តុលាការ​សម្រេច​ឃុំខ្លួន​អ្នក​សុំទាន​ដែល​ចាក់​នាយក​សាលា​ម្នាក់​ឲ្យស្លាប់​ពី​បទ​មនុស្សឃាត​

, , Leave a comment

​រាជធានី​ភ្នំពេញ​៖​ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ កាលពី​រសៀល​ថ្ងៃ​ទី​២៥​ ខែមិថុនា​ ឆ្នាំ​២០១៣​ បាន​សម្រេច​ចេញ​ដីការ​បង្គាប់​ឲ្យ​ឃុំខ្លួន​ បុរស​ម្នាក់​ ឈ្មោះ​ សំ​ ចៀន​ អាយុ​៥០​ឆ្នាំមាន​ទីលំនៅ​ភូមិ​ភ្នៅ​ ឃុំ​ព្រៃឈរ​ ស្រុក​កំពង់ត្របែក​ ខេត្តព្រៃវែង​ ដែល​បាន​ចាក់​សម្លាប់​លោក​ នាយក​បឋម​សិក្សា​ និង​អនុ​វិទ្យាល័យ​ទួល​ស្លែង​ស្លាប់​ កាលពី​ថ្ងៃ​ទី​២៣​ ខែមិថុនា​ ឆ្នាំ​២០១៣​កន្លង​មក​ ពី​បទ​ឃាតកម្ម​ចាក់​សម្លាប់​ដោយ​ប្រើ​កូនកាំបិត​។​
​​

សូម​រំលឹក​ថា​ កាលពី​ថ្ងៃ​ទី​២៣​ ខែមិថុនា​ ឆ្នាំ​២០១៣​ ឈ្មោះ​ សំ​ ចៀន​ បាន​ចាក់​សម្លាប់​នាយក​សាលា​បឋម​សិក្សា​និង​អនុ​វិទ្យាល័យ​ទួល​ស្លែង​ឈ្មោះ​ ស្រ៊ី​ ឆៃ​គឹ​ម​ អាយុ​៦៣​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​សន្សំ​កុសល​២​ សង្កាត់​បឹង​ទំពុន​ ខណ្ឌមានជ័យ​ នៅ​មុខមាត់​ច្រកចូល​សាលារៀន​ ដោយសារ​លោកនាយក​សាលា​រូប​នេះ​ ស្តីបន្ទោស​មិន​ឲ្យ​ជនជាប់ចោទ​ឈ្មោះ​ សំ​ ចៀន​ សុំទាន​នៅ​មុខ​បរិវេណ​សាលារៀន​ បណ្តាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​បន្ទាប់​ពី​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​។​

សូម​បញ្ជាក់​ថា​ ឈ្មោះ​ សំ​ ចៀន​ ត្រូវ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ទួល​ស្វាយព្រៃ​ទី​១​ ឃាត់ខ្លួន​បាន​ភ្លាមៗ​បន្ទាប់​ពី​រូបគេ​ចាក់​លោកនាយក​សាលា​ខាងលើ​ មួយ​កូនកាំបិត​ចំ​ ពោះ​ខាងស្តាំ​ ហើយ​ត្រូវ​សមត្ថកិច្ច​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ខ្លួន​ទៅ​តុលាការ​ ដែល​ជា​លទ្ធផល​តុលាការ​បាន​ធ្វើ​ចោទប្រកាន់​ពី​បទ​មនុស្សឃាត​ ហើយ​ត្រូវ​បញ្ជូន​ទៅ​មន្ទីរឃុំឃាំង​ពន្ធនាគារ​ព្រៃ​ស​៕​

12348-400x225

 

Leave a Reply

(*) Required, Your email will not be published