បុរស​ចំណាស់​ម្នាក់ ដើរ​ឆ្លងថ្នល់​ត្រូវ​ម៉ូតូ​បុក​សន្លប់​ស្ដូក​

, , Leave a comment

រាជធានី​ភ្នំពេញ​៖ បុរស​វ័យ​ចំណាស់​ម្នាក់ ខណៈ​កំពុង​ដើរ​ឆ្លងផ្លូវ ត្រូវ​ម៉ូតូ​បុក​សន្លប់​ស្ដូក កាលពី​ម៉ោង​២០​និង​៤០​នាទី​យប់ ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៣ ត្រង់ចំណុច​ផ្លូវ​លេខ​១០៥ប្រស​សព្វ​នឹង​ផ្លូវ​លេខ​៤១០ ស្ថិតក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន​។​
 

សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ បុរស​ខាងលើ​បាន​ដើរ​តាម​បណ្តោយ​ផ្លូវ​លេខ​៤១០ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច លុះ​ទៅដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​ម៉ូតូ​មួយគ្រឿង​បើក​តាម​បណ្តោយ​ផ្លូវ​លេខ​១០៥ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​បោះពួយ​ទៅបុក​ពេញទំហឹង​បណ្តាល​ឲ្យ​សន្លប់​ស្ដូក នៅ​កណ្តាលផ្លូវ​តែម្តង ហើយ​ជនបង្ក​បាន​ជិះ​ម៉ូតូ​រត់គេចខ្លួន​បាត់ស្រមោល​។​ ​ក្រោយពេល​កើតហេតុ បុរស​រង​ខាងលើ ត្រូវ​រថយន្ត​ស​ង្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​៕

24-5 (1) 24-5 (2) 24-5 (3)

 

Leave a Reply

(*) Required, Your email will not be published