កែវ និសា មិនទាន់​ច្បាស់​គម្រោង​វិល​វិញ

, , Leave a comment

​អ្នកនាង កែវ និសា មិនទាន់​ច្បាស់​នៅឡើយ​ទេពី​គម្រោង​វិល​ត្រឡប់មក​កម្ពុជា​វិញ​ចំពោះ​ការសម្ដែង​របស់​នាង​នៅ​អាមេរិក​។​ ​តារា​សម្ដែង sexy រូបនេះ​បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា​ទៅ​សម្ដែង​នៅ​អាមេរិក​ជាមួយ​អ្នកនាង សុខ ច័ន្ទ​ធីតា ហៅ កា​តុ កាល ពី​ខែមេសា កន្លងទៅ​។ ការ​ចេញទៅ​សម្ដែង​នៅ​អាមេរិក​លើកដំបូង​រប​ស់​នាង​ធ្វើឡើង​តែ​រយៈពេល​ពីរ ខែ​ប៉ុណ្ណោះ ហើយ​មកទល់នឹង​ពេលនេះ ដល់ពេល​ត្រឡប់មក​កម្ពុជា​វិញ តែ​យ៉ាងណាក៏ដោយ​នាង​នៅ​មិនទាន់​ច្បាស់​នៅឡើយ​ទេពី​គម្រោង​វិល​វិញ នេះ​។​


 

​បើតាម​ការ​ឱ្យដឹងពី​អ្នកនាង ម៉ៅ សុ​ផា​លីន ជា​អ្នក​នាំ កែវ និសា ទៅ​សម្ដែង​នៅ​អាមេរិក​នោះ បាន​ប្រាប់ Sabay តាមរយៈ​សារ​អេឡិចត្រូនិក ពី​សហរដ្ឋអាមេរិក​ម​កថា តារា​ទាំងពីរ​ដួង​ដែល​អ្នកនាង​បាន​ដឹក​នាំទៅ​សម្ដែង​នៅ​មិនទាន់​ច្បាស់ នឹងត្រូវ​វិលត្រឡប់​ទៅ​កម្ពុជា​វិញ​ថ្ងៃ​ណា​ទេ​។​ ​អ្នកនាង​បាន បញ្ជាក់ថា​”​ពួកគាត់​នឹងមាន​ការសម្ដែង​នៅ​ចុង​សប្ដាហ៍​នេះ​ទៀត ហើយ​បន្ទាប់មក​យើង​នឹង​សម្រេចចិត្ត​ថាឱ្យ​ពួកគាត់​ត្រឡប់​ទៅ​កម្ពុជា ឬមួយ​បន្ត​ច្រៀង​ទីនេះ​មួយខែ​ទៀត​”​។​


​អ្នកនាង ម៉ៅ សុ​ផា​លីន បញ្ជាក់​បន្តថា មូលហេតុ​នាំឱ្យ​នាង​មិន​ច្បាស់​លើ​រឿងនេះ ដោយសារតែ​តារា​សម្ដែង​ទាំងពីរ​ដួង​សម្ដែង​នៅ​អាមេរិក​រយៈពេល​ពីរ​ខែ កន្លងមកនេះ​ទទួលបាន​ការចាប់អារម្មណ៍​ច្រើន​ពី​ទស្សនិកជន​ខ្មែរ​ក៏​ដូច ជា​បរទេស​។ មូលហេតុ​នេះហើយ​នាំឱ្យ​អ្នកស្រី​មិនទាន់​ចង់ឱ្យ កែវ និសា ត្រឡប់​ទៅ​កម្ពុជា​វិញ និង​ចង់ឱ្យ​បន្ត​ច្រៀង​រយៈពេល​មួយខែ​ទៀត​។​
​ក្នុង​រយៈពេល​ពីរ​ខែ​ដែល​ចេញទៅ​សម្ដែង​នៅ​អាមេរិក​នេះ អ្នកនាង កែវ និសា មិន ត្រឹមតែ​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​ទស្សនិកជន​ប៉ុណ្ណោះ​ទេ នាង​ថែមទាំង​ឆ្លៀតឱកាស​ថត​សម្ដែង​ខារ៉ាអូខេ​ជាមួយ​តារាចម្រៀង​ខ្មែរ អាមេរិក​លោក Jay Chan ទៀតផង​។ បទ​ចម្រៀង​ដែល​អ្នកនាង​សម្ដែង​ជាមួយ​លោក Jay Chan គឺ​បទ​”​ពាក្យ​បី​ម៉ាត់​”៕

24-7 (2) 24-7 (1)

​ប្រភព សប្បាយ​

 

Leave a Reply

(*) Required, Your email will not be published