ខ្ចី​ម៉ូតូ​មិត្តភក្តិ​ជិះ បែរជា​ទៅ​ដាក់បញ្ចាំ ម្ចាស់​រកឃើញ​ប្រគល់​ឲ្យ​សមត្ថ​កិច្ចចាត់ការ​តាមច្បាប់​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវបាន​មិ​ត្ដ​ភក្ដិ​ឃាត់ខ្លួន​ប្រគល់ឱ្យ​នគរបាល​ប៉ុស្ដិ៍​ទឹកថ្លា​ចាត់ការ​តាមច្បាប់ ខណៈដែល​យុវជន រូបនេះ​ខ្ចី​ម៉ូតូ​ជិះ​យកទៅ​បញ្ចាំ​ហើយ​បាន រត់គេចខ្លួនបាន​១០​ថ្ងៃ​ត្រឡប់​ចូល​ផ្ទះ​វិញ ត្រូវ​ម្ចាស់​ម៉ូតូ​ឃាត់ខ្លួន កាលពី​វេលា ម៉ោង​៨​ព្រឹក​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៣ នៅមុខ​ផ្ទះសំណាក់​រុងរឿង ស្ថិត​ក្នុងភូមិ ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។ យុវជន​ដែល​មិ​ត្ដ​ភក្ដិ​ឃាត់ខ្លួន​នោះ ឈ្មោះ​ឯក ជី​វ័​ន្ដ អាយុ​២៣​ឆ្នាំ ជា​ព្រូឡាន មាន​ទីលំនៅ​ក្នុងភូមិ​ចំការឪឡឹក សង្កាត់ កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​


​រីឯ​ម៉ូតូ​ដែល​យុវជន​សង្ស័យ​យកទៅ បញ្ចាំ​នោះ​ម៉ាក​អាយ​ខន ពណ៌​ស្លា​ទុំ ពាក់ ស្លាក​លេខ 1N-5623 ដែល​គេ​ស្គាល់​ម្ចាស់ ឈ្មោះ​គុប ធឿន អាយុ​២៣​ឆ្នាំ ជា​កសិករ មាន​ទីលំនៅ​ស្រុក​សំរោង​ទង ខេត្ដ​កំពង់ ស្ពឺ ។ ពេល​កើតហេតុ​ម៉ោង​១១​និង​១០ នាទី​អធ្រាត្រ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៣ ជនរងគ្រោះ​មកពី​ខេត្ដ​តាកែវ បានមក លេង​ផ្ទះ​ជនសង្ស័យ​ជា​មិ​ត្ដ​ភក្ដិ រួច​ក៏​នាំ គ្នា​ដើរលេង​ដោយ​ឱ្យ​ជនសង្ស័យ​ជា​អ្នក ឌុប ។ ពេលមកដល់​ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ បាន​ឈប់​ម៉ូតូ​ដើម្បី​ហៅ​មិ​ត្ដ​ភក្ដិ​ម្នាក់ទៀត ។​


​ប្រភព​បន្ដថា ពេល​ជនរងគ្រោះ​ចុះ ទៅ​ហៅ​មិ​ត្ដ​ភក្ដិ ជនសង្ស័យ​ក៏​ជិះ​ម៉ូតូ ចេញទៅ​បាត់ ហើយ​ស្អែក​ឡើង​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៣ ជនរងគ្រោះ​ក៏​ជិះ ម៉ូតូ​ដើររក​ជនសង្ស័យ ហើយ​បានឃើញ នៅផ្ទះ​សំណាក់​ស្ទឹងមានជ័យ ក៏​នាំគ្នា​មក ផ្ទះ​ជនសង្ស័យ​វិញ ដោយ​មិនឃើញ​ម៉ូតូ ទេ ។ ពេលនោះ​ជនសង្ស័យ​ក៏​ប្រាប់​ឱ្យ​ជន រងគ្រោះ​យកលុយ​២០០​ដុល្លារ​ទៅ​លោះ ម៉ូតូ​វិញ ព្រោះ​រូបគេ​បាន​ទៅ​បញ្ចាំ​នៅ ម្ដុំ​ឃ្លាំង​រំសេវ​បាត់ទៅហើយ ។ បន្ទាប់មក ជនសង្ស័យ​ក៏​គេចខ្លួនបាត់​រហូត​តែម្ដង ។​


​ប្រភព​បន្ដថា លុះដល់​ថ្ងៃទី​១៧ ខែ មិថុនា ឆ្នាំ​២០១៣ ជនរងគ្រោះ​យកលុយ ទៅ​លោះ​ម៉ូតូ​យកមក​វិញ ។ រហូតដល់​ថ្ងៃ ទី​២៥ ខែមិថុនា ឆ្នាំ​២០១៣ ម៉ោង​៨​ព្រឹក ម្ចាស់​ម៉ូតូ​ឃើញ​ជនសង្ស័យ​កំពុង​ធ្វើ ដំណើរ​នៅមុខ​ផ្ទះសំណាក់​រុងរឿង ទើប ម្ចាស់​ម៉ូតូ​និង​មិ​ត្ដ​ភក្ដិ​ចាប់​នាំខ្លួន​ជន សង្ស័យ​ប្រគល់ឱ្យ​នគរបាល​តែម្ដង ។ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃុំខ្លួន បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌ​សែន​សុខ​រង់ចាំ​បញ្ជូន​ចាត់​បន្ដ ៕

27-1

 

Leave a Reply

(*) Required, Your email will not be published