អែន​ឌី ឱប សុខ ពិសី ទៀតហើយ​!

, , Leave a comment

​ម្តង​ហើយ​ម្តងទៀត តារា​តារាចម្រៀង និង​សម្ដែង អែន​ឌី ត្រូវបាន​គេ​ចាត់​ថា​ជា​បុរស​មហា​សំណាង ព្រោះ​បាន​នែបនិត្យ​ប្រាណ​ស្រី​ស្អាត​ជាច្រើន​។ ឥឡូវនេះ លោក បញ្ជាក់ទៀតថា បាន​កៀកកើយ​តារាចម្រៀង​ស្រី​ស្អាត សុខ ពិសី ទៀតហើយ​។​

លោក អែន​ឌី ប្រាប់​ក្នុងជំនួប​តាម​ទូរស័ព្ទ​កាល​ម្សិលមិញ​នេះ​ថា នេះ​ជា​លើក​ទី​២ ដែល​លោក មានឱកាស​បាន​កៀកកើយ​ស្រី​ស្អាត សុខ ពិសី តារាចម្រៀង​ជួរមុខ​របស់​ផលិតកម្ម​សាន់​ដេ​។ លោក លើកឡើងថា “​អា​សី គាត់​ល្បី និង​មាន​អ្នកគាំទ្រ​(Fan)​ច្រើន អីចឹង​ហើយ ទើប​ហៅ​គាត់​ថត​ម្តងទៀត​!”​។

តារា ប្រុស​មហា​សំណាង​រូបនេះ ប្រាប់​ឲ្យ​ដឹង​ទៀតថា សម្រាប់​ការថត​ម៉ូដ​បែបនេះ មួយផ្នែក​គឺ​បម្រើ​អារម្មណ៍​របស់​ទស្សនិកជន ឯ​មួយផ្នែក​ទៀត​ដើម្បី​ផ្សព្វផ្សាយ​ពី​សំលៀកបំពាក់ និង​ផលិតផល​មួយចំនួន​។ ចំពោះ​តារា​ស្រី ដែល​ត្រូវ​ថត​ជា​គូ គឺ​ពេលខ្លះ​តាម​ការចង់បាន​របស់​ម្ចាស់​ផលិតផល និង​ពេលខ្លះទៀត គឺ​លោក​ជា​អ្នក​ផ្តួចផ្តើម​គំនិត និង​សម្លឹងមើល ក៏ដូចជា​ជ្រើសរើស​តួ​ស្រី​ដោយ​ខ្លួនឯង​តែម្តង​។​

ចំពោះ​លក្ខខណ្ឌ​នៃ​ការជ្រើសរើស គឺ​មើល​ទៅលើ​ប្រជាប្រិយភាព ក៏ដូចជា​តារា​ដែលមាន​ការគាំទ្រ​ច្រើន ហើយ​កញ្ញា សុខ ពិសី គឺជា​ឧទាហរណ៍​ស្រាប់​។ ក្រៅពីនេះ ការជ្រើសរើស​តួ​ស្រី​មក​ថត​កៀកកើយ ក៏​តម្រូវ​ទៅនឹង​សំលៀកបំពាក់​ផងដែរ​ថា តារា​ស្រី​រូប​ណា ស័ក្តិសម​នឹង​សំលៀកបំពាក់​ដែល​លោក​បាន​ជ្រើស​យកចេញ​ពី​ក្នុង​ហាង​របស់លោក សម្រាប់​ថត​មួយ​លើកៗ ប៉ុន្តែ​អ្វីដែល​ច្បាស់​នោះ គឺ​តួ​ស្រី​សុទ្ធសឹង​ជា​តួ​ធំៗ​។​

លោក អែន​ឌី បានចាប់ផ្តើម​ថតរូប​កៀកកើយ​តួ​ស្រី​ស្អាតៗ​តាំងពី​ឆ្នាំ ២០០០​មក ដែល​មកដល់​បច្ចុប្បន្ន លោក បាន​ថត​កៀកកើយ​ជាមួយ​តារា​ស្រី​ស្អាតៗ​ប្រមាណ​ជា ៦០​នាក់​ហើយ ក្នុងនោះ​មានដូចជា អ្នកនាង យុគ ចិន្តា កញ្ញា ទឹម រដ្ឋា សុខ ពិសី កុល ដាវី វ៉ាង ស្រីណូ ពេជ្រ អា​វី​ហ្សា និង​អ្នកនាង កែវ ស្រី​នាង ជាដើម​។​

បន្ទាប់ ពី សុខ ពិសី លោក អែន​ឌី ប្រាប់ទៀតថា លោក ក៏បាន​ថតរូប​ដូចគ្នានេះ ជាមួយ​តារា​ស្រី​ល្បីឈ្មោះ​មួយចំនួនទៀត​រួចហើយ​ដែរ មានដូចជា អ្នកនាង កែវ ស្រី​នាង និង​កញ្ញា សុខ ច័ន្ទ​ណា​នូ ជាដើម ហើយ​លោក​នឹង​បញ្ចេញ​រូបភាព​ទាំងនោះ​ក្នុងពេល​ឆាប់ៗ​នេះ​៕

24-8 (2) 24-8 (3) 24-8 (4) 24-8 (1)

​ប្រភព សប្បាយ​

 

Leave a Reply

(*) Required, Your email will not be published