លោ​ក​ ​វ៉ា ​ថ​ន​ អ​ភិបា​ល​រង​ខេ​ត្ត​ក្រ​ចេះ​ ​ចេ​ញ​លិខិ​ត​អោ​យ​​ក្រុ​ម​ឈ្មួ​ញដឹ​ក​ជ​ញ្ជូ​នឈើ​ខុ​ស​ច្បា​ប់ស​ម​ត្ថ​កិ​ច្ចចំ​រុះ​ចា​ប់​បាន​ឈើ​ជិ​ត​ ២​០​​​០ ម៉ែ​ត្រ​គូប​

, , Leave a comment

​ខេត្ត​ក្រ​ចេះ​៖ ​ឈើ​អា​លេ​ខ​២​ ​ខុ​សច្បា​ប់​ប្រ​មាណ​២​០០​ម៉ែត្រ​គូ​ប​ ​និ​ង​ឈើប្រ​ណី​តប្រ​ភេ​ទ​ធ្នង់​ជា​ច្រើ​នកំ​ណា​ត់ ​ដែ​លស​ណ្តូ​ន​ព្យា​ងតាម​ទូ​ក​តូច​ធំ​ ​ចំនួ​ន​៦គ្រឿ​ង​ ដែ​លបា​ន​ធ្វើច​រា​ចរណ៏​ដឹ​កជ​ញ្ជូ​ន​តាម​ផ្លូ​វទឹ​ក​ ក្រោ​ម​រូប​ភាព​ច្បា​ប់​អនុ​ញ្ញា​ត​ឲ្យធ្វើ​​ផ្ទះ​​ដោ​​​យ​សម្អា​ង​​លើ​លិ​ខិត​សុំដឹ​ក​ឈើធ្វើ​ផ្ទះ​ចំនួ​ន២​០​ម៉ែ​ត្រគូ​ប ​ដែល​មា​ន​ហត្ថ​លេ​ខា​រប​ស់​លោ​ក​ វ៉ា​ ​ថន​ ​អភិ​បា​លរង​ខេ​ត្តក្រ​ចេះ​ ​។​ គឺ​ត្រូ​វ​ក​ម្លាំង​ស​ម​ត្ថ​កិ​ច្ចច​ម្រុះ​ចុះ​ប​ង្ក្រា​ប​ និ​ង​ចា​ប់ឃា​ត់​បាន​នៅ​ក​ណ្តាល​ទ​ន្លេ​មេគ​ង្គ​ខេ​ត្ត​ក្រចេះ​កា​ល​ពី​ម៉ោង​ប្រ​មាណ​១​២​ក​ណ្តាល​អ​ធ្រា​ត្រ​ថ្ងៃទី​២​៤​ ​ខែមិ​ថុ​នា​ ​នៅ​កណ្តា​ល​ទ​ន្លេ​មេ​គ​​ង្គ​ ​នៅ​ក​ន្លែ​ង​ផ្សេង​គ្នា​គឺ​ ​កា​ណូ​តដឹ​ក​ឈើ​ចំ​នួ​ន​២​គ្រឿ​ង ​ចា​ប់​នៅ​ឃុំ​ជ្រោ​យ​ប​ន្ទា​យ​ ​ស្រុ​ក​ព្រែ​ក​ប្រស​ព្វ​,​ ​២​គ្រឿ​ង​ ចា​ប់​នៅ​មុ​ខ​ឃុំសោ​​ប​ ស្រុ​ក​ព្រែក​ប្រ​ស​ព្វ​,​ ​និ​ង​២គ្រឿ​ង​ទៀ​ត ​ចា​ប់​នៅ​ខា​ងក្រោ​ម​ ​កំ​ព​ង់ច​ម្ល​ង​ពា​មទេ​រ​ ​ស្រុ​កចិ​ត្រ​បុ​រី​​។​

 

