ទឹម​រដ្ឋា ចង់​បើក​មុខរបរ​តែ​ជឿ​លើ​គ្រូទាយ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ កញ្ញា​ទឹម រដ្ឋា តារា សម្ដែង និង​បង្ហាញ​ម៉ូដ ដែលមាន​ដងខ្លួន​ស្រ​ឡូ​ន ខ្ពស់ស្រឡះ បាន​បង្ហើប​ពីថ្ងៃ​អនាគត​របស់​នាង​ថា នាង​ចង់​ក្លាយជា​អ្នកជំនួញ ប៉ុន្តែ​នៅ​រង់ចាំវាសនា ព្រោះ​ជឿ​លើ ហោរាសាស្ត្រ​។​ ​តារា​សម្ដែង ដែលមាន​កម្ពស់ ១.៧០ ម៉ែត្រ​រូបនេះ បាន​បញ្ជាក់ថា ការជឿ​លើ​គ្រូទាយ ដោយសារតែ​កន្លងមក​ធ្លាប់​បរាជ័យ​រួចមកហើយ​ចំពោះ​ការបើក​របរ​រកស៊ី ដែល​កាលណោះ​មិន​ជឿ​គ្រូ​។ គ្រូទាយ​ប្រាប់ថា រកស៊ី​មិនបាន​ជោគជ័យ ប៉ុន្តែ​នៅតែ​បន្ត ធ្វើ​ឲ្យ​មុខរបរ​ពីរ​បរាជ័យ ទី​០១ ឪពុក​បើកហាង​លក់​ម៉ូតូ​ធំៗ និង​ទី​២ បើកហាង​ជា​ស្ដារ​ម៉ា​ត​។​
​ទោះបី ជា​យ៉ាងណាក្ដី ទឹម​រដ្ឋា មិនបាន​បញ្ជាក់ថា នាង​គ្រោង​បើកហាង​អី មុខរបរ​អ្វី​នៅឡើយ​ទេ គ្រាន់តែ​នាង​បញ្ជាក់​យ៉ាងខ្លី​ថា “​ខ្ញុំ​មាន​ទន់​គ្រប់គ្រាន់​ហើយ ប៉ុន្តែ​ខ្ញុំ​នៅ​មិនទាន់​ចាប់ផ្ដើម ចាំមើល​គ្រូទាយ ឬ​ចិន​សែ​សាជាថ្មី​សិន គេ​ប្រាប់ថា រកស៊ី​កាក់កប ចាប់ផ្ដើម​ភ្លាម​ហ្មង​”​។​


 

​និយាយ​ពី​ទំនាក់ទំនង​ស្នេហា វិញ​កញ្ញា​ទឹម រដ្ឋា បាន​ប្រាប់​គេហទំព័រ​Sabay ថា​៖ “​អ្វីៗ​ខ្ញុំ​មិន​ចង់​គិត​ទេ ព្រោះ​ខ្ញុំ​ធុញទ្រាន់​ណាស់​ហើយ កន្លងមក​មាន​គេ​សរសេរ​ខ្ញុំ​មាន​ទំនាក់ទំនង​ជាមួយ​អ្នកនេះ ជាមួយ​អ្នកនោះ តែ​តាមពិតទៅ​គ្មាន​អីហ្នឹង​គ្នា​នោះទេ​”​។​ ​ការលើកឡើង​នេះ​កើត មាន​បន្ទាប់ពី​កន្លងមក​មាន​បណ្ដាញសារព័ត៌មាន​ក្នុងស្រុក​ធ្លាប់​សរសេរ ថា នាង​មាន​ទំនាក់ទំនង​ជាមួយ​លោក​ប៉ែន​ចំ​រ៉ុង និង​លោក​អា​ឡិច ចិ​ន្ដ្រា​។ ប៉ុន្តែ​នាង​បាន​បដិសេធ​ទាំងអស់ ដោយ​នាង​បាន​និយាយថា ការងារ​សិល្បៈ គឺ​ស្និទ្ធស្នាល​ធម្មតា​ទេ គ្មានអ្វី​លើសពី​មិត្តភាព​ទេ​៕

25-1 (1) 25-1 (2)


​ប្រភព សប្បាយ​

 

Leave a Reply

(*) Required, Your email will not be published