តុលាការ​អ៊ី​តាលី​ចេញ​សាល​ក្រម​ដាក់គុកលោក ​ប៊ើរលូ​ស្គូនី​ អតីតនាយក​រដ្ឋ​មន្ត្រី​​ ៧ ​ឆ្នាំ ក្នុងរឿង​រួម​ភេទ​ជាមួយ​អនីតិជន​

, , Leave a comment

ទីក្រុង​រ៉ូម ៖ តុលាការ​បានសម្រេច​ផ្តន្ទាទោស​ដល់​អតីត​នាយករដ្ឋមន្ត្រី​នៃ​ប្រទេសអ៊ីតាលី គឺ​លោក Silvio Berlusconi ឲ្យ​ជាប់គុក​រយៈពេល៧ឆ្នាំ ពីបទ​រួមភេទ​ជាមួយ​ក្មេងស្រី មិនទាន់​គ្រប់​អាយុ​ម្នាក់ ​ផ្អែក​តាម​សាលក្រម ដែល​ត្រូវ​ បានប្រកាស កាលពី​ម្សិលមិញ។ យោងតាម​សាលក្រម​ដដែល​នេះ ក្រៅពី​ត្រូវ​ជាប់ពន្ធនាគារ លោក Silvio Berlusconi ត្រូវបាន​ហាម​មិន​ឲ្យ​ធ្វើការ​រដ្ឋ​អស់​មួយជីវិត។

 

តាម ​សេច​ក្តី​រាយការណ័​របស់​ភ្នាក់​ងារ​ព័ត៌​មាន​ AP ​​បាន​ឲ្យ​​ដឹង​ថា អតីត​នាយករដ្ឋមន្ត្រី អ៊ីតាលី រូបនេះ​ បានរួម​ភេទ​ជាមួយ​ស្រីពេស្យាវ័យ១៧ឆ្នាំ​ម្នាក់ កាលពី​៣​ឆ្នាំមុន ពោលគឺ​ក្នុងពេល​លោក​កាន់តំណែង​មួយ​នេះ។ យ៉ាងណាក៏ដោយ ក្រុម​មេធាវី​របស់លោក Berlusconi បាន​និយាយថា ពួកគេ​នឹង​ប្តឹង​ឧទ្ធរណ៍ ហើយ​លោក​មិនទាន់​ចូលក្នុង​មន្ទីរឃុំឃាំង​ទេ​ ពោលគឺ​រហូត​ទាល់តែ​បញ្ចប់​សវនាការ​ឧទ្ធរណ៍ នាពេល​ក្រោយ។

 

គួរ ​បញ្ជាក់ថា មុនពេល​ប្រកាស​សាលក្រម​នេះ អតីត​នាយករដ្ឋមន្ត្រី​ស្តាំនិយម​រូបនេះ ​ត្រូវបាន​តុលាការ​សម្រេច​ថា លោក​មាន​ពាក់ព័ន្ធ​នឹង​​រឿង​បំពាន​លើ​ច្បាប់​ពន្ធដារ និង​ធ្វើ​ឲ្យ​ធ្លាយ​ព័ត៌មាន​របស់​នគរបាល។ យ៉ាងណាក៏ដោយ លោក Berlusconi នឹង​ប្តឹង​ឧទ្ធរណ៍​ដូចគ្នា ទាក់ទង​នឹង​សាលក្រម​នេះ៕

 01 01 (1)

 

Leave a Reply

(*) Required, Your email will not be published