សមត្ថកិច្ចបានឲ្យដឹងថា ទូកឈើតូចធំទាំង៦គ្រឿងនេះ ត្រូវបានគេដឹងថា បានលួចផ្ទុកនិងព្យាងសណ្តូនឈើ អារលេខ២ មា​ន​ចំ​នួ​ន​ជិត ២០០ ​ម៉ែត្រគូប  និងលួចបង្កប់ឈើប្រណីត​ធ្នង់ជា​ច្រើន​រយកំណាត់ បានព្យាងចេញពី ឃុំវឌ្ឍនៈ ស្រុកសំបូរខេត្តក្រចេះ ជា​ប់​ព្រំ​ប្រ​ទល់​ខេត្ត​ស្ទឹង​ត្រែ​ង និងបន្តនាំឆ្ពោះទៅ ស្រុកក្រូចឆ្មារខេត្ត​កំពង់ចាម​ហើយនេះ​មិនមែនជា​លើក​ទីមួយ​ដែល​ឈ្មួញ​​ទុច្ចរឹត​លួច​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់យកមកចែកចាយនៅស្រុកក្រូចឆ្មារប៉ុន្តែលោកកែវ កុសលជាប្រធានសង្កាត់រដ្ឋបាលព្រៃឈើស្រុកក្រូចឆ្មារកូនចៅសំណព្វ លោក​ ប្រាក់ ណូម៉ា ប្រធាន​ខណ្ឌ័រដ្ឋ​បាលព្រៃឈើខេត្តកំពង់ចាមបែរជាធ្វើមិនដឹងទៅវិញ។

 

 

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ការដឹកជញ្ជូនឈើទាំងនេះគឺគេឃើញស្ត្រីម្នាក់ឈ្មោះ យាយ ខឿន មាន​ទីលំ​នៅ​ស្រុក​ស្ទឹង​ត្រង់ ខេត្ត​កំពង់​ចាម​ ​ជាអ្នកចេញ​មុខរត់ការទូកឈើទាំងនេះ ដោយអះអាងថា មានច្បាប់អនុញ្ញាតសម្រាប់ ឲ្យដឹកជញ្ជូនយកទៅធ្វើផ្ទះ។ ទោះ​បី​ជា​យ៉ាង​ណា​បើតាមប្រភពព័ត៌មានមួយចំនួនបានឲ្យដឹងថា ការដឹកជញ្ជូន ឈើអារលេខ២ មានចំនួនរាប់រយកំណាត់ រាប់សិបម៉ែត្រគូប របស់យាយ ខឿន ព្យាងចេញពីស្រុកសំបូរខេត្តក្រចេះ ជាប់ព្រំប្រទល់ខេត្តស្ទឹងត្រែង និងបន្តនាំឆ្ពោះទៅស្រុកក្រូចឆ្មារខេត្តកំពង់ចាម បានធ្វើឡើងរាប់សិបលើករួចមកហើយ ដោយយាយ ខឿន អះអាងថាការដឹកជញ្ជូនឈើរបស់គាត់ គឺមានច្បាប់អនុញ្ញាតត្រឹមត្រូវ ពី លោក វ៉ា ថន អភិបាលរងខេត្តក្រចេះ ដើម្បីយកមកធ្វើផ្ទះប៉ន្តែការពិតគឺដឹកជញ្ជូនឈើខុសច្បាប់។

 

 

ជាមួយនិងសកម្មភាពនៃការចុះចាប់ឃាត់បានទូកឈើទាំងចំនួន៦គ្រឿងនេះ សមត្ថកិច្ចចម្រុះពុំបានចាប់ឃាត់ខ្លួន​ជន​ណា​មួយ​ដែល​ជាប់​ពាក់​ព័ន្ឋ​និងជំនួញឈើខុសច្បាប់ ទាំងនេះទេ ។ ប្រភពបានឲ្យដឹងទៀតថា ការដែលឈ្មួញហ៊ានដឹកឈើនេះ ដោយឈ្មួញសម្អាង លើលិខិតសុំដឹកឈើធ្វើផ្ទះចំនួន២០ម៉ែត្រគូប ដែលមានហត្ថលេខារបស់លោក វ៉ា ថន អភិបាលរងខេត្តក្រចេះ ។ ពេលបានលិខិតរបស់ លោក វ៉ា ថន ក្រុមឈ្មួញបានសម្រុកដឹកឈើអារប្រមាណជិត២០០ម៉ែត្រគូប និងឈើប្រណីតប្រភេទធ្នង់ជាច្រើន កំណាត់ ដែលសណ្តូនព្យាងតាមទូកតូចធំ ចំនួន៦គ្រឿង ដែលបានធ្វើចរាចរណ៏ដឹកជញ្ជូនតាមផ្លូវទឹក ។

