឃុំ​រស្មី​សង្ហា ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង​បាត់​ម៉ូតូ​ម៉ាក​សេ​១០០​កូរ៉េ ពណ៌​ក្រហម​។​

 

​ជនសង្ស័យ សៅ សុ​ភ័​ក្ត បាន​សារភាពថា ខ្លួន​ធ្លា​ប់យក​ម៉ូតូ​គេ​ចាស់ៗ​ចំនួន​៥​ដង​មកហើយ តែ​មិនបាន​ចាំ​ទាំងអស់​នោះទេ កាលពី​ម៉ោង​១៧​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០១៣ នៅ​ចំណុច​៤​ជួរ​ភូមិ​បឹង​ប្រិ​យ ឃុំ​ស្នឹង ស្រុក​បាណន់ ខេត្តបាត់ដំបង​បាន​យក​ម៉ូតូ​ម្តាយមីង​ម៉ាក​ហុងដា​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង 1D0068 ទៅ​លក់​ដែរ​។ កាលពី​ម៉ោង​៨​ព្រឹក​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៣ នៅ​ចំណុច​ផ្សា​របា​ដាក ភូមិ​បា​ដាក ឃុំ​រស្មី​សង្ហា ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង​មាន​បុរស​ម្នាក់​យក​ម៉ូតូ​មក​ជួសជុល ដោយនិយាយ​ចង់​លក់​តំលៃ​៥២​ម៉ឺន​រៀល ខ្លួន​(​សៅ សុភ​ក្ត័​) បាន​ត​អោយ​តំលៃ​៥០​ម៉ឺន​រៀល ពេលនោះ​ម្ចាស់​ម៉ូតូ​ក៏​យល់ព្រម​លក់​ឲ្យ ក្រោយមក​ខ្លួន​បាន​សុំ​យក​ម៉ូតូ​ជិះ​សាក​រួច​ក៏​ជិះ​យកទៅ​តែម្តង ។ ពេល​បាន​ម៉ូតូ​ហើយ ខ្លួន​បាន​ជិះ​ម៉ូតូ​មក​ភូមិ​បួរ​រុន ឃុំ​ត្រែង ស្រុក​រតនមណ្ឌល ជួប​ឈ្មោះ វី នឿន មាន​ទីលំនៅ​ស្រុក​សំពៅ​លូន ស្គាល់គ្នា​តាម​វង់​ផឹកស៊ី​ប្រគល់អោយ​ចាត់ចែង​លក់​ចេញ ។ លុះ​ថ្ងៃទី​២៣​ខែមិថុនា​ឆ្នាំ​២០១៣​ឈ្មោះ វី នឿន បាន​យកប្រាក់​លក់​ម៉ូតូ​អោយ ចំណែក​ខ្លួន​ចំនួន​២០​ម៉ឺន​រៀល​រហូតដល់​ម៉ោង​១៥​និង​៤០​នាទី​រសៀល​ថ្ងៃទី ២៥​ខែមិថុនា​ឆ្នាំ​២០១៣ ពេល​ខ្លួន​មកលេង​ផ្ទះ​ត្រូវ​ពលរដ្ឋ​ប្រហែល​៦​នាក់​ចាប់​ឃាត់​ប្រគល់ជូន សមត្ថកិច្ច​តែម្តង ។​

 

​លោក រស់ លឹម​សឺ​ន អធិការរង​ស្រុក​រតនមណ្ឌល​បាន​ឲ្យ ដឹងថា បុរស​សង្ស័យ​ត្រូវ​ជនរងគ្រោះ​ប្តឹង​ចំនួន​២​នាក់ រីឯ​ជនរងគ្រោះ​៣​នាក់​ទៀត​មិនទាន់​ដាក់​បណ្តឹង​នៅឡើយ ហើយ​បុរស​ង្ស័​យ​ឈ្មោះ សៅ សុ​ភ័​ក្ត សមត្ថកិច្ច​កសាង​សំណុំរឿង​ពីបត​ឆបោក​ទៅ​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត នា​រសៀល​ថ្ងៃទី​២៦​ខែមិថុនា​ឆ្នាំ​២០១៣ ចាត់ការ​បន្តទៅ​តុលាកា ។  ឈ្មោះ វី នឿន បក្ខពួក​ស​ត្ថ​កិច្ច​កំពង់​ស្រាវជ្រាវ​ស្វែងរក​ឃាត់ខ្លួន​យកមក​ផ្តន្ទាទោស តាមផ្លូវ​ច្បាប់ ៕

27-2

 

Leave a Reply

(*) Required, Your email will not be published