ទឹក​ជំនន់ ស៊ូ​ណា​ម៉ិ ហូរ​ចុះ​ពី​ភ្នំ​ហេម​ព្វា​ន នៅ​ឥណ្ឌា​សម្លាប់​មនុស្ស​ជាង ៥​ពាន់​នាក់​

, , Leave a comment

ប្រទេស​ឥណ្ឌា ៖ មន្ដ្រីជាន់ខ្ពស់​នៃ​ប្រទេស​ឥណ្ឌា​មួយរូប​បាន ប្រកាស​កាលពី​ថ្ងៃទី​២៣ ខែមិថុនា ថា យ៉ាងហោចណាស់​ក៏មាន​មនុស្ស​៥​ពាន់ នាក់​បាត់​បង់ជីវិត​ក្នុង​គ្រោះទឹកជំនន់​ទ្រង់ទ្រាយ​ធំ​នៅ​រដ្ឋ​អ៊ុ​តា​រ៉ា​ខាន់ បង្កឡើង​ដោយសារតែ​ស៊ូ​ណា​ម៉ិ ហូរ​ចុះ​ពី​ភ្នំ​ហេម​ព្វា​ន​ភាគ​ខាងជើង ប្រទេស​ឥណ្ឌា​កាលពី​សបា្ដហ៍​មុន ។

 

​លោក យ៉ា​ស​ប៉ាល់ អា​រី​យ៉ា រដ្ឋមន្ដ្រី​គ្រប់គ្រង​គ្រោះ មហន្ដរាយ ប្រទេស​ឥណ្ឌា​បានឱ្យដឹងថា អ្នកស្លាប់​អាច​កើន​ដល់​៥​ពាន់​នាក់ ក្នុង​គ្រោះទឹកជំនន់​ដែល​បង្ក​ការខាតបង់ ទ្រង់ទ្រាយ​ធំ​បំផុត គ្របដណ្ដប់​នៅលើ​ផ្ទៃដី​ក្នុង​តំបន់​កា​ឌឺ​ណាត់ ទាំងមូល​។ ក្រុម​ជួយសង្គ្រោះ​កំពុង​ខិតខំ​ជួយ សង្គ្រោះ​អ្នក​ទេសចរណ៍​រាប់សិប​ពាន់ នាក់​ដែល​ជាប់គាំង​ក្នុង​តំបន់​កា​រ៉ា​ណាត់ ដែលជា​ទីក្រុង​សម្បូរ​ព្រះវិហារ​ហិណ្ឌូ​ដ៏ ស័ក្ដិ​សិទ្ធ​នៅ​ទីនោះ​។ កា​រ៉ា​ណាត់ ជាទី​តាំង រង​ការវាយប្រហារ​ដោយ​ទឹកជំនន់​ខ្លាំង ជាងគេ​បំផុត​ដែល​ពលរដ្ឋ​នៅ​ទីនោះ​ហៅថា រលក​យក្ស​ស៊ូ​ណា​ម៉ិ ផុស​ចេញពី​ភ្នំ ហេម​ព្វា​ន​។


​គ្រោះទឹកជំនន់​នោះបាន​វាយប្រហារ​ដោយ​ចៃដន្យ​ធ្វើឱ្យ​ពលរដ្ឋ​ត្រូវជា មន្ដ្រី​ក្នុង​តំបន់​មិនអាច​ចាប់​វិធានការ ទប់ទល់​បាន មិន​ខុស​អ្វី​ពីរ​លក​យក្ស​ស៊ូ ណា​ម៉ិ​នៅ​ជប៉ុន​នោះឡើយ ។ ក្រសួង​ឧតុនិយម​ឥណ្ឌា​បាន​ព្យាករណ៍​ថា គ្រោះទឹកជំនន់​នឹង​បន្ដ​ច្រើន ថ្ងៃ​ខាងមុខ​ទៀត ។ នៅពេលនេះ​ប្រជាពលរដ្ឋ ដល់​ទៅ​១៩​ពាន់​នាក់​ជាប់គាំង​នៅ​តំបន់ ៣​ផ្សេងគ្នា ស្ថិតនៅក្នុង​រដ្ឋ​អ៊ុ​តា​រ៉ា​ខាន់ ។ ក្រុម​ជួយ​សង្គ្រោះបាន​ខិតខំ​ទាំងយប់ ទាំង ថ្ងៃ ប៉ុន្ដែ​អាកាសធាតុ​មិន​អំណោយផល បាន​រារាំង​ដល់​សកម្មភាព​ជម្លៀស​ពល រដ្ឋ​ចេញពី​តំបន់​គ្រោះថ្នាក់ ។

លោកស្រី ព្រី​យ៉ា ចូ​ស៊ី អ្នកនាំពាក្យ កម្លាំង​ទាហាន​អាកាស​ឥណ្ឌា​បានឱ្យដឹង ថា កាលពី​រសៀល​ថ្ងៃទី​២៣ ខែមិថុនា អាកាសធាតុ​ល្អប្រសើរ​បន្ដិច ក្រុម​ឧ​ទ្ធ​ម្ភា គ​ចក្រ​សង្គ្រោះបាន​ជួយ​ជម្លៀស​ពលរដ្ឋ បាន​ជាង​២​ពាន់​នាក់​ទៅកាន់​ទី​សុវត្ថិភាព​។ កម្លាំង​ទាហាន​ប្រតិកម្ម​រហ័ស​នៃ ទាហាន​អាកាស​ឥណ្ឌា​បាន​ប្រើប្រាស់​ដល់ យន្ដហោះ​គ្មាន​មនុស្ស​បើកបរ​ដើម្បី បញ្ជាក់​ពី​ទីតាំង​ណា​មាន​ពលរដ្ឋ​ជាប់ គាំង​ដោយ​គ្រោះទឹកជំនន់ គ្មាន​អាហារ បរិភោគ​នោះ ។ គ្រោះទឹកជំនន់​ទ្រង់ទ្រាយ​ធំ​បាន​កួច ផ្ដាច់​ផ្ទះ​ជាច្រើន​ខ្នង​ទៅ​បាត់​និង​បង្ក​ឱ្យ មានការ​បាក់​ដី ដាច់​ផ្លូវ ដាច់​ប្រព័ន្ធ ទំនាក់ទំនង ធ្វើឱ្យ​ពលរដ្ឋ​រស់នៅ​តំបន់​ទឹក ជំនន់​ជួប​ផល​លំបាក​យ៉ាងខ្លាំង ។

 

​នាយករដ្ឋមន្ដ្រី​ប្រទេសឥណ្ឌា លោក​ម៉ាន់ មូ​ហាន់​ស៊ី​ង បានប្រកាស​ផ្ដល់ជំនួយ​ជា ដំបូង​ដែលមាន​ទឹកប្រាក់​១៦៧​លាន ដុល្លារ​ដល់​រដ្ឋ​អ៊ុយ​តា​រ៉ា​ខាន់​។ ទន្ទឹមនឹង នោះ​ក៏បាន​ផ្ដល់ជំនួយ​ដល់​គ្រួសារ​មាន អ្នក​បាត់​បង់ជីវិត​ក្នុង​គ្រោះធម្មជាតិ​នេះ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​ទឹកប្រាក់ ៣.៤០០​ដុល្លារ ចំណែក​អ្នករងរបួស​ទទួល បាន​ជំនួយ​៨៤០​ដុល្លារ ៕

India floods flood-australia image(4) web-india-floods-ap floodrescue2106e

 

Leave a Reply

(*) Required, Your email will not be published