 


 
ការដឹកឈើអារដោយសម្អាងលើលិខិតរបស់អភិបាលរងខេត្តក្រចេះលោក វ៉ា ថន នេះ ត្រូវបានមន្ត្រីរដ្ឋបាលព្រៃឈើចាត់ទុកថា ខុ​ស​ច្បា​ប់​ស្តីពី​ព្រៃ​ឈើ​ ​ព្រោះ​ឈើ​អារ​ទាំងនេះ ក្រុមឈ្មួញបានទិញពីអ្នកកាប់ឈើអនាធិបតេយ្យ ជាប្រភពឈើខុសច្បាប់ ហើយ​គ្មាន​លិ​ខិត​​អនុ​ញ្ញាត​​ដឹ​​​ក​​ជ​ញ្ជូន​​ពី​​ជំ​នាញ​រដ្ឋបាលព្រៃឈើ។មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តក្រចេះ បានឲ្យដឹងថា ការចាប់ឈើនេះ​មាន​ការ​បញ្ជារ​ផ្ទាល់​ពី​លោ​ក​ ​សូយ សារិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើក្រចេះ ដែលបានដាក់បញ្ជាដល់កម្លាំងចម្រុះបង្ក្រាបបទល្មើសព្រៃឈើ ធ្វើ​យ៉ាង​ណា​ចាប់​ទូក​ដឹក​ឈើ​ទាំង​នោះ​ឲ្យ​បាន​ ។ ប្រតិបត្តិការចុះបង្ក្រាបទូកឈើទាំង៦គ្រឿងនេះ បានធ្វើឡើងដោយមានការចូលរួម កិច្ចសហការគ្នា របស់កម្លាំងសមត្ថកិច្ចចម្រុះ មានជំនាញរដ្ឋបាលព្រៃឈើ កងរាជអាវុធហត្ថ និងនគរបាលប្រឆាំងបទល្មើសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ។

 

មន្ត្រីជំនាញមិនទាន់ បានធ្វើការប៉ាន់ប្រមាណទៅលើចំនួនឈើ ដែលបានចងព្យាង និងសណ្តូននៅជាប់ទូកទាំង៦គ្រឿងនេះ ថា មាន​ចំនួន​ប៉ុន្មាន​នៅ​ឡើយ​ទេ​ ​តែ​បើ​តាម​កា​រ​សន្និ​ដ្ឋាន​គេ​ដឹង​ថា​​ ឈើ​អា​រ​លេ​ខ​​ ២ ​ដែ​ល​ផ្ទុក និ​ង​ព្យាង​សណ្តូនជាប់និងទូកតូចធំទាំង៦គ្រឿង នេះគឺមានចំនួនរាប់រយកំណាត់ ប្រហាក់ប្រហែលជិត ២០០ម៉ែត្រគូប។មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើក្រចេះ បានបញ្ជាក់បន្ថែមថា ក្រោយពីមានការចាប់ឃាត់រួចទូកឈើទាំង៦គ្រឿងនេះគឺកម្លាំងជំនាញនាំប្រមូលយកមកកាន់សង្កាត់ រដ្ឋបាលព្រៃឈើបុសលាវ ក្នុងស្រុកចិត្របុរី ខេត្តក្រចេះ ដើម្បីធ្វើការលើកស្ទូចនាំទៅរក្សា ទុកបន្តនៅស្ថានីយ៏បណ្តុះកូនឈើខ្សារ សម្រាប់ចាត់វិធានការតាមនីតិវិធីរបស់រដ្ឋបាលព្រៃឈើ៕

26 (1) 26

 

Leave a Reply

(*) Required, Your email will not be published