ជនសង្ស័យ​ ៥ ​នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ ពាក់ព័ន្ធ​នឹង​ករណី​ប្រើប្រាស់​ និង​ជួញដូរ​គ្រឿងញៀន​

, , Leave a comment

​រាជធានីភ្នំពេញ ៖ ជនសង្ស័យ​ ៥​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ ឃាត់ខ្លួន​ កាលពី​ វេលា​ម៉ោង​ ៤​ និង​ ១៥​នាទី​រសៀល​ថ្ងៃ​ទី​២៤​ ខែមិថុនា​ ឆ្នាំ​២០១៣ដោយ​មានការ​អនុញ្ញាតិ​ពី​លោក​ តុ​ប​ ឈុ​ន​ ឡេ​ង​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដឹកនាំ​កម្លាំង​ដោយ​លោក​វរៈសេនីយ៍ទោ​ សោម​ មុនី​ នាយការិយាល័យ​ និង​លោក​វរៈសេនីយ៍ត្រី​ ប៉ុ​ល​ និល​ឯក​ នាយ​ រង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ រាជធានី​ភ្នំពេញ​ បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ នៅ​ចំណុច​ផ្ទះ​ជួល​ ក្រុម​១៤​ ភូមិ​ត្រពាំង​ឈូក​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ ។​

 

​​លោក​ ប៉ុ​ល​ និល​ឯក​ បាន​ឲ្យ​ដឹង​ថា​ ប្រតិបត្តិការ​ចុះ​បង្ក្រាប​ខាងលើ​នេះ​ សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ជន​ សង្ស័យ​បាន​ចំនួន​ ៥​នាក់​ ទី​១​ឈ្មោះ​ ម៉ី​ ដា​វង់​ ភេទ​ប្រុស​ អាយុ​ ១៨​ឆ្នាំ​ ស្នាក់​នៅ​ភូមិ​ត្រពាំង​ឈូក​ ទី​២​ឈ្មោះ​ ទី​ ដា​រ៉ា​ ភេទ​ប្រុស​ អាយុ​ ២៩​ឆ្នាំ​ ស្នាក់​នៅ​ល្វាឯម​ ខេត្តកណ្ដាល​ ទី​៣​ឈ្មោះ​ ទូច​ ញ៉ា​ ភេទ​ប្រុស​ អាយុ​ ២១​ឆ្នាំ​ ស្នាក់​នៅ​សង្កាត់​ក្រាំងធ្នង់​ ខណ្ឌ​ពោ​ធ៌​សែន​ជ័យ​ ទី​៤​ឈ្មោះ​ ជា​ សុ​ថា​រិ​ទ្ធ​ ភេទ​ប្រុស​ អាយុ​ ៣៣​ឆ្នាំ​ សា្ន​ក់​នៅ​ ខេត្តព្រៃវែង​ និង​ទី​៥​ឈ្មោះ​ មនោ​ សុ​វិ​ច្ឆ​កា​ ភេទ​ស្រី​ អាយុ​ ៣១​ឆ្នាំ​ ស្នាក់​នៅ​សង្កាត់​ទឹកល្អក់​ ខណ្ឌទួលគោក​ ។​ វត្ថុ​តាង​ដែល​សមត្ថកិច្ច​ដកហូត​បាន​រួម​មាន​ ថ្នាំ​ញៀន​មួយ​ចំនួន​ ឧបករណ៍​សេព​គ្រឿងញៀន​ និង​ម៉ូតូ​១​គ្រឿង​។​

 

​​បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​ ៥​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​សួរនាំ​នៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ រាជធានី​ភ្នំពេញ​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ ៕

IMG_5777-400x300 IMG_5774-400x300

 

Leave a Reply

(*) Required, Your email will not be published