បន្លែ ផ្លែឈើ​ស្រស់​ធ្វើ​ឲ្យ​មនុស្ស​វ័យក្មេង​រីករាយ

, , Leave a comment

​ផ្អែកលើ​ការសិក្សា​របស់​សាកលវិទ្យាល័យ Otago បាន​រកឃើញថា ការ​ញ៉ាំ​បន្លែ ផ្លែឈើ​ស្រស់ ធ្វើ​ឲ្យ​មនុស្ស​វ័យក្មេង​រីករាយ និង​មាន​ថាមពល​ក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​។ វេជ្ជ​.ផ្នែក​ចិត្តសាស្ត្រ​លោក Tamlin Conner លោក​វេជ្ជ​. Caroline Horwath និង​លោក Bonnie White នៃ​ស្ថាប័ន​អាហារូបត្ថម្ភ​មនុស្ស បានធ្វើការ​ស្រាវជ្រាវ​រួមគ្នា​ពី​ទំនាក់ទំនង​រវាង​អាហារ​ប្រចាំថ្ងៃ និង​អារម្មណ៍​។​
 

ការសិក្សា​ដែល​ចុះផ្សាយ​ក្នុង​ទិនានុប្បវត្តិ​សុខភាព​ចិត្តសាស្ត្រ​របស់ ចក្រភព​អង់គ្លេស ដែលមាន​អ្នកចូលរួម​ទាំងអស់​ចំនួន​២៩១ នាក់ ដែល​គិត​ជា​មធ្យម​មាន​អាយុ ២០​ឆ្នាំ​។ ពួកគេ​បាន​តម្រូវ​ឲ្យ​បំពេញ​ពីរ​បប​អាហារ​ប្រចាំថ្ងៃ​តាម​អ៊ីនធឺណិត រយៈពេល ២១ ថ្ងៃ​ជាប់ៗ​គ្នា​។ ជា​រៀងរាល់ថ្ងៃ អ្នកចូលរួម​ទាំងអស់​តម្រូវ​ឲ្យ​សរសេរ​ពី​អារម្មណ៍​វិជ្ជមាន​ចំនួន ៩​ចំណុច និង​អវិជ្ជមាន​ចំនួន ៩ ចំណុច និង​ឆ្លើយ​សំណួរ​ចំនួន ៥ បន្ថែមទៀត​ពាក់ព័ន្ធ​នឹង​អាហារ​ដែល​ពួកគេ​ទទួលទាន​។​

 

តាម​លទ្ធផល​នៃ​ការសិក្សា​បានបង្ហាញ​ថា អាហារ​ដូចជា​បន្លែ ផ្លែឈើ​ស្រស់ គឺ​បង្ហាញ​ភាព​វិជ្ជមាន​ពាក់ព័ន្ធ​នឹង​អារម្មណ៍ ខណៈ​អាហារ​អវិជ្ជមាន​ចំពោះ​អារម្មណ៍​មានដូចជា នំ​គូក​គី (Cookies) ដំឡូង​បន្ទះ និង​នំ​ខេ​ក​ជាដើម​។​

 

ក្រុម​អ្នកស្រាវជ្រាវ​ក៏​រកឃើញ​ផងដែរ​ថា ការ​ញ៉ាំ​បន្លែ ផ្លែឈើ​ស្រស់​អាចជួយ​ឲ្យ​អារម្មណ៍​ស្រស់ស្រាយ​នៅ​ថ្ងៃ​បន្ទាប់ ដូច្នេះ​ការជ្រើសរើស​ប្រភេទ​អាហារ​ទទួលទាន​គឺ ពិត​ជាមាន​ទំនាក់ទំនង​នឹង​អារម្មណ៍​យ៉ាងពិត​ប្រាកដ​៕

24-10

 

Leave a Reply

(*) Required, Your email will not be published