មនុស្ស​​ស្លាប់​ ៤ ​នាក់នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​​ ដោយ​សារ​ពួក​សកម្មប្រយុទ្ធ​ តា​លី​បង់​ វាយប្រហារ​លើ​វិមាន​ប្រធានាធិបតី​

, , Leave a comment

ក្រុង​កាប៊ុល​ ៖​ យោង​តាម​ប្រភព​ព័ត៌មាន​ពី​គេហទំព័រ​ http://news.xinhuanet.com/​ បាន​ឲ្យ​ដឹង​ថា​ពួក​សកម្មប្រយុទ្ធ​ តា​លី​បង់​ បាន​ធ្វើការ​វាយប្រហារ​ មក​លើ​វិមាន​ប្រធានាធិបតីអា​ហ្វ​ហ្គា​នី​ស្ថាន​ នៅ​ក្នុង​ទីក្រុង​ KABUL​ កាលពី​ព្រឹក​អង្គារិ៍​ បណ្តាល​ ឲ្យ​មនុស្ស​បួន​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​(​នេះ​បើ​តាម​ការ​លើក​ឡើង​របស់​មន្ត្រី​ប៉ូលិស​អា​ហ្វ​ហ្គា​នី​ស្ថាន​)​។​

 


​ប្រភព​ដដែល​បាន​បន្ត​ថា​ ក្រុម​សកម្មប្រយុទ្ធ​ចំនួន​បួន​នាក់​ត្រូវ​បាន​សម្លាប់​ដោយ​កងកម្លាំង​សន្តិសុខ​ ដ៏​ក្លាហាន​ ។​ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ លោក​ Ayub​ Salang​ មន្ត្រី​ប៉ូលិស​នៅ​ក្នុង​ទីក្រុង​ KABUL​ ។​

 

លោក​បាន​បន្ត​ទៀត​ថា​ យោង​ទៅ​លើ​របាយការណ៍​ គឺ​ពុំ​មាន​កម្លាំង​ សន្តិសុខ​ ឬ​ក៏​ជន​ស៊ី​វិល​ណា​ម្នាក់​ត្រូវ​រង​របួស​ដោយសារ​ហេតុការណ៍​ខាងលើ​នេះ​ទេ​។​ ហើយ​មន្ត្រី​យោធា​បាន​ ប្រើ​គ្រាប់កាំភ្លើង​ ប្រភេទ​ស្រាល​ ហៅ​កាត់​ថា​ RPGs​ និង​ អាវុធ​ធន់​ធ្ងន់​ នៅ​ក្នុង​ការ​វាយប្រហារ​ ដែល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ ៦​និង​៣០​នាទី​ព្រឹក​ (​ម៉ោង​ក្នុង​តំបន់​)​ ខណៈ​ពួក​សកម្មប្រយុទ្ធ​បាន​ព្យាយាម​ចូល​ក្នុង​តំបន់​ការពារ​ វិមាន​របស់​ប្រធានាធិបតី​អា​ហ្វ​ហ្គា​នី​ស្ថាន​៕​

kabul_2599177b-400x249

 

Leave a Reply

(*) Required, Your email will not be published