ជិះ​ម៉ួ​តូ​ធ្លាក់​ជង្ហុក រងរបួស​ធ្ងន់​ទាំង​២​នាក់​ប្តី​ប្រពន្ធ​

, , Leave a comment

រាជធានី​ភ្នំពេញ​៖ ២​នាក់​ប្តី​ប្រពន្ធ​ជិះ​ម៉ូតូឌុប​គ្នា​ធ្លាក់​ជង្ហុក បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ កាលពី​ម៉ោង​១៩​និង​៥០​នាទី​យប់ ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៣ លើ​កំណាត់​ផ្លូវ​លេខ​២៣០ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក​។​
 

ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ប្តី​ប្រពន្ធ​ខាងលើ ជិះ​ម៉ូតូ​វីវ៉ា​មួយគ្រឿង ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 2D-2229 ឌុប​គ្នា​តាម​បណ្តោយ​ផ្លូវ​លេខ​២៣០ ក្នុងទិសដៅ​ពី​លិចទៅ​កើត លុះ​ទៅដល់​ចំណុច​កើ​ហេតុ ក៏​ធ្លាក់​ជង្ហុក​បណ្តាល​ឲ្យ​ដួល​ម៉ូតូ​រងរបួស​ធ្ងន់​ទាំង​២​នាក់​តែម្តង​។​
 

ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា នៅ​ចំណុចកើតហេតុ​តែងតែមាន​នាក់​ដូ​ល​សឹងតែ​រាល់​យប់​ទៅហើយ ព្រោះ​មាន​ជង្ហុក​ធំៗ​ពេក ហើយ​អាជ្ញាធរ​មូល​ដ្ឋា​មិនដែល​មើលឃើញ​នោះទេ​។ក្រោយពេល​កើតហេតុ ប្រពន្ធ​ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​នៅ​គ្លីនិក​ឯកជន ឯ​ប្តី​ដែល​រងរបួស​ដែរនោះ ជិះ​ម៉ូតូ​តាម​ក្រោយ​រថយន្ត​សង្គ្រោះ​៕

24-6 (1) 24-6 (2) 24-6 (3)

 

Leave a Reply

(*) Required, Your email will not